Connect with us

ព័ត៌មានជាតិ

រក​ឃើញ​បុគ្គលិក​រួម​ទាំង​ភ្ញៀវ១១នាក់​ មាន​ឆ្លង​កូវីដ១៩ NAGA World ស្ម័គ្រចិត្ត​ផ្អាក​អាជីវកម្ម​បណ្តោះអាសន្ន

បានផុស

នៅ

ភ្នំពេញ ៖ ក្រុមហ៊ុន NAGA Corp Ltd. បាន​ស្ម័គ្រចិត្ត​​ផ្អាក​អាជីវកម្ម​ជាបណ្តោះអាសន្ន​ បន្ទាប់​ពី​រកឃើញ​វិជ្ជមាន​កូវីដ១៩ ចំនួន​១១​ករណី​នៅ​លើ​បុគ្គលិក​រួម​ទាំង​ភ្ញៀវ ដែល​ចូល​មកលេង នៅកាស៊ី​ណូ។

ការ​សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​នេះ ធ្វើ​ឡើង​នា​ព្រលប់​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២១​ ដោយ​ក្រុមហ៊ុន NAGA Corp Ltd. បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ដល់​សាធារណជន ដើម្បី​ឆ្លើយតប​ទៅនឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ចូល​ក្នុង​សហគមន៍​ នេះ​បើ​យោង​តាម​សេចក្តី​ជូន របស់​ក្រុមហ៊ុន​នាយប់​ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅក្នុង​សេចក្តីជូនដំណឹង​របស់​ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា បុគ្គលិក​ក្រុមហ៊ុន​ប្រមាណ​៣០០០​នាក់ ត្រូវបាន​តេ​ស្ត​សំណាក​រក​ជំងឺ​កូ​វីដ​១៩ ដោយ​ក្នុង​នោះ​ក្រុម​គ្រូ​ពេទ្យ នៃ​ក្រសួងសុខាភិបាល បាន​បញ្ជាក់​ថា បាន​រក​ឃើញ​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​១៩​ចំនួន​១១​ករណី នៅ​លើ​បុគ្គលិក និង​ភ្ញៀវ​ទេសចរណ៍ ដូច្នេះ​ក្នុងនាម​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ប្រកបដោយ​ទំនួល​ខុសត្រូវ ក្រុមហ៊ុន​ស្ម័គ្រចិត្ត​ផ្អាក​អាជីវកម្ម​របស់ខ្លួន​ជា​បណ្តោះអាសន្ន ដើម្បី​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​បន្ថែម​ទៀត អំពី​វិធាន​ការ​បង្ការ និង​ទប់ស្កាត់​ដល់​និយោជក និង​ភ្ញៀវ​ទាំងអស់​ដែល​មកកាន់​ទីនេះ​។

ក្រុមហ៊ុន​នឹង​បើក​ដំណើរការ​អាជីវកម្ម​ឡើងវិញ នៅក្រោយពី​ស្ថានភាព និង​វិធាន​ការការពារ​ជំងឺ​កូ​វីដ​១៩​បានល្អ​ប្រសើរ ព្រមទាំង​នឹង​ពិគ្រោះ​យោបល់​ជាមួយ​ក្រសួងសុខាភិបាល​ផងដែរ​។

សេចក្តី​ជូនដំណឹង​មានដូចខាង​ក្រោម​នេះ ៖

កែសម្រួល​ដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម