Connect with us

ព័ត៌មានជាតិ

អភិបាលរាជធានីយកចិត្តទុក​ដាក់​ចំពោះ ក្រុមការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ កំពុងប្រចាំការ២៤ម៉ោង

បានផុស

នៅ

ដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារចម្រុះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍​២០កុម្ភៈនេះ នាថ្ងៃទី២៨ កុម្ភៈនេះក៏មិនខុសពីថ្ងៃមុនដែរ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានរៀបចំចាត់ចែងក្រុមការងារបានយ៉ាងល្អ ដើម្បីទទួលការងារពាក់ព័ន្ធ
ជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ពោលគឺបើមានបញ្ហាដោះស្រាយបន្ទាន់ៗ ក្រុមការងារនឹងធ្វើដោះស្រាយភ្លាមៗតែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ថែមពីលើនេះទៀតលោក ឃួង ស្រេង ក៏បានរៀបចំជាកន្លែងធ្វើការ កន្លែងប្រចាំបញ្ជា កន្លែងសំរាកសម្រាប់កងកម្លាំងមានសមត្ថកិច្ច ក្រុមគ្រូពេទ្យជាមួយនឹងរោង ផ្តល់អាហារហូបចុកសម្រាប់ពីរពេលមួយតុ៥នាក់ ជូនទៅដល់កងកម្លាំងចម្រុះដែលបាននិងកំពុងបំពេញការងារនៅក្នុងសាលារាជធានីភ្នំពេញនេះផងដែរ ដើម្បីធ្វើយ៉ាងណាអោយក្រុមការងារមានកម្លាំងគ្រប់គ្រាន់ក្នុងការបំពេញការងារ ក្នុងដំណាក់កាលដែលយើងទាំងអស់គ្នារួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ​កូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។

ក្រុមការងារប្រយុទ្ធប្រឆាំងកូវីដ-១៩ដែលដឹកនាំដោយលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ដែលបាននឹងកំពុងប្រចាំការនៅទីបញ្ជាការស្រាលនៅសាលារាជធានីភ្នំពេញ២៤ម៉ោងលើ២៤ម៉ោងនេះ គេបានឃើញវត្តមានលោកឃួង ស្រេងប្រចាំការ ១យប់ស្ទើទល់ភ្លឺ ហើយការងារនេះ ក្រុមការងារនិងលោកឃួង ស្រេងបានបំពេញយ៉ាងសកម្មតាំងពីថ្ងៃទី១៩កុម្ភៈមកម្លេះ បើគិតមកដល់ពេលនេះក្រុមការងារបានបំពេញការងារទាំងយប់ទាំងថ្ងៃបានរយៈពេលជាងមួយសប្តាហ៍ហើយ។

ការរីករាលដាលដោយជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គិតត្រឹមថ្ងៃទី២៨កុម្លៈនេះមានអ្នកឆ្លងជម្ងឺនេះ មានចំនួន៣០២នាក់ហើយ ។ចំណែកក្រុមការងារបាននឹងកំពុងបំពេញការងារ ដោយមិនគិតថា ថ្ងៃឬយប់ឡើយ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់អោយបានពីការរីករាលដាលដោយជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ៕

ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ ជំរុញឱ្យអាជ្ញាធរបន្តផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានរហ័សប្រកបដោយប្រសិទ្ធភាព

ព័ត៌មានអន្ដរជាតិ៣៣ នាទី មុន

ផ្សារទំនើប អ៊ីអន នៅ ជប៉ុន ប្រមូលអាហារបំប៉នដែលល្បីធ្វើឲ្យខូចក្រលៀន​ទៅឲ្យក្រុមហ៊ុនផលិតវិញ

ព័ត៌មានជាតិ៤២ នាទី មុន

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ចុះសួរសុខទុក្ខអ្នករងរបួសឧបទ្ទវហេតុរថភ្លើងបុកជាមួយរថយន្តក្រុង

ព័ត៌មានជាតិ៤៣ នាទី មុន

គ.ជ.អ.ប និងអង្គការទស្សនៈពិភពលោក រៀបចំវេទិកាផ្សព្វផ្សាយការអនុវត្តការងារគណនេយ្យភាពសង្គម

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រុស្ស៊ី កាន់តែមានព័ស្តុតាង អ៊ុយក្រែន ជាប់ពាក់ព័ន្ធការវាយប្រហារភេរវកម្ម មិនអាចប្រកែកបាន

Sokha Hotels

ព័ត៌មានពេញនិយម