Connect with us

ព័ត៌មានជាតិ

ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ទទួលបាន​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន លឹម ហេង គ្រុប​

បានផុស

នៅ

នៅ​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២១​នេះ នៅ​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គោក​អូរ​ស្មាច់ តាម​ខ្សែបន្ទាត់​ព្រំដែន​ថៃ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយមាន​ការ​ចូលរួម​ពីលោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ស្នងការរង​ទទួល​ការងារ​ព្រំដែន​គោក លោក​មេបញ្ជាការ​វរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​ទាំង​២ (​វរៈ​៧០២​និង​វរៈ​៩០៥) បានទទួលការ​ឧបត្ថម្ភ​ជា​គ្រឿងឧបភោគ បរិភោគ និង​ម៉ាស់ ពី​ក្រុមហ៊ុន លឹម ហេង គ្រុប សរុប​ជា​ទឹកប្រាក់៤១​លាន​រៀល ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត ក្នុងនាម​គណៈ​ស្នងការ និង​កងកម្លាំង​ក្រោម​ឱវាទ​បាន ថ្លែងអំណរគុណ​ចំពោះ​លោក​ឧកញ៉ា លឹម ហេង អគ្គនាយកក្រុមហ៊ុន លឹម ហេង គ្រុប ដែល​បាន​យកចិត្តទុកដាក់ និងជួយឧបត្ថម្ភ​ជូន​ដល់​ស្នងការដ្ឋាន សម្រាប់​កងកម្លាំង​នគរបាល​ឈរជើង​ប្រចាំការ​ការពារ​នៅតាម​គោលដៅ​ព្រំដែន​ប្រើប្រាស់​ក្នុង​ការចួលរួម​បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ។​

សម្ភារៈ​ដែលទទួលបានរួមមាន​ដូចជា ៖ អង្ករ​ផ្កាម្លិះ ចំនួន ១០​តោន​, ទឹកត្រី ចំនួន ១០០​យួរ​, ទឹក​ស៊ី​អ៊ីវ​ ចំនួន ១០០​យួរ​, មី​ជាតិ ចំនួន ១០០​កេស​, ត្រីខកំប៉ុង ចំនួន ១០០​យួរ​, ទឹកបរិសុទ្ធ​សិង្ហ ចំនួន​១០០​យួរ​, ម៉ាស់ ចំនួន ២០,០០០​បន្ទះ ។​

ជា​ចុងក្រោយ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ​នគរបាល​ខេត្ត បាន​គោរព​ជូនពរ​ចំពោះ លោក​ឧកញ៉ា លឹម ហេង អគ្គនាយក​ក្រុមហ៊ុន លឹម ហេង គ្រុប និង​សហការី សូម​មាន​សុខ​ភាពល្អ​បរិបូ​ណ៍ ប្រកប​របរជំនួញ​រីក​ច​ម្រើ និង​ជួប​ប្រសព្វ​នូវ​ពុទ្ធពរ ៤​ប្រការ គឺ​អាយុ វណ្ណៈ សុ​ខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ជាពិសេស​សូម​ជៀស​ផុតពី​ជំងឺ​កូ​វីដ​-១៩៕

អត្ថបទ ​​៖ ​ចាន់ ធី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម