Connect with us

ព័ត៌មានជាតិ

មក​ដឹងផែនការ​លំអិត​ក្នុងករណី​ជំរិត និង​ប្លន់​សម្លាប់នៅ​បុរី​អង្គរ​ភ្នំពេញ​

បានផុស

នៅ

កាលពី​វេលា​ម៉ោង​១១និង​០០​នាទី ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២១ ករណី​ឧក្រិដ្ឋជន​០៤នាក់ ចូល​ជំរិត និង​ប្លន់​សម្លាប់មិនបានសម្រេចក្នុង​បុរី​អង្គរ​ភ្នំពេញ ហើយ​ប៉ះគ្នា​ជាមួយ​សមត្ថកិច្ច​កង​រាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កង​រាជ អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បណ្តាល​ឲ្យ​ក្រុម​ឧក្រិដ្ឋជន​ទាំង​០៤​នាក់ស្លាប់​នៅនឹងកន្លែង គឺ​បាន​រៀប​ផែន​ការគួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកផ្តើមគំនិត​ឈ្មោះ អ៊ឹ​ម សុវណ្ណារិទ្ធ ធ្លាប់ ធ្វើជា​អ្នក​បើកឡាន​ឲ្យ​ម្ចាស់ផ្ទះ ហើយក៏បាន​ឈប់​មួយ​រយៈ បន្ទាប់មក​ក៏​សុំ​ម្ចាស់ផ្ទះ​ចូលធ្វើការ​វិញ តែ​ម្ចាស់ផ្ទះ​មិនព្រម​ឆ្លើយតប រូបគេ​ក៏បាន​រៀបចំ​ផែនការ ចូលចាប់​ជំរិត និង​ប្លន់​សម្លាប់ ក្នុង​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ​២០២១ តែ​ដោយ​ពួកគេប្រមូលគ្នា​មិនទាន់​ជុំ​និង​រក​អាវុធ​មិនទាន់​គ្រប់ ក៏បាន​លើក​គម្រោង​ទៅ​ថ្ងៃទី​២៦ ខែកុម្ភៈ តែ​ដោយនៅ​ថ្ងៃទី​២៦នេះ​ ជុំគ្នា​រសៀល​ពេក មិនអាច​អនុវត្ត​ផែនការ​ទាន់ ពួកគេ​ក៏​លើក​គម្រោង​ទៅ​ថ្ងៃទី២៧​វិញ តែ​ដោយ​ថ្ងៃទី​២៧​នេះ​ជា​ថ្ងៃ​សៅរ៍ ខ្លាច​ចូល​ធនាគារ​ដក​លុយ​មិនទាន់ ទើប​ពួកវា​លើក​មក​ថ្ងៃ​ច័ន្ទ​ទី​១ ខែមីនា នេះ​តែម្តង​។​

តាម​ផែនការ​ដែលក្រុមឧក្រិដ្ឋជន​ដាក់ចេញ​ដំបូង គឺ​ប្រមូល​គ្នីគ្នា​ចូលទៅ​ក្នុងផ្ទះ ភ្ជង់​ម្ចាស់ផ្ទះ​ឲ្យ​សរ​សេរ​សែក នូវ​សាច់ប្រាក់​១​លាន​ដុល្លារ បន្ទាប់មក​នឹង​ចាប់​កូនស្រី​តូច របស់​ម្ចាស់ផ្ទះ​ម្នាក់​ឡើង​ឡាន ទៅ​ធនាគារ ដោយ​ឲ្យ​ក្រុមពួកគេចុះ​ដក​លុយ និង​គំរាម​ឲ្យ​ម្ចាស់ផ្ទះ​ចាំ​ឆ្លើយ​ទូរស័ព្ទ​ជាមួយ​បុគ្គលិក​ធនាគារ ឲ្យ​ពួកវា​ដក​លុយ​ចុះ​។ ផែនការ​បន្ទាប់ ក្រោយពី​ដក​លុយ​បាន ពួកគេ​នឹង​សម្លាប់​ម្ចាស់ផ្ទះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ ព្រមទាំង​កូនៗ​០៦​នាក់ និង​អ្នកបម្រើ​០២​នាក់ សរុប​១០​នាក់ ប្លន់​យកលុយ និង​គ្រឿង អលង្ការ ដែលមាន​ក្នុង​ទូរ​ដែក​ទាំងអស់ បន្ទាប់មក​វេច​ខ្ចប់​សាកសព​ដាក់ចូល​ឡាន​ម្ចាស់ផ្ទះ​០២​គ្រឿង ហើយ​បើក​យក​សព​ទៅ​បោះចោល​នៅ​ពេជ្រនិល​។ រីឯ​អ្នក​ចូល​ធនាគារ​ដក​លុយ ត្រូវ​គេច​ខ្លួន​ទៅ​ប្រទេស​ថៃ ឯ​អ្នក​ដ៏​ទៃ​គឺ​មិនបាច់​រត់​ទៅណា​ទេ​។ គម្រោង​របស់​មេក្លោងក្រោយពេល​ប្លន់​បាន​សម្រេច នឹង​ទិញ​ឡាន Luxis Kuro 570 មួយគ្រឿង រួច​ដណ្តឹងប្រពន្ធ​រៀបការ​។​

តែ​ផែនការ​នេះ​ត្រូវបាន​ធ្លាយ​ចេញ​មកដល់​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ហើយ​កម្លាំង​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏បាន​រៀប​ផែនការ​រងចាំ ពួកគេចូល​អន្ទាក់​វិញ​អស់​រយៈពេល​៤ថ្ងៃ​មក​ហើយ​។

រហូតដល់​វេលា​ម៉ោង​១១និង០០នាទី ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២១ ឧក្រិដ្ឋជន​ទាំង​០៤​នាក់ បាន​ចូល​មក​ប្លន់​តាម​ផែនការ​មែន ក៏​ប៉ះគ្នា​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បណ្តាល​ឲ្យ​ក្រុម​ឧក្រិដ្ឋជន​ទាំង០៤​នាក់ស្លាប់​នៅនឹងកន្លែង​។​

ក្រោយពេល​ប្រតិបត្តិការ​បានបញ្ចប់ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះទៅពិនិត្យ​ដល់​កន្លែងកើតហេតុ និង​បាន​ឧបត្ថម្ភ​ថវិកា២០​លាន​រៀល លើកទឹកចិត្តដល់​កម្លាំង​កង​រាជ អាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​បាន​បំពេញ​បេសកម្ម​ដោយ​ជោគជ័យ ជួយសង្គ្រោះ​ម្ចាស់ផ្ទះ​មាន​សុវត្ថិភាព​គ្រប់គ្នា​៕

​អត្ថបទ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម