Connect with us

ព័ត៌មានជាតិ

អ្នក​រត់​កង់បី​ ​មានលំនៅ នៅ​ច្បារអំពៅ ឆ្លងកូវីដ ១៩ បាន​ទៅចូលរួម​​កម្មវិធី​ឡើង​ផ្ទះនៅ​ត្បូងឃ្មុំ

បានផុស

នៅ

បុរស​អ្នក​រត់កង់បី Pass app ម្នាក់ ​មាន​វិរុស​កូវីដ ១៩ នៅថ្ងៃ ២៧ កុម្ភៈ ២០២១ តាម​ការ​បញ្ជាក់​ពី​ក្រសួង​សុខាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរស​នេះ​មាន​លំនៅ​នៅ​ភូមិ​វាលស្បូវ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ។ កាល​ពី​ថ្ងៃ ១៧ កុម្ភៈ​ជនរងគ្រោះ​បាន​ធ្វើ​ដំណើរ​ទៅ​ពិធី​ឡើង​គេហដ្ឋាននៅ​ភូមិស្លាបក្តោង ឃុំជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ។ ក្រោយ​ការស្រាវជ្រាវ បានពាក់ព័ន្ធ​មនុស្ស​ជា​ច្រើន​នាក់​រួមមាន៖

​-ក្រុម​គ្រួសារ ឪពុកម្តាយកូន ចំនួន ០៣ នាក់ (ប្រុស ០១ ស្រី ០២ នាក់) រស់នៅ​នៅ​ភូមិស្លាបក្តោង ឃុំជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ។
-អ្នករួម​តុ ចំនួន ០៧ នាក់ (ប្រុស) នៅ​ភូមិស្លាបក្តោង ឃុំជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ។
-ប្រជាពលរដ្ឋ​ ០៣ នាក់ (ប្រុស ០១ ស្រី ០២នាក់) រស់នៅ​ភូមិ ៣២ ឃុំជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ
-ម្ចាស់កម្មវិធី​ចំនួន ០៤ នាក់ (ប្រុស ០៣ ស្រី ០១ នាក់) រស់នៅ​ភូមិស្លាបក្តោង ឃុំជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ

រដ្ឋបាលខេត្តត្បូងឃ្មុំ អំពាវនាវដល់អ្នកដែលបានចូលរួមកម្មវិធីឡើងគេហដ្ឋាននៅ​ភូមិស្លាប​ក្តោង​ ឃុំ​ជប់​ ស្រុកត្បូង​ឃ្មុំ​ ខេត្ត​ត្បូង​ឃ្មុំ កាល​ពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១​ ត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅ​មន្ទីរពេទ្យ​បង្អែក ព្រះនរោត្តម សីហនុ​ ត្បូងឃ្មុំ ដោយ​សារ​ក្នុងកម្មវិធី​នេះ​មា​ន​បុរសម្នាក់​​អ្នក​រត់ Pass App បាន​ចូល​រួម​។

ជាមួយ​គ្នានេះ អ្នក​​ដែល​ប៉ះពាល់ដោយ​ប្រយោល បើ​មាន​អការៈដូចជាក្អក ហូរ​សំបោរ ឈឺបំពង់ក ឬ​រោគសញ្ញា​​សង្ស័យ សូម​ទៅ​ពិនិត្យ​មន្ទីរសុខាភិបាល​​ដែល​នៅ​ជិត​បំផុត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម