Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យបញ្ជាក់លើសំណុំរឿង​ប្លន់ ជំរិតប្រាក់ នៅ​បុរី​អង្គរ​ថាម្ចាស់ផ្ទះមិនមាន​គ្រោះថ្នាក់ទេ

បានផុស

នៅ

​លោក​ឧ​ត្ត​ម​សេនី​យ៍ អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​ មុននេះបន្តិចថា ជនរងគ្រោះ​ក្នុងករណី​ប្លន់ និង​ចាប់ជំរិត នៅ​បុរី​អង្គរ​ភ្នំពេញ ខណ្ឌ​សែន​សុខ​ព្រឹក​ថ្ងៃទី​០១ ខែមីនានេះ មិនមាន​បញ្ហា​គ្រោះថ្នាក់​អ្វី​នោះទេ ហើយ​មកដល់ពេលនេះ សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​លើ​ករណីនេះ​បន្ថែមទៀត​។​

​លោក អេង ហ៊ី បញ្ជាក់ថា ពាក់ព័ន្ធ​ករណី​ខាងលើនេះ យើង​មិនទាន់​អាចលម្អិត​បានទេ គ្រាន់តែ​អាច​បញ្ជាក់បាន​ថា កាលពី​ព្រឹក​មិញ​នេះ​កម្លាំង​របស់​យើង​បង្ក្រាបបាន​ចំនួន​០៤​នាក់ ដោយសារតែ​មានការ​ត​ដៃ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


បើតាម​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​រូបនោះ ក្រុម​ជនល្មើស​បាន​ប្រើ​អាវុធ​វែង​១​ដើម និង​អាវុធខ្លី​ចំនួន​២​ដើម​។ លោក​ថា ករណីនេះ ជា​ករណី​ប្លន់​ប្រដាប់អាវុធ និង​ជំរិត​ទារប្រាក់ ហើយ​អ្វីដែល​នៅ​បន្ត គឺ​កម្លាំង​របស់​យើង​កំពុងតែបន្ត​។ ទាក់ទង​ទៅនឹង​ជនរងគ្រោះ​នៅក្នុង​សកម្មភាព​នៃ​ការ​ជម្រើស​នេះ លោក អេង ហ៊ី បាន​បញ្ជាក់ថា ជនរងគ្រោះ​មាន​សុវត្ថិភាព​ទេ មិនមាន​បញ្ហា​គ្រោះថ្នាក់​អ្វី​នោះទេ​។


សូមរំឭកថា នៅវេលា​ម៉ោង​ប្រមាណ​១១​ព្រឹក ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២១ នេះ មាន​ករណី​ប្លន់ និង​ចាប់ជំរិត​ចំនួន​១​លាន​ដុល្លារ លើ​ជនរងគ្រោះ នៅក្នុង​គ្រួសារ​មួយ ស្ថិតនៅ​បុរី​អង្គរ​ភ្នំពេញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

ក្រោយពី​មាន​ទទួលបាន​ព័ត៌មាន​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​បញ្ជា និង​បើក​ប្រតិបត្តិការ​ផ្ទាល់ ក្នុង​បង្ក្រាប​ពួកក្រុម​ឧក្រិដ្ឋជន​ទាំងនោះ​។

នៅក្នុង​ហេតុ​ការ​នោះ ក្រុម​ឧក្រិដ្ឋជន បាន​ប្រើប្រាស់​កាំភ្លើង​វែង AK ០១​ដើម និង​កាំភ្លើងខ្លី​០២​ដើម បាញ់ស្រោច​មកលើ​កម្លាំង​កងរាជអាវុធហត្ថ ប៉ុន្តែ​ត្រូវបាន​កម្លាំង​អាវុធហត្ថ ប្រើ​សិទ្ធិ​ការពារ​ខ្លួន បាញ់​តបត​ត្រឡប់​ទៅវិញ បណ្តាល​ឲ្យ​ក្រុម​ឧក្រិដ្ឋជន​ទាំង​០៤​នាក់ ស្លាប់​នៅនឹងកន្លែង​។​

បើតាម​ប្រភព​មួយចំនួន​បាន​បង្ហើប​ថា ពួកឧក្រិដ្ឋជន​ទាំ​នោះ បាន​រៀប​ផែនការ​ជម្រិត​យកប្រាក់​ចំនួន​១​លាន​ដុល្លារ​ជាមុន ទើប​ប្លន់​សម្លាប់​ម្ចាស់ផ្ទះ​ជា​ក្រោយ តែ​សំណាងល្អ មិន​បណ្តាល​ឲ្យ​ជនរងគ្រោះ​រងគ្រោះថ្នាក់​នោះទេ ហើយ​អ្វីដែល​ឈានទៅ​ធ្វើ​ឲ្យ​ពួកគេ​បរាជ័យ​នោះ គឺ​ដោយសារ​តែមាន​គ្នា​គេ​ម្នាក់​រាយការណ៍ដល់ម្ចាស់ផ្ទះ​។

តែ​ទោះយ៉ាងណា មកដល់ពេលនេះ មិនទាន់មាន​ប្រភព​ណាមួយ បង្ហើប​ពី​អត្តសញ្ញាណ ឧក្រិដ្ឋជន​ទាំង​០៤​នាក់​នោះ​នៅឡើយ​ទេ​។​
​តាម​ប្រភព​មួយចំនួន​បាន​និយាយថា ជន​ចាប់ជំរិត​នោះ មាន​គ្នា​ចំនួន​៥ នាក់ ក្នុងនោះ​មាន​២​នាក់​ជា​អ្នកស្នាក់នៅ​ធ្វើការ និង​ធ្លាប់​បើកឡាន​ឱ្យ​ជនរងគ្រោះ ប៉ុន្តែ​បាន​លាឈប់​។

ក្រោយមក​ជនល្មើស​ទាំង​២​នាក់ បាន​មកសុំ​ជនរងគ្រោះ​នៅ​វិញ ប៉ុន្តែ​ជនរងគ្រោះ​មិន​ព្រម​ឲ្យ​នៅ ទើប​ជនល្មើស​ម្នាក់​ខឹង​បែកគំនិត ហើយ​បាន​រៀប​ផែនការ​ចាប់ជំរិត និង​ប្លន់​តែម្តង ដោយ​រកបាន​បក្ខពួក​៣ នាក់​បន្ថែមទៀត​។ តែ​សំណាងល្អ ម្នាក់​ក្នុងចំណោម​២ នាក់​នេះ​បាន​ក្បត់ និង​មិន​ព្រម​ចូល​សកម្មភាព​ជាមួយ ក៏​រាយការណ៍​ទៅ​ជនរងគ្រោះ និង​សមត្ថកិច្ច រហូត​បាន​ត្រៀម​បង្ក្រាប​ចំនួន​៣​ថ្ងៃមុន​ឯណោះ​៕

អត្ថបទ៖កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម