Connect with us

ព័ត៌មានជាតិ

Update៖ ទាំង​សមត្ថកិច្ច និង​ម្ចាស់​ផ្ទះរងគ្រោះ​ ពេលនេះមានសុវត្ថិភាព

បានផុស

នៅ

តាម​ការ​បញ្ជាក់​របស់​សមត្ថកិច្ច​ដែល​ចូលរួម​បង្រ្កាបក្រុមឧក្រិដ្ឋជនប្លន់ និង​ចាប់ជម្រិតនៅ​មុននេះបាន​ឲ្យ​ដឹង​ថា ទាំង​ម្ចាស់​ផ្ទះ​និង​កងកម្លាំង​ដែល​ចូលរួម​ប្រតិបត្តិការមា​នសុវត្ថិភាព។ ចំណែក​ជនដៃដល់ ០៤ នាក់​ត្រូវ​បានសមត្ថកិច្ច​បាញ់សម្លាប់។

បើ​តាម​សមត្ថកិច្ច​នៅម៉ោង​ជាង ១១ ព្រឹកនេះ ឧក្រិដ្ឋជន០៤នាក់ បានចូលប្លន់ក្នុងផ្ទះមួយកន្លែងនៅបុរីអង្គរភ្នំពេញ ដោយរៀបផែនការជម្រិតយកប្រាក់១លានដុល្លារ ហើយ​គ្រោង​សម្លាប់ម្ចាស់ផ្ទះទាំងប្តីប្រពន្ធនិងកូនឈ្នួល០២នាក់ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលចុះ​បង្ក្រាប ឧក្រិដ្ឋជនបាន​ធ្វើការ​បាញ់ស្រោចមកលើកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយកម្លាំងអាវុធហត្ថបានប្រើសិទ្ធិការពារខ្លួន បាញ់តបតត្រឡប់ទៅវិញ បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ស្លាប់នៅនឹងកន្លែង។ ចំណែក​ម្ចាស់ផ្ទះព្រមទាំងសមត្ថកិច្ច មានសុវត្ថិភាពទាំងអស់។

ប្រតិបត្តិការនោះ សមត្ថកិច្ច​ដកហូត​បាន​​កាំភ្លើងវែងAK ០១ដើម និងកាំភ្លើងខ្លី០២ដើម។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម