Connect with us

ព័ត៌មានជាតិ

អគ្គស្នងការ​នគរបាល​ជាតិ៖ មិន​មាន​មន្ត្រី​នគរបាល​ក្រសួងមហាផ្ទៃណាម្នាក់​ ធ្លាក់ខ្លួនពិការក្រោយ​ចាក់​វ៉ាក់សាំង​ចិន​នោះទេ

បានផុស

នៅ

នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ នៃ​អគ្គស្នងការដ្ឋាន​នគរ​ជាតិ​បាន​ធ្វើការ​បដិសេធ​ ចំពោះ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ “Chhun​ Vean​ II”​ដែល​បាន​បង្ហោះ​ព័ត៌មាន​ថា​ មន្ត្រី​នគរបាល​ក្រសួងមហាផ្ទៃ​ម្នាក់​ធ្លាក់ខ្លួន​ពិការ​ ក្រោយ​ពី​ចាក់​វ៉ាក់សាំង​ចិន​ គឺជា​ការ​មិន​ពិត​និង​ញុះញង់​ធ្វើ​ឲ្យ​មានការ​ភ័ន្ត​ច្រឡំ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​លិខិត​បដិសេធ​ របស់​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​នៅ​ថ្ងៃ​ទី​២៨​ ខែ​កុម្ភៈ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​ ថ្ងៃ​ទី​២៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ “Chhun​ Vean​ II“​ បាន​បង្ហោះ​ព័ត៌មាន​ដោយ​មាន​ខ្លឹមសារ​ថា​ “​មន្ត្រី​នគរបាល​ក្រសួងមហាផ្ទៃ​ម្នាក់​ធ្លាក់ខ្លួន​ពិការ​ ក្រោយ​ពី​ចាក់​វ៉ាក់សាំង​ចិន​។​ ដោយ​ភ្ជាប់​នូវ​រូបភាព​និង​វី​ដេ​អូ​ ផ្សេងៗ​។​ជាមួយ​គ្នា​នេះ​ នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​បាន​ធ្វើការ​បដិសេធ​ខ្លឹមសារ​ដែល​បាន​បង្ហោះ​ខាងលើ​ទាំងស្រុង​និង​សូម​បញ្ជាក់​ជូន​សាធារណជន​ មេត្តា​ជ្រាប​ថា​៖​ លោក​ឧត្ដមសេនីយ៍ត្រី​ជា​ ឧត្ដម​ បម្រើ​ការងារ​នៅ​ក្នុង​នាយដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​មាន​ជំងឺ​គៀប​សរសៃ​ប្រាសាទ​ឆ្អឹងខ្នង​ (Hernir​ Crural)​និង​លើស​អាស៊ីដ​ធ្ងន់ធ្ងរ​ជា​យូរ​មក​ហើយ​ និង​ថ្មីៗ​នេះ​បាន​បណ្ដាល​ឲ្យ​ប៉ះពាល់​សរីរាង្គ​ផ្នែក​ខាងក្រោម​ចង្កេះ​ធ្វើ​ឲ្យ​ជើង​ទាំង​ពីរ​ស្ពឹក​ទន់​ដើរ​ពុំ​រួច​។​

ដោយ​មានការ​យកចិត្តទុកដាក់​ កាលពី​ថ្ងៃ​ទី​២៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​ បាន​ពាំនាំ​យក​ថវិកា​ និង​សម្ភារៈ​មួយ​ចំនួន​ទៅ​សួរសុខទុក្ខ​និង​ផ្ដល់​ជូន​ ប៉ុន្តែ​បែរជា​មាន​ជនខិលខូច​មួយ​ចំនួន​ ក្នុង​នោះ​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ “Chhun​ Vean​ II“​ បាន​យក​ព័ត៌មាន​នេះ​ទៅ​ផ្សព្វផ្សាយ​ខុស​ការ​ពិត​ទៅ​វិញ​។​ សូម​បញ្ជាក់​ថា​ លោក​ឧត្ដមសេនីយ៍ត្រី​ ជា​ ឧត្ដម​ ពុំ​ដែល​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​ទេ​ និង​ពុំ​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​(​មាន​ជំងឺ​ប្រចាំ​កាយ​ (​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​ដែរ​។

​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​បាន​ថ្កោលទោស​ចំពោះ​ការ​បង្ហោះ​ព័ត៌មាន​ដែល​មាន​ចរិត​ញុះញង់​ខុស​ការ​ពិត​នេះ​ និង​តម្រូវ​ឲ្យ​ម្ចាស់​គណនី​ខាងលើ​ធ្វើការ​កែតម្រូវ​និង​សុំ​ទោស​ជា​សាធារណៈ​។​ បើ​មិន​ដូច្នោះ​ទេ​យើង​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ជា​ធរមាន​៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម