Connect with us

ព័ត៌មានជាតិ

លើក​ដំបូង​​​ជាង ១០ ថ្ងៃ ភ្នំពេញ​មាន​អ្នក​ឆ្លង​កូវិដ​​តិច​បំផុត ក្នុង ព្រឹត្តិការណ៍ ២០ កុម្ភៈ

បានផុស

នៅ

នៅ​ថ្ងៃនេះ ក្រសួង​សុខាភិបាល​ប្រកាស​រកឃើញ​អ្នក​​ឆ្លង​ថ្មីចំនួន ២៥ នាក់ ក្នុង​នោះ ២៤ នាក់​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ ២០ កុម្ភៈ។

រាជធានី​ភ្នំពេញ ដែល​កន្លែង​ផ្ទុះ​មាន​អ្នក​ឆ្លង​ច្រើន​ថ្ងៃ​ជាប់​គ្នា គិត​ត្រឹម​ម៉ោង ០៧ ០០ ព្រឹកថ្ងៃ​ ២ មីនា ២០២១ ​រក​ឃើញ​អ្នក​ពាក់ព័ន្ធ​តែ ០៧ នាក់​ប៉ុណ្ណោះ ជា​ចំនួន​តិច​បំផុត​មិន​ធ្លាប់​មាន។

ស្រ្តីម្នាក់កំពុងស្កេន QRCode ឆែកទីតាំងមាន​សង្ស័យមានអ្នកឆ្លងកូវិដ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ឆ្លង​ទាំង ០៧ នាក់ ដែល​ឆ្លង​ក្នុង​សហគមន៍​ក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភៈ នៅ​រាជធានី​ភ្នំពេញ មាន​ជនជាតិ​ចិន ០៤ នាក់ និង​ខ្មែរ ០៣ នាក់។ ក្រៅ​ពីនោះ ១៧ នាក់​ទៀត កើត​នៅ​ខេត្ត​ព្រះសីហនុ ដែល​កំពុង​ផ្ទុះអ្នក​ឆ្លង​​កូវិដ​ច្រើន ​បន្ទាប់​ពី​រាជធានី​ភ្នំពេញ។

យ៉ាងណា​មិញ មេរោគ​ដែល​ឆ្លង​តាម​ផ្លូវ​ដង្ហើម​នេះ បាន​រីករាល​ដាល​ដល់​ខណ្ឌ​ថ្មី​មួយ​ទៀត​នៅ​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ។ ខណ្ឌ​ដង្កោ បាន​រក​ឃើញ​បុរស​ខ្មែរ​ពីរ​នាក់​ឆ្លង​កូវីដ ១៩។

ជន​រងគ្រោះទី​មួយ​អាយុ ២៧ ឆ្នាំ ស្នាក់នៅ​សង្កាត់​ស្ពាន​ថ្ម ខណ្ឌដង្កោ។ ជនរងគ្រោះ​ទី​ពីរ​ភេទ​ប្រុស អាយុ ៤៨ ឆ្នាំ ​ស្នាក់នៅ​សង្កាត់​ស្ពាន​ថ្ម ខណ្ឌ​ដង្កោ។

ព្រឹត្តិការណ៍ ២០ កុម្ភៈ ដែល​ផ្ទុះ​​​ពីថ្ងៃ ១៩ កុម្ភៈ បាន​ប៉ះពាល់​រាជធានី​ខេត្ត​ចំនួន ០៣ ធ្ងន់ធ្ងរ​ជាង​គេ គឺ​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល និង​ខេត្ត​ព្រះសីហនុ។ ខេត្តដទៃ​ទៀត ​ត្រូវ​បាន​អាជ្ញាធរ​រិត​បន្តឹងស្រាវជ្រាវ​រក​​អ្នក​ដែល​សង្ស័យ ដើម្បី​បង្ការ​ការ​ឆ្លង​ក្នុង​សហគមន៍។

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​បន្ថែម​កម្លាំង​ជិត​៣០០​នាក់​​ពីលើ​កម្លាំងនគរ​បាល​តាម​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤​ដើម្បី​ការពារ​ពង្រឹង​សន្តិសុខរក្សា​សណ្តាប់ធ្នាប់​នៅ​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ​ ដែលមាន​ចំនួន​៧៥​កន្លែង​នៅក្នុង​រាជធានី​ភ្នំពេញ​៕

ចុចអាន៖ ផ្ទុះ​កូវីដធ្ងន់ធ្ងរ​​នៅ​ខេត្តព្រះសីហនុ មួយ​ថ្ងៃ រកឃើញ​អ្នក​ឆ្លង ១៧ នាក់

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៧ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម