Connect with us

ព័ត៌មានជាតិ

បឹងរាំងពេន៣ត មានរឿងតំណាលនិងក្លាយជាតំបន់ទេសចរណ៍គួរឲ្យទាក់ទាញ

បានផុស

នៅ

អភិរក្សរាំងពេន៣ត ស្ថិតនៅក្នុងដែនគ្រប់គ្រងសហគមន៍នេសាទស្តីក្រោមរហាលសួង ក្នុងឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបងដែលមានផ្ទៃដីព្រៃលិចទឹកជាង៥០ហិកតា និងបឹងចំនួន៥គឺ បឹងរាំងពេន បឹង៣ត បឹងតាមាក បឹងទទឹង និងបឹងតាអួ និងត្រៀមលក្ខណៈក្លាយជាតំបន់អេកូទេសចរណ៍ធម្មជាតិ និងជលផល។

ប្រធានសហគមន៍នេសាទស្តីក្រោមរហាលសួង លោក ភី ហឿត បានឲ្យដឹងថា បឹងអភិរក្សរាំងពេន៣ត ភ្ញៀវទេសចរអាចចូលមកកម្សាន្តតាមផ្លូវទឹក កាណូតនារដូវវស្សាដោយចេញពីទីរួមខេត្តបាត់ដំបងមកហើយបើក្នុងរដូវប្រាំងអាចធ្វើដំណើរតាមរថយន្តចូលដល់បឹងនេះតែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ភី ហឿត បន្តថាក្នុងការទាក់ទាញភ្ញៀវទេសចរអាចចូលមកកម្សាន្តក្នុងតំបន់រាំងពេន៣តនេះមានការមើលព្រៃលិចទឹកដែលពោរពេញទៅដោយដើមរំដេញ មើលហ្វូងសត្វ និងស្ទួចត្រីកម្សាន្តក្នុងបឹងជាដើម។

លោក ហោ សំអាត អនុប្រធានសហគមន៍ទទួលបន្ទុកអភិរក្សបឹងរាំងពេន៣ត បានប្រាប់ថា រាំងពេន៣ត បានបង្កើតឡើងនៅឆ្នាំ២០០៧ ដោយមានការទទួលស្គាល់ និងឯកភាពពីអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត រដ្ឋបាលជលផល និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ហើយការដាក់ឈ្មោះ រាំងពេន៣តនេះគឺសហគមន៍យកតាមឈ្មោះបឹងចំនួនពីរ គឺបឹងរាំងពេន និងបឹង៣ត ដែលជាកន្លែងអភិរក្សមច្ឆជាតិនាពេលបច្ចុប្បន្ន។

បើតាមមន្ត្រីសហគមន៍រូបនេះ ចំពោះឈ្មោះបឹងរាំងពេន តាមការរៀបរាប់របស់ចាស់ៗប្រាប់ថា ដោយនៅមាត់បឹងនោះមានដើមរាំងពត់ពេន ទើបបានគេឲ្យឈ្មោះបឹងនោះរាំងពេន ឯបឹង៣តពុំដឹងថាហេតុអ្វីបានចាស់ៗជំនាន់មុនហៅឈ្មោះបឹងនេះថា៣តទេ។

លោក ហោ សំអាត ថាមានកាលដំណាលដែលទាក់ទិននឹងប្រវត្តិបឹងរាំងពេន៣ត នេះចាស់ៗតែងនិទានថាដោយយកតាមការសំអាងលើកឡើងរបស់លោកតា ស៊ន ដែលរស់នៅក្នុងសហគមន៍នេះដែរបានឲ្យដឹងថា កាលពីដើមមកតំបន់បឹងទាំងពីរនេះជាភូមិសាស្ត្រព្រៃរនាមដោយតំណាលរឿងថា មានអ្នកយកឃ្មុំបានតាមដានមេឃ្មុំដោយរាយគ្នាជា៣ក្រុម ដោយអ្នកទី១ នៅពេលដែលឃើញមេឃ្មុំហើរទៅក៏ស្រែកប្រកូកទៅអ្នកទី២ដែលឈរចាំមើលឃ្មុំដែរ ក្នុងបឹង១ផ្សេងទៀត ហើយអ្នកទី២នៅពេលដែលឃើញឃ្មុំក៏ស្រែកបន្តទៅអ្នកទី៣បន្តទៀតអញ្ចឹងហើយគេកំណត់អ្នកឈរទី៣ដែលជាចំណុចបឹង៣តនោះឯង នេះគ្រាន់តែជារឿងនិទានតៗគ្នាប៉ុណ្ណោះហើយបានប្រែក្លាយជាឈ្មោះបឹងរាំងពេន៣តរៀងរហូតដល់បច្ចុប្បន្ន៕

អត្ថបទ៖កញ្ញា វ៉ាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ២៦ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម