Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាលនាំអ្នកប៉ះពាល់​ផ្ទាល់ និងមិនផ្ទាល់ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រីធ្វើតេស្ត​និងចត្តាឡីស័កទាំងអស់

បានផុស

នៅ

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានប្រាប់ឲ្យដឹងថា បន្ទាប់ពីក្រសួងបានទទួលព័ត៍មានថា រដ្ឋមន្ត្រីការបរទេសហុងគ្រីដែលទើបចាកចេញពីកម្ពុជា ធ្វើតេស្តវិជ្ជមានកូវីដ១៩នោះភ្លាមក្រសួងបានចាត់វិធានការទៅតាមវិធានរបស់ក្រសួងសុខាភិបាល។

លោកស្រីបានបន្តថា «យើងធ្វើតាំងពីម៉ោង១០កន្លះព្រឹករហូតដល់ឥឡូវហើយចំពោះវិធានការរបស់សុខាភិបាលអ្នកប៉ះពាល់ផ្ទាល់និងមិនផ្ទាល់ត្រូវធ្វើចត្តាឡិស័កទាំងអស់»។យ៉ាងណាក៏ដោយលោកស្រីបានបញ្ចាក់ថាក្រសួងនឹងចេញសេចក្តីប្រកាសព័ត៍មាននាពេលឆាប់ៗនេះផងដែរ។ រដ្ឋមន្ត្រីក្រសួងការបរទេសនិងពាណិជ្ជកម្មហុងគ្រីបានធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណាបន្ទាប់ពីទៅដល់ប្រទេសថៃសម្រាប់ដំណើរទស្សនកិច្ចផ្លូវការមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លទ្ធផលតេស្តនេះ ធ្វើឡើងបន្ទាប់ពីលោក ភីធ័រ ហ្សីយាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេសនិងពាណិជ្ជកម្មហុងគ្រី បានអញ្ជើញសម្ពោធការិយាល័យនៃស្ថានទូតហុងគ្រីប្រចាំព្រះរាជាណាចក្រកម្ពុជា និង បានជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជាជាច្រើនដូចជា៖ សម្ដេចនាយក រដ្ឋមន្ត្រី ហ៊ុន សែន លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ , លោក វេ ង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ , លោក ប៉ាន សូរ ស័ក្ដិ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម និង លោក សួស យ៉ា រ៉ា សមាជិកសភា កម្ពុជា ។បើតាមរដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃលោក Anutin Charnvirakul បាននិយាយថា លោក Peter Szijjarto និងគណៈប្រតិភូដែលមានសមាជិក១២នាក់ត្រូវបានធ្វើតេស្តក្រោយពេលចាកចេញពីប្រទេសកម្ពុជាប៉ុន្តែមានតែលោករដ្ឋមន្រ្តីក្រសួងការបរទេសម្នាក់ប៉ុណ្ណោះដែលត្រូវបានរកឃើញថាឆ្លងមេរោគនេះ។

លោកនិយាយថា លោក Szijjarto ដែលត្រូវបានធ្វើតេស្តពីរដងគឺត្រូវបានបញ្ជូនទៅវិទ្យាស្ថានជំងឺឆ្លង Bamrasnaradura របស់ប្រទេសថៃសម្រាប់ការព្យាបាលរង់ចាំការបញ្ជូនតាមយន្តហោះវិលត្រឡប់ទៅស្រុកកំណើតវិញនៅយប់ថ្ងៃពុធនេះ៕

សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម