Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ភូមិ​ទឹក​ចេញ​សំណូមពរ​អាជ្ញាធរ​ជួយ​ជួសជុល​ស្ពានឈើ​មួយកន្លែង​ដែល​ទ្រុឌទ្រោម​ខ្លាំង​​

បានផុស

នៅ

ស្ពានឈើ​មួយកន្លែង​ដែលមាន​បណ្ដោយ​ប្រវែង​១០​ម៉ែត្រ ទទឹង​៧ម៉ែត្រ ស្ថិតនៅ​ក្នុងភូមិ​ទឹក​ចេញ ឃុំ​ក្បាល ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង ក្នុង​ពេលនេះបាន​រង​ការ​បែកបាក់​ទ្រុឌទ្រោម​យ៉ាងខ្លាំង ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ដឹក​កសិផល​ចេញចូលជួប​ការលំបាក ហេតុនេះ​ពួកគាត់​សំណូមពរ​ដល់​អាជ្ញាធរ ឃុំ​ស្រុក និង​ខេត្ត មេត្តាជួយ​ជួសជុល​ស្ពាន​នៅ​ខាងលើនេះ​ឱ្យ​ពួកគាត់​ដោយ​សេចក្តី​អនុគ្រោះ​ផង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡែ​ម ​ឈិន មេភូមិ​ទឹក​ចេញ​នៅ​ល្ងាច​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បាន​និយាយ​ឲ្យ​ដឹងថា ស្ពានឈើ​មួយកន្លែង​នេះ​បាន​រង​ការខូចខាត​ជា​យូរ​មកហើយ​ ដែល​ពេលនេះ​កាន់តែ​មាន​សភាព​ទ្រុឌ ទ្រោម​កាន់តែខ្លាំង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ឃុំ​ជួប​ការលំបាក​ក្នុងពេល​ដឹក​កសិផល​ដែល​ផលិត​បាន​នៅតាម​ស្រែចម្ការ​ដឹក​យកទៅលក់​នៅ​ទីផ្សារ ។ មិនតែប៉ុណ្ណោះ​នៅក្នុង​រដូវវស្សា​ពេល​ភ្លៀង​ខ្លាំង​ក៏ត្រូវ​ទឹកជំនន់​ធ្លាក់ចុះ​ពីលើ​ភ្នំ​ហូរ​លិច​ជា​ញឹកញាប់​ផងដែរ ហេតុដូចនេះ​លោក​និង​ប្រជាពលរដ្ឋនៅ​ក្នុង​ភូមិសូម​សំណូ​ម​ពរ អាជ្ញាធរ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ ​មេត្តាជួយ​ជួសជុលស្ពានឈើ​ខាងលើនេះ​ជូន​ប្រជាពលរដ្ឋ​ដោយ​អនុគ្រោះ​ផង​ចុះ​។​

ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ទឹក​ចេញ​ក៏បាន​ឱ្យដឹងទៀតថា នៅ​តំបន់​ភូមិ​ទឹក​ចេញ​នេះ​គឺជា​ភូមិ​ដែល​មាន​ទីតាំង​ជាប់​នឹង​ជើងភ្នំ​ឱ​រ៉ា​ល់ ហើយ​ផ្លូវលំ​នៅក្នុង​តំបន់​នេះ​ក៏មាន​ការខូចខាត​ដោយ​អន្លើៗ​ជា​ច្រើន​កន្លែង​ផងដែរ ជាហេតុ​នៅ​រដូវវស្សា​ពេល​មាន​ភ្លៀង​ធ្លា​ក់មក ប្រជាពលរដ្ឋ​ធ្វើដំណើរ​ជួប​ការលំ​បាក​យ៉ាងខ្លាំង​។

ដោយឡែក​ចំណុច​ស្ពានឈើ​ខាងលើ​នេះ ពេល​ភ្លៀង​ធំ​ម្ដងៗ​ត្រូវ​ទឹក​ជន់​លិច​ប្រមាណ១០០​ម៉ែត្រ​ខាងកើត​ស្ពាន​នេះ ធ្វើ​ឲ្យ​ចរាចរណ៍​ទៅមក​ត្រូវ​កកស្ទះ។ ហេតុនេះ​ប្រជាពលរដ្ឋ​ស្នើសុំ​អាជ្ញាធរ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ជួសជុល​ស្ពាន​នៅ​ចំណុច​ខាងលើ​នេះ​ផង ៕

អត្ថបទ ៖ ឈៀង ថា​រិ​ទ្ធ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម