Connect with us

ព័ត៌មានជាតិ

ស្មានមិនដល់ បុរសសង្ហាម្នាក់អួលទឹកមួយក្អឹកស្លាប់

បានផុស

នៅ

បុរសម្នាក់ស្លាប់ដោយសារអួលទឹកមួយក្អឹក នេះបើតាមការឲ្យដឹងរបស់សាច់ញាតិរងគ្រោះ ដែលបានបង្ហោះនៅលើបណ្តាញសង្គហ្វេសប៊ុក ឈ្មោះ ស៊ុន គន្ធី ដែលអះអាងថាជាបងស្រី ហើយត្រូវបានគេចែករំលែកតៗគ្នា។

ប្រភពព័ត៌មានដែលកម្ពុជាថ្មីទទួលបានបឋមបានឲ្យដឹងថា បុរសរូបនេះ មានឈ្មោះ ស៊ុន ចាន់ថុល រស់នៅក្នុងភូមិត្រពាំងវែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

សាច់ញាតិដែលត្រូវជាបងស្រី ឈ្មោះស៊ុន គន្ធី សរសេរថា ” ដោយសារទឹកមួយក្អឹកអួលផ្តាច់ជីវិត ប្អូនប្រុសខ្ញុំទៅចោលប្រពន្ធកូន បងសោកស្តាយខ្លាំងណាស់អូន”។

តាមការឲ្យដឹងពីសាច់ញាតិឈ្មោះ ស៊ុន គន្ធី ដែលត្រូវជាបងស្រីរបស់សពបុរសស្រស់សោភារូបនេះ នឹងត្រូវដង្ហែយកទៅបូជា នៅថ្ងៃអាទិត្យម៉ោង ២ កន្លះ ស្អែក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម