Connect with us

ព័ត៌មានជាតិ

​ស្រ្តីខ្មែរ​អាយុ ២២ ឆ្នាំ​នៅ​រាជធានីភ្នំពេញ​ ឆ្លងកូវីដ ១៩

បានផុស

នៅ

ស្រ្តី​ខ្មែរ​ម្នាក់ស្ថិត​នៅក្នុង​ចំណោមមនុស្ស ១៥ នាក់ ដែលឆ្លង​វិរុសកូវិដ ១៩។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​ដែល​ចេញ​ផ្សាយ​មុន​នេះ​បន្តិច។

ស្រ្តី​ខ្មែរ​នោះ​មាន​វ័យ ២២ ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ។ តាម​​ក្រសួងសុខាភិបាល ក៏​រកឃើញ​ជនជាតិ​ចិន ១៣ នាក់​ទៀត បាន​តេស្ត​មាន​វិរុស​កូវីដ ១៩ ពាក់ព័ន្ធ​​ព្រឹត្តិការណ៍ ២០ កុម្ភៈ។

គិត​ត្រឹម​ព្រឹកថ្ងៃ ១ មីនា ឆ្នាំ​២០២១ កម្ពុជា​រកឃើញ​អ្នក​ឆ្លងកូវិដ​ ១៩ ពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ​ឡើង​ដល់ ៣១៦ នាក់៕

ចុចអាន៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាសចាក់វ៉ាក់សាំង AstraZeneca

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម