Connect with us

ព័ត៌មានជាតិ

បោះជំរុំក្នុងព្រៃលួចលាក់ ជួញ ដូរសារធាតុ​ញៀន​ ដោយខុសច្បាប់​ត្រូវ​កំលាំងនគរបាល​ស្រុក​សំរោងទង​បង្ក្រាប​

បានផុស

នៅ

មុខសញ្ញាជួញដូរគ្រឿងញៀន ដោយខុសច្បាប់ចំនួន ០៣នាក់​ ដែលបោះជំរុំលួចលាក់លក់ និងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទង ស្រាវជ្រាវបង្ក្រាបរឹបអូសបានវត្ថុតាងមួយចំនួន ។

នគរបាលបានឱ្យដឹងថា ដោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមា​ន​ពីករណីជួញដូរប្រេីប្រាស់គ្រឿង​ញៀន​ ស្នងការដ្ឋា​ន​នគរ​បាលខេត្ដកំពង់ស្ពឺ​ បានដាក់បទបញ្ជារទៅអ​ធិ​ការដ្ឋាន​ស្រុកសំរោ​ង​ ចុះស្រាវ​ជ្រាវ​និងឈានដល់ការបង្រ្កាប​ ជាក់ស្ដែង​ នៅ​ថ្ងៃទី២៨​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ នៅចំណុចរោងចាំចាប​ ភូមិតាំងតាឡាត់​ ឃុំព្នាយ​ ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងប្រតិបត្តិការ បង្ក្រាបទីតាំងជួញដូរ​ និងប្រើប្រាស់គ្រឿងខាងលើនេះ ដឹកនាំដោយលោក​វរសេនីយ៍ឯក​ ឃុត​ សុផល​ អធិការ​ស្រុកសំ​រោងទង​ សម្របសម្រួលនីតិវិធីដោយលោក​ ខៃ​ សម្ជស្ស​ ព្រះរាជអាជ្ញា​រង​ នៃអយ្យការ​អមសា​លាដំបូងខេត្ដកំពង់ស្ពឺ​ ។

នគរបាលបន្តទៀតថា មុខស​ញ្ញា​ជួញដូរចំនួន ០៣នាក់​​ ដែលត្រូវនគរបាលឃាត់ខ្លួន​នោះ រួមមាន៖

១-ឈ្មោះ ហៀង តាក់ ភេទប្រុស អាយុ ៣១ឆ្នាំ, ២-ឈ្មោះ សឿន ភាន់ ភេទប្រុស អាយុ ៣៩ឆ្នាំ នៅភូមិត្នោតជ្រុំ​ ឃុំព្នាយ​ ស្រុកសំរោងទង​ និង​ឈ្មោះ ភីន ណាន់ ភេទប្រុស​ អាយុ ១៩ឆ្នាំ​ នៅភូមិតាសាលឃុំជើងរាស់​ ស្រុកឧដុង្គ​ ខេត្តកំពង់ស្ពឺ​ ។

​ នគរបាលបញ្ជាក់ថា វត្ថុតាង​ដកហូតបាន​ ម្សៅក្រាមពណស​ សង្ស័យជាគ្រឿងញៀនចំនួន​ ២៦កញ្ចប់​, ទូរស័ព្ទ​ដៃ​ ០១គ្រឿង​ និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្ន​មុខសញ្ញា​ទាំង ០៣នាក់​ត្រូវបានបញ្ជូន​ទៅកាន់​ការិយាល័យ​ជំនា​ញ​ នៃស្នងការដ្ឋាន​នគរបាលខេត្ដកំពង់ស្ពឺ​ ដើម្បីចាត់ការបន្តតាមនិតិវិធីបន្ត​ ៕

ភួង រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម