Connect with us

ព័ត៌មានជាតិ

វិដេអូ​ស្តែងៗ ពេល​សមត្ថកិច្ច​ចុះទៅ​បង្ក្រាប​សម្លាប់​ឧក្រិដ្ឋជន ៤ នាក់ ដល់​ក្នុង​ផ្ទះ

បានផុស

នៅ

សមត្ថកិច្ច​បាន​ចុះទៅ​បង្ក្រាប​ឧក្រិដ្ឋជន ៤ នាក់ ដែល​បាន​ចូល​ទៅ​ប្លន់​ចាប់​ជំរិត​ជនរងគ្រោះនៅ​​បុរី​អង្គរ​ភ្នំពេញ ក្នុង​ខណ្ឌ​សែនសុខ នៅម៉ោង​ជាង ១១ ព្រឹកនេះ។

ក្នុង​វិដេអូ​ឮសូរ​សម្លេង​​គ្រាប់​បាញ់​តដៃ​គ្នា ហើយកងកម្លាំង​ពិសេស​របស់កងរាជអាវុធហត្ថ បាន​ប្រើប្រាស់​សិទ្ធិ​ការពារ​ខ្លួន​បាញ់​សម្លាប់​ឧក្រិដ្ឋជន​ទាំង ៤ នាក់ ដែល​ព្យាយាម​រត់គេច​​ពី​ការ​ឡោមព័ទ្ធ​។

តាម​ការ​បញ្ជាក់​របស់​សមត្ថកិច្ច ទាំង​ជនរងគ្រោះនិង​កងកម្លាំង​ដែល​ចូលរួម​ប្រតិបត្តិការមា​នសុវត្ថិភាព មិន​មានគ្រោះថ្នាក់នោះទេ។ ចំណែក​ជនដៃដល់ជា​ឧក្រិដ្ឋជន ត្រូវ​បានសមត្ថកិច្ច​បាញ់ស្លាប់​ទាំង ៤ នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម