Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនមនុស្សពីរនាក់ សរសេរបំភ្លៃព័ត៌មានពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងកូវីដ-១៩

បានផុស

នៅ

ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សពីរនាក់ដែលសរសេរបំភ្លៃព័ត៌មានពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ ហើយគ្រោងនឹងបញ្ជូនទៅតុលាការនៅល្ងាចនេះ ដើម្បីធ្វើការកាត់ទោសទៅតាមច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋានរាជធានីភ្នំពេញបានឲ្យដឹងនៅរសៀលថ្ងៃនេះថាសមត្ថកិច្ចបានចាប់អ្នកទាំងពីរកាលពីម្សិលមិញនៅរាជធានីភ្នំពេញពីបទល្មើសជាក់ស្តែង បង្កភាពវឹកវរដល់សង្គមជាតិដោយសារតែពួកគេបានបង្ហោះនូវព័ត៌មានបំភ្លៃការពិតពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងកូវីដ១៩។

លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌មានប្រសាសន៍ថា ការបង្កើតព័ត៌មានញុះញង់បានចែងនៅក្នុងក្រមព្រហ្មទណ្ឌមាត្រា ៤៩៤ និងក្នុងមាត្រា ៤៩៥ ដែលជាមាត្រាបន្ទាប់ក្នុងក្រមព្រហ្មទណ្ឌនេះកំណត់ថា បើការញុះញង់នោះបង្កឱ្យមានភាពវឹកវរដល់សន្តិសុខសណ្តាប់ធ្នាប់សង្គមធ្ងន់ធ្ងរនឹងមានការផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែ ទៅ ២ ឆ្នាំ និងពិន័យជាប្រាក់ពី ១ លានទៅ ៤ លានរៀល។

លោក គឹម សន្តិភាព បញ្ជាក់ទៀតថា ចំពោះអ្នកដែលចាប់ផ្តើមពីការបញ្ចេញនូវព័ត៌មានមិនពិតជាការទទួលខុសត្រូវមួយតាមមាត្រា ៤៩៥ ប៉ុន្តែចំពោះអ្នកចែកចាយបន្តចង់ឬមិនចង់គឺជាប់ជំពាក់ជាកម្មវត្ថុនៃការស្រាវជ្រាវរបស់អាជ្ញាធរមានសមត្ថកិច្ច។

លោកក៏បានអំពាវនាវដល់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកទាំងអស់ មុននឹងចែកចាយព័ត៌មានណាមួយត្រូវពិនិត្យឲ្យបានច្បាស់លាស់ដើម្បីចៀសវាងប្រឈមនឹងការជាប់ទោសព្រហ្មទណ្ឌ៕

អត្ថបទ៖ សំអឿន

ចុចអាន៖ អគ្គស្នងការ​នគរបាល​ជាតិ៖ មិន​មាន​មន្ត្រី​នគរបាល​ក្រសួងមហាផ្ទៃណាម្នាក់​ ធ្លាក់ខ្លួនពិការក្រោយ​ចាក់​វ៉ាក់សាំង​ចិន​នោះទេ

ចុចអាន៖ ១សប្តាហ៍នេះមានគ្រឹះស្ថានសាធារណៈ និងឯកជនជាង៨ម៉ឺនកន្លែងហើយបានបង្កើត QR Code “ទប់ស្កាត់កូវីដ Stop Covid”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

យុវជន​វ័យក្មេង​ម្នាក់ ​ត្រូវ​បាន​ឃាតក​សម្លាប់ យក​ទៅ​ដុត​នៅ​ក្នុង​រណ្ដៅ​ចាក់សំរាម​១​កន្លែង

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា​គាំទ្រ​ការ​វិនិយោគ និង​ការពង្រីក​កិច្ចសហការ​លើ​វិស័យ​ការងារ​រវាង​ជប៉ុន​-​កម្ពុជា

សន្តិសុខសង្គម១០ ម៉ោង មុន

ស្របពេលព្រះសង្ឈរៀបចំទីតាំងធ្វើសង្ក្រាន្ត អគ្គិភ័យបំផ្លាញកុដិ១ខ្នង និងសម្ភារៈ គិតជាទឹកប្រាក់ជាង១ម៉ឺនដុល្លារ

ព័ត៌មានជាតិ១១ ម៉ោង មុន

ទេសរដ្ឋមន្ត្រី លី ធុជ៖ កម្ពុជា នឹងបន្តគាំទ្រដល់អ៊ុយក្រែន ជាពិសេសក្នុងសកម្មភាពមីនមនុស្សធម៌

ព័ត៌មានជាតិ១២ ម៉ោង មុន

អាជ្ញាធរ៖ ការតេស្តរកសារធាតុញៀនមួយចំនួនតូចអាចមានលទ្ធផលមិនប្រក្រតី អ្នកមិនប្រើ បែរកឃើញថាប្រើ

Sokha Hotels

ព័ត៌មានពេញនិយម