ឡូយកប់សារី! អតិថិជនចង់បានលេខគណនីអេស៊ីលីដាម៉ូបាលមិនចាំបាច់ចំណាយប្រាក់ឡើយ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ឡូយកប់សារី! អតិថិជនចង់បានលេខគណនីអេស៊ីលីដាម៉ូបាលមិនចាំបាច់ចំណាយប្រាក់ឡើយ

បានផុស

នៅ


លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារនៃធនាគារអេស៊ីលីដា បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដា តែងគិតគូរអតិថិជនរបស់ខ្លួនជានិច្ចទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ដូចជាពេលថ្មីៗនេះ ធនាគារបានធ្វើទំនើបកម្មប្រព័ន្ឋដើម្បីអភិវឌ្ឍអេស៊ីលីដាម៉ូបាលឲ្យកាន់តែងាយស្រួល កាន់តែខ្លាំង សាកសមនឹងអតិថិជនវៃឆ្លាតរបស់យើងប្រើប្រាស់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបានបន្តទៀតថា« ដើម្បីការពារសុវត្ថិភាពសាច់ប្រាក់ និងដើម្បីឲ្យអេស៊ីលីដាម៉ូបាលអេបដើរឲ្យទាន់បច្ចេកវិទ្យាពិភពលោក ធនាគារបានធ្វើបច្ចុប្បន្នភាពមុខងារអេស៊ីលីដាម៉ូបាលថ្មីៗ បន្ថែមទៀតឲ្យកាន់តែទាន់សម័យជានិច្ច ឥឡូវនេះអេស៊ីលីដាម៉ូបាល បានទៅដល់ជំនាន់ ៥.៦ ហើយ»។

យ៉ាងណាក៏ដោយលោកស្រីបានបន្ថែមថាការអភិវឌ្ឍន៍នូវមុខងារអេស៊ីលីដាម៉ូបាលជំនាន់ថ្មីនេះ អាចធ្វើឲ្យទូរសព្ទដៃរបស់អតិថិជនខ្លះដែលមិនទាន់បាន Update ថ្មីមានភាពរអាក់រអួលក្នុងការធ្វើប្រតិបត្តិការ ។

លោកស្រីបានបញ្ជាក់ថា «ឥឡូវនេះលេខទូរសព្ទរបស់លោកអ្នកគឺជាលេខគណនេយ្យ អេស៊ីលីដាម៉ូបាលដែលងាយស្រួលចាំណាស់និងមិនចាំបាច់ចំណាយលុយទិញគណនីភ្លេចលេខសម្ងាត់អាចបង្កើតឡើងវិញដោយខ្លួនឯងបានដោយមិនចាំបាច់ធ្វើដំណើរមកធនាគារឡើយ»។

ដើម្បីធ្វើឲ្យទូរស័ព្ទដៃលោកអ្នកដំណើរការជាធម្មតាឡើងវិញលោកស្រីបានសំណូមឲ្យអតិថិជនធ្វើការ Update អេស៊ីលីដាម៉ូបាលជំនាន់ ៥.៦ អនុវត្តតាមជំហានៗដូចខាងក្រោមដូចជាចុចយក «ភ្លេចលេខសំងាត់»។ បន្ទាប់មកបំពេញលេខអត្តសញ្ញាណប័ណ្ណដែលបានចុះឈ្មោះរួចបំពេញថ្ងៃខែឆ្នាំកំណើតនិងបញ្ចូលលេខ OTP ដែលបានផ្ញើសារចូលទូរស័ព្ទលោកអ្នករួចហើយបង្កើតលេខសម្ងាត់ថ្មីផ្ទាល់ខ្លួនជាការស្រេច។

លោកស្រីបានបញ្ជាក់បន្ថែមថា «ធ្វើការ update អេស៊ីលីដាម៉ូបាល លោកអ្នកឥឡូវនេះលេខទូរសព្ទលោកអ្នកនឹងក្លាយជាលេខគណនេយ្យ អេស៊ីលីដាម៉ូបាលដោយស្វ័យប្រវត្តិ»។

គួរបញ្ជាក់ធនាគារ អេស៊ីលីដា ដែលជាធនាគារខ្មែរឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជាបាននឹងកំពុងធ្វើទំនើបកម្មប្រព័ន្ឋបច្ចេកវិទ្យារបស់ខ្លួនដើម្បីបម្រើអតិថិជនឲ្យកាន់តែល្អបំផុតស្របទៅតាមការរីកចំរើននៃបច្ចេកវិទ្យានៅលើសកលលោកនាពេលបច្ចុប្បន្ន។

ជាក់ស្តែងនោះធនាគារបានសម្រឹតសម្រាំងនូវសេវាកម្មរបស់ខ្លួនដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជនឲ្យកាន់តែទទួលបានអត្ថប្រយោជន៍កាន់តែច្រើនថែមទៀត ក្នុងនោះ សេវាអេស៊ីលីដាម៉ូបាល ធនាគារបានយកចិត្តទុកដាក់បំផុតដើម្បីធ្វើការអភិវឌ្ឍន៍ឱ្យក្លាយទៅជាអេបទាន់សម័យប្រកបដោយបច្ចេកវិទ្យាខ្ពស់និងមានសុវត្ថិភាពបំផុត៕


របបៀបដំណើរការសេវាអេស៊ីលីដាម៉ូបាលជាមួយទូរស័ព្ទថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services