Connect with us

ព័ត៌មានជាតិ

ជនសង្ស័យ​៥​នាក់​ មាន​អ្នក​ជក់​និង​អ្នកលក់​ ត្រូវ​នគរបាល​បង្ក្រាប​និង​ដកហូត​វត្ថុ​តាង​ទ្រង់ទ្រាយ​ធំ

បានផុស

នៅ

បន្ទាយមានជ័យ ៖ ជនសង្ស័យ​៥​នាក់​ ក្នុង​នោះ​មាន​អ្នក​ជក់​និង​អ្នកលក់​ក្នុង​ក្រុង​សិរីសោភ័ណ​ត្រូវ​នគរបាល​បង្ក្រាប ព្រឹក ថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២១ នៅក្នុង​ភូមិ​២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

នគរបាល​បាន​ដកហូត​វត្ថុតាង​ថ្នាំញៀន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​២​ថង់ ក្នុងនោះ​មាន​ថង់​តូច​១​និង​ថង់​ធំ​១​ថ្នាំ​ប្រភេទ​គ្រាប់​មាន​អក្សរ​( WY )​ផ្នែក​ម្ខាង​នៃ​គ្រាប់​ថ្នាំ ចំនួន ១០​កូន​ថង់​សរុប​ចំនួន​១,៩៩៥ គ្រាប់ ពណ៌​ផ្កាឈូក​ចំនួន​១,៩៧៥​គ្រាប់​និង​ពណ៌​បៃតង​ចំនួន​២០​គ្រាប់​បំពង់​ទា​ម៉ូ​ម៉ែត​ចំនួន​២​សំបក​ទា​ម៉ូ​ម៉ែត្រ​ចំនួន​២​ដប​កែច្នៃ​សម្រាប់​ជក់​១​ទូរសព្ទដៃ​ចំនួន​៦​គ្រឿង។

ក្រោយពី​ឃាត់ខ្លួន​ហើយ ​បាន​បញ្ជូនមក​ស្នងការ​ដ្ឋា​ន នគរបាល​ខេត្ត ដើម្បី​ចាត់វិធានការ​បន្ត​។ ​លោក​វរសេនីយ៍ឯក ស៊ី​ឌី អធិការ​នគរ​បាល​ក្រុង​សិរីសោភ័ណ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​ អនុវត្ត​តាម​បទបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ក្រុង​សិរីសោភ័ណ​១​ក្រុម​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ផ្ទាល់​និង​បង្ក្រាប​តែម្តង​។ លោក​វរសេនីយ៍ឯក ស៊ី​ឌី ​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្តទៀត​ថា ​ជនសង្ស័យ​ទាំង​៥​នាក់​ ក្នុង​នោះ​មាន​អ្នកលក់​ថ្នាំញៀន​សកម្ម​ចំនួន​៣​នាក់ មានឈ្មោះ ១​អឹម ទុំ ភេទប្រុស ​អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ នៅ​ភូមិ​អណ្តូង​ក្រសាំង ឃុំ​ឆ្នាំ​ព្រះ ស្រុក​បាកាន ខេត្តពោធិសាត់ ២​ឈ្មោះ សួន ចាន់​ដា​រ៉ា ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ​ មុខរបរ​ចុងភៅ នៅ​ភូមិ​បារាយ ឃុំ​ព្រៃ​ស្លឹក ស្រុក​ត្រាំ​ង ខេត្តតាកែវ ​៣​ឈ្មោះ​អួន វី ភេទ​ប្រុស ​អាយុ​៣៨​ឆ្នាំ​ មុខរបរ​បុក​អណ្តូង នៅ​ភូមិ​ចំការ​លោក ឃុំ​អូរ​ប្រសាទ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។

ចំណែក​២​នាក់​ទៀត​ជា​អ្នក​ជក់​១​ឈ្មោះ​វៀង រ៉ូ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ មុខរបរ​បុក​អណ្តូង​នៅ​ភូមិ​ចំការ​លោក ឃុំ​អូ​ប្រសាទ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ​២​ឈ្មោះ​មេ​ត សុ​បិ​ន្ទ អាយុ​២៥​ឆ្នាំ មុខរបរ​បុក​អណ្តូង នៅ​ភូមិ​ចំការ​លោក ឃុំ​អូ​ប្រសាទ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ។

លោក​ស៊ីឌី បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​៣​នាក់​បាន​សារភាព​ថា ​ពិតជា​អ្នកលក់​ថ្នាំញៀន​នៅក្នុង​ក្រុង​សិរីសោភ័ណ​ពិតមែន ចំណែក​២​នាក់​ទៀត​បាន​សារភាព​ថា ពួក​គេ​គ្រាន់តែ​អ្នក​ជក់​ទេ​ជាង​១​ឆ្នាំ​មកហើយ។ ​ផ្អែកលើ​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ និង​មាន​វត្ថុតាង ជនសង្ស័យ​ទាំង​៥​នាក់​និង​វត្ថុ​តាង កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​៕

ដោយ ៖ វ៉ាន់ ណា​ង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម