Connect with us

ព័ត៌មានជាតិ

ក្មេង​ស្រី​៣​នាក់ លង់ទឹក​ស្លាប់ ខណៈ​ឪពុកម្ដាយ​ធ្វើ​ការ​នៅ​ថៃ ទុក​ឲ្យ​តាយាយ​មើល​ថែ​

បានផុស

នៅ

​ឪពុកម្ដាយធ្វើ​ការ​ស្រុកថៃ​អស់ ​ទុក​ក្មេង​ទាំង​៣​ ឲ្យ​រស់នៅ​ជាមួយ​យាយ​តា មិនបាន​មើល​មួយភ្លែត​ក្មេង​ទាំង​៣​នោះ បាននាំគ្នា​ទៅ​ងូតទឹក​អូរ​លង់​ស្លាប់ នៅវេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ ២០២១ នៅ​ភូមិ​ប៉ោយ​សំរោង ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី អធិការនគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​ប្រាប់​ឲ្យ​ដឹងថា ​សព​ក្មេង​ទាំង​៣​នាក់​នោះ​ មានឈ្មោះ​១​ឈ្មោះ អឿ​យ ផាន់​ឡយ ភេទ​ស្រី អាយុ​៧ឆ្នាំ, ២​ឈ្មោះ​ ផល​ស្រី​មួយ ភេទ​ស្រី អាយុ​៦ឆ្នាំ, ៣​ឈ្មោះ​ សុំ​ ផាន់​ណា ភេទ​ស្រី អាយុ​៦​ឆ្នាំ ទាំង​៣​នាក់​រស់នៅ​ភូមិ ប៉ោយ​សំរោង ឃុំព្រះនេត្រព្រះ ​ស្រុក​ព្រះនេត្រព្រះ ខេ​ត្តប​ន្ទា​យ​មានជ័យ។

​លោក​អធិការ​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា​ ក្មេង​ទាំង​៣​នាក់​នោះ ​ឪពុកម្តាយ​ទៅ​ធ្វើ​ការ​នៅ​ថៃ​អស់​បាន​ទុក​ឲ្យ​រស់នៅ ជាមួយ​តា​និង​យាយ​។​ នៅ​មុនពេល​កើតហេតុ​នោះ​នៅ​ល្ងាច ថ្ងៃទី​២៨​នោះ ចន្លោះ​ម៉ោង​១០.៣០​នាទី​ព្រឹក ដល់​ម៉ោង​១​និង​៣០​នាទី​រសៀល​ក្មេង​ទាំង​៣​នាក់​ បាន​នាំគ្នា​ទៅលេង​ទឹកអូរ ចំណុច​ខាងត្បូង ភូមិ​ចម្ងាយ​៤០០​ម៉ែត្រ ទឹក​មាន​ជម្រៅ​ប្រហែល​២​ម៉ែត្រ បន្ទាប់មក​មាន​ក្មេង​ប្រុស​អាយុ​៣​ឆ្នាំ ឈ្មោះ អឿ​យ តៃវ៉ាន់ បាន​រត់​មក​ប្រាប់​ជីតា​ឈ្មោះ​ រៀង សា​វ៉ាន ភេទប្រុស អាយុ៦២ឆ្នាំថា បងៗ​បាន​ទៅ​ងូត​ទឹកអូរ​ប្រហែល​លង់​ហើយ ភ្លាម​នោះ​គាត់​បាន​ជិះ​ម៉ូតូឌុប​ចៅ​ទៅ​ភ្លាម​កន្លែង​ក្មេង​លង់ទឹក​នោះ​ ពេល​ទៅ​មិន​ឃើញ​ក្មេង​សង្ស័យ​ថា ​ក្មេង​លង់​ធ្លាក់​ទៅដល់​ដី​បាន​ចុះ​រ៉ាវ ​ទើប​ឃើញ​ក្មេង​ចំនួន​៣​នាក់​នោះ បាន​ស្លាប់​ដល់​បាត​ដី​ក៏​ស្រង់​មក​ដា​ក់លើ​គោក​ ដើម្បី​ជួយសង្គ្រោះ​តែ​អកុសល​ក្មេង​ទាំង​៣​នាក់​ បាន​ស្លាប់​បាត់ទៅហើយ ។​សព​ក្មេងស្រី​ទាំង​៣​នាក់ ត្រូវ​បាន​ប្រគល់ជូន​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី បន្ទាប់ពី​ក្រុមការងារ​គណៈកម្មការ​ចម្រុះ​បាន​ត្រួតពិនិត្យ​រួចរាល់​ហើយ​៕

អត្ថបទ៖ វ៉ាន់ ណា​ង​

សូមចុចអាន៖ ស្ត្រីរង​គ្រោះដោយអគ្គិភ័យឆេះផ្ទះ​ទទួលអំណោយបន្ថែមពីអាជ្ញាធរ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម