Connect with us

ព័ត៌មានជាតិ

នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង បដិសេធប៉េអឹមដែលត្រូវបាញ់សម្លាប់ជាបញ្ជាការអង្គរក្ស

បានផុស

នៅ

បញ្ជាការដ្ឋានអង្គរក្ស បានច្រានចោល ការផ្សព្វផ្សាយថា ជនល្មើស​ដែល​កងកម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាញ់សម្លាប់​នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ជម្រិត​ទារប្រាក់ ១​លាន​ដុល្លារ នៅបុរីអង្គរភ្នំពេញ គឺជាមន្ត្រីរបស់បញ្ជាការដ្ឋានអង្គរក្ស។

លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេ​បញ្ជាការដ្ឋាន បញ្ជាការដ្ឋាន​អង្គរក្ស បានច្រានចោលការផ្សព្វផ្សាយទាំងនោះថាជារឿងមិនពិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ជម្រិត​ទារប្រាក់ ១​លាន​ដុល្លារ ពី​ជនរងគ្រោះ​នៅក្នុង​បុរី​អង្គរ​ភ្នំពេញ ក្នុងភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​ប្រមា​ណា ១១​ព្រឹក​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២១​។

នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​បាន​បាញ់ប្រហារ​មកលើ​កម្លាំង​អាវុធហត្ថ ដោយ​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​កម្លាំង​អាវុធហត្ថ​បាន​បាញ់​តបត​ទៅលើ​ក្រុម​ឧក្រិដ្ឋជន​បណ្តាល​ឲ្យ​ស្លាប់​ចំនួន ៤​នាក់​។​
ជនរងគ្រោះ​នៅក្នុង​ផ្ទះ​វិឡា​ក្នុង​បុរី​អង្គរ​ភ្នំពេញ ត្រូវបាន​រំដោះ​ចេញពី​កន្លែងកើតហេតុ​ដោយ​សុវត្ថិភាព​។​

ក្នុងចំណោម​ឧក្រិដ្ឋជន​ទាំង ៤​នាក់ គឺមាន​ម្នាក់​ ជា​តៃ​កុង​ឡាន​របស់​ម្ចាស់ផ្ទះ​ផ្ទាល់​។ ជនរងគ្រោះ​ឈ្មោះ ម៉ៅ ហួរ អាយុ ៥៨​ឆ្នាំ ជា​អតីត​ប្រធាន​សាខា​អគ្គីសនី​ខេត្តកំពង់ចាម​៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣៧ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤២ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម