Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ និង​កងកម្លាំង​ការពារ​ព្រំដែន​ត្រូវ​បង្កើន​ការ​យាមកាម និង​ផ្សព្វផ្សាយ​វិធានការ “​បី​កុំ បី​ការពារ​”

បានផុស

នៅ

អភិបាល​ខេត្តកំពត​ជំរុញ​ឲ្យ​កងកម្លាំង​ការពារ​ព្រំដែន​ត្រូវ​បង្កើន​ការ​យាមកាម គឺ​មិន​ឲ្យ​មាន​ដាច់ខាត​ការ​លួច​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម ហើយ​អាជ្ញាធរ​គ្រប់​មូលដ្ឋាន​ត្រូវ​បង្កើន​ការផ្សព្វផ្សាយ​វិធាន​ការ​សុខាភិបាល ពិសេស​វិធានការ “​បី​កុំ បី​ការពារ​” របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​។

នៅ​ព្រឹក​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២១ ឯកឧត្តម​ ជាវ តា​យ អភិបាល​ខេត្តកំពត បាន​ចុះ​ជួប​សំណេះ​សំណាល​សួរសុខទុក្ខ និង​នាំ​គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​មួយចំនួន ជូន​ដល់​កងកម្លាំង​វរៈសេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦០១ និង​កងកម្លាំង​យោធា​វរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​២ ដែល​កំពុង​ឈរជើងការពារ​តាម​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា​-​វៀតណាម ដែល​ពិធី​ធ្វើ​នៅ​អង្គភាព​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោកលេខ​៦០១ ស្ថិតក្នុង​ឃុំ​ព្រែក​ក្រើស ស្រុក​កំពង់ត្រាច ខេត្តកំពត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត​បានកោតសរសើរ និងវាយតម្លៃ​ខ្ពស់ចំពោះ​សភាពការណ៍​ទូទៅ​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុងភូមិ​សាស្ត្រ​ទឹកដី​ខេត្តកំពតមាន​លក្ខណៈ​ល្អប្រសើរ​។ ហើយ​លទ្ធផល​នេះ​គឺ​ផ្ដើមចេញពី​ការខិតខំ​យកចិត្តទុកដាក់​ខ្ពស់របស់​អាជ្ញាធរគ្រប់លំដាប់​ថ្នាក់ និង​កងកម្លាំង ក៏​ដូច​អង្គភាព​នីមួយៗ ស្របតាម​បទបញ្ជា និង​ការណែនាំ​របស់​ក្រសួងមហាផ្ទៃ ក៏ដូចជា​ក្រសួងការពារជាតិ​ដាក់ជូន​ផងដែរ​។ ជាពិសេស​បាន​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​តាម​បទបញ្ជា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដើម្បី​រួមគ្នា​បង្ការ​ទប់ស្កាត់​ជំងឺឆ្លង​កូ​វីដ​១៩ ដែល​កំពុង​រាតត្បាត​សកល និង​ក្នុង​ប្រទេស​កម្ពុជា​យើង​បច្ចុប្បន្ន​។

យ៉ាងណាក៏ដោយ ឯកឧត្តម​អភិបាលខេត្ត​បាន​ជំរុញ ដល់​កងកម្លាំង​ការពារ​ព្រំដែន​ទាំងអស់ ត្រូវ​បង្កើន​ស្មារតី​យាមកាម​ឲ្យ​បាន​ប្រសើរ ទប់ស្កាត់​ឲ្យ​បាន​នូវ​ការ​លួច​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម។ ទន្ទឹមនឹងនោះ​ កងកម្លាំង​ក៏ត្រូវ​អនុវត្ត​វិធានការ “​បី​កុំ បី​ការពារ​” ឲ្យ​បាន​ខ្ជាប់ខ្ជួន​ផងដែរ​។​

ដោយឡែក គ្រប់​អាជ្ញាធរ​មូលដ្ឋានត្រូវ​យកចិត្តទុកដាក់បង្កើន​ការផ្សព្វផ្សាយ​ពី​វិធានការ​របស់​ក្រសួង​សុខាភិបាល ដល់​ពលរដ្ឋ​ឲ្យ​ចូលរួម​អនុវត្តន៍​បាន​ត្រឹមត្រូវ និង​ចេះ​រស់​នៅតាម​គន្លង​បែប​ថ្មី ពិសេស​អនុវត្ត​វិធានការ “​បី​កុំ បី​ការពារ​” តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន ដើម្បី​សហគមន៍​គ្មាន​ជំងឺ​កូ​វីដ​១៩ ។​

ចំពោះ​ការឧបត្ថម្ភ​ដល់​កងកម្លាំង​ឈរជើង​តាម​ព្រំដែន​មាន​ចំនួន១៣​គោលដៅ ដោយ​ក្នុង​មួយ​គោល​ដៅ​ទទួលបានអង្ករ​១០០​គីឡូ ត្រីខ​៥​យួរ មី​៥​កេស ទឹក​សុទ្ធ​៣០​យួរ តង់​១​ទំហំ​(៥x៦)​ម៉ែត្រ និង​ថវិកា​ម្នាក់​៥​ម៉ឺន​រៀល សរុប​ថវិកា​អស់​ចំនួន​៥​លាន​៥៥​ម៉ឺន​រៀល និង​ជូន​ថវិកា៣០​លាន​រៀល ដល់​មេឃុំ​ព្រែក​ក្រើស​ដែល​បានស្នើ​សុំ​យកទៅ​កសាង​ផ្លូវ​ផងដែរ​៕

អត្ថបទ ៖ សេង ណា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម