Connect with us

ព័ត៌មានជាតិ

ស្ទឹង​មង្គល​បូរី នៅខេត្ត​បន្ទាយ​មានជ័យ​ នៅរដូវ​ប្រាំង​នេះ​ រីង​ស្ងួត​គ្មានទឹក​សូម្បីមួយតំណក់

បានផុស

នៅ

បន្ទាយមានជ័យ ៖ ស្ទឹង​មង្គល​បូរី​ជា​ស្ទឹងធំ​ និង​វែង ឆ្លងកាត់​ខេត្តបន្ទាយមានជ័យ​ នៅ​ខែវស្សា​មាន​ទឹក​ជំនន់​ជន់​ជោរ​លិចលង់​លំនៅឋាន​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ដំណាំ​ស្រូវ​ដំណាំ​បន្លែ​ផ្លែឈើ​លង់​មនុស្ស​ស្លាប់​និង​សត្វ​ ដល់​ខែប្រាំង​វិញ​រីងស្ងួត​គ្មាន​ទឹក​មួយ​តំណក់​នៅក្នុង​ស្ទឹង​នេះ​បើ​តាម​អាជ្ញាធរ​ និង​ពលរដ្ឋ​បាន​ឲ្យ​ដឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ថ្ងៃទី​២៨​ខែកុម្ភៈ​ឆ្នាំ​២០២១​នេះ​ មន្ត្រី​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ចាប់តាំងពី​ឆ្នាំ​២០១៦​មក​ស្ទឹង​មង្គល​បូរី​មិនអាច​គ្រប់គ្រង​បាន​នេះ​ទេ ​បាន​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​សង្គម​និង​ជីវភាព​ពលរដ្ឋ​ថែមទៀត​។

ករណីនេះ​មន្ត្រីរដ្ឋបាល​ខេត្ត​បន្ទាយ​មានជ័យ​ក៏​ដូច​ជំនាញ​ឧស្សាហកម្ម​ជំនាញ​ធនធានទឹក​និង​ឧតុនិយម​ជំនាញ​កសិកម្ម​និង​ជំនាញ​បរិស្ថាន​ក៏​ដូច​អ្នកជំនាញ​នៃ​អង្គការ​សមាគម​ដៃគូ​អភិវឌ្ឍន៍​បាន​ធ្វើការ​សន្និដ្ឋានថា​ ការ​បម្រែបម្រួល​អាកាសធាតុ​និង​ការអភិវឌ្ឍ​បាន​នាំ​ឲ្យ​ទឹកស្ទឹង​មង្គល​បូរី​ក៏ដូចជា​ស្ទឹង​ទន្លេ​នានា​ចេះតែមាន​ទឹកជំនន់​។

ចំពោះ​ទឹកស្ទឹង​មង្គល​បូរី ដែល​ចេះតែ​រីង​ខះ​នោះ​ចាប់​តាំង​ពី​ឆ្នាំ​២០១៦​មក​នោះ​ គឺ​មកពី​ទី​១​កត្តា​ប្រែប្រួល​អាកាសធាតុ​ដោយ​ប្រភពទឹក​មានតែ​រដូវវស្សា​ទី​២​កត្តា​មនុស្ស​ដែល​បងប្អូន​ពលរដ្ឋ​ពិសេស​កសិករ​ធ្វើស្រែ​ប្រាំង​​លើស​ផែនការ​កំណត់​ហើយ​បូមទឹក​ស្ទឹង​ទៅ​ស្រោចស្រព​​ផែន​ការ​ធ្វើ​ស្រូវប្រាំង​លើក​ទី​២​ចំនួន​៧.០០០​ទៅ​៨.០០០​ហិកតា​​តែ​កសិករ​បានធ្វើ​លើស​ផែនការ​ដល់​១៤.០០០​ហិកតា​ទៅ​២០.០០០​ហិកតា​​ហើយ​នៅបាន​ធ្វើស្រែ​ប្រាំង​លើក​ទី​៣​និង​ការប្រើប្រាស​ទឹក​ខ្ជះខ្ជាយ​ទៀត​ទី​៣​របប​ទឹក​ស្ទឹង​មង្គល​បូរី​ដែលមាន​ប្រភព​ពី​ប្រទេស​ថៃ​ផង​និង​ប្រទេស​កម្ពុជា​ផង​ក៏​មិនមាន​អាង​ទំនប់​ស្ទាក់​ទឹក​នៅឡើយ​៕

ដោយ ៖ វ៉ាន់​ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម