Connect with us

ព័ត៌មានជាតិ

ខណ្ឌ​ច្បារអំពៅ​មាន​៧​ទីតាំង​ដែលមាន​អ្នក​ឆ្លង​ជំងឺ​កូ​វិដ​១៩

បានផុស

នៅ

ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​មាន​៧​ទីតាំង​ហើយ​ដែលមាន​អ្នក​ឆ្លង​ជំងឺ​កូ​វិដ​១៩ ចាប់តាំងពី​ផ្ទុះ​ព្រឹត្តិការណ៍​២០​ខែ​កុម្ភៈ​មក​។​

យោងតាម​ប្រភពពី​លោក គុយ គឹម​ហ៊ាង ក្រុមការងារ​ទទួលបន្ទុក​តាមដាន​សភាព​ការ​ជំងឺ​កូ​វិដ​១៩​ក្នុង​ខណ្ឌ​ច្បារអំពៅ​បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា មកដល់​ថ្ងៃទី​២ ​ខែ​មីនា​នេះ ​នៅ​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​មាន​ទីតាំង​ចំនួន​៧​ហើយ​ដែលមាន​អ្នក​កើត​ជំងឺ​កូ​វិដ​១៩​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ហ៊ាង បញ្ជាក់ទៀតថា ទីតាំង​ចំនួន​៧​នោះ​គឺមាន​សង្កាត់​ក្បាលកោះ​ចំនួន​១ សង្កាត់​វាល​ស្បូវ​ចំនួន​១ ហាយ​តិច​លុច្ចសារី ចំនួន​១ និង​៤​ទៀត​ស្ថិតក្នុង​បុរី​ប៉េង ហួត ក្នុងនោះ​គឺ​គម្រោង​៦​និង​៧​។​

លោក​គុយ គឹម​ ហ៊ាង បន្តទៀតថា​ ចំពោះ​ទីតាំង​ដែលមាន​មនុស្ស​ឆ្លង​ជំងឺ​កូ​វិដ​១៩​គឺ​ពុំបាន​បិទ​ចរាចរណ៍​ទាំងស្រុង​នោះទេ ​ដោយ​បិទ​តែ​លំនៅដ្ឋាន​អ្នកជំងឺ​ប៉ុណ្ណោះ​។ ​ក្រៅពីនោះ​ចរាចរណ៍​ធម្មតា​តែ​ស្ថិត​ក្នុងការ ការពារ​យ៉ាង​យកចិត្តទុកដាក់​ថែរក្សា​អនាម័យ​បំផុត​។​

ទាក់ទិន​ទៅ​នឹង​សភាពការណ៍​ជំងឺ​កូ​វិដ​១៩​ដែល​កំពុង​ឆ្លង​រាលដាល​មកដល់​ខណ្ឌ​ច្បារអំពៅ​នាយប់​ថ្ងៃទី​១​ខែ​មិនា​នេះ ​លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ​ដែល​បាន​ចុះទៅ​ដល់ទី​តាំង​ដែលមាន​ឆ្លង​កូ​វិដ​១៩​នា​យប់​ថ្ងៃទី​១​ខែ​មីនា​ នៅ​គម្រោង​ទី​៧​បុរី​ប៉េង ហួត បាន​ឲ្យ​ដឹងថា លំនៅដ្ឋាន​ដែលមាន​អ្នក​ឆ្លង​ជំងឺ​កូ​វិដ​នោះ​ មានផ្ទះ​លេខ​៣៣​ផ្លូវ​P០៦ ស្ថិតក្នុង​គម្រោង​៧​ប៉ូ​ឡា​រី​ស​១ .​ផ្ទះ​លេខ​២៩៧​ផ្លូវ​លេខ​P០៦​គម្រោង​៧​ប៉ូ​ឡា​រី​ស​និង​ផ្ទះ​លេខ​១៨​ផ្លូវ​លេខ​M២៣​គម្រោង​៦​។​

ក្នុងនោះ​លោក អភិបាលខណ្ឌ​ច្បារអំពៅ​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​សូម​ថែរក្សា​អនាម័យ​ឲ្យ​បាន​គ្រប់ៗ​គ្នា​ពិសេស​លាង​សំអាត​ដៃ​និង​ពាក់​ម៉ាស់​ឲ្យ​បាន​ជាប់​ជាប្រចាំ​កុំ​មានការ​ធ្វេសប្រហែស​ឲ្យ​សោះ​។​ចំពោះ​ម៉ាស់​របស់​សម្តេច​តេ​ជោ​គឺ​អាជ្ញាធរ​ខណ្ឌ​បានផ្តល់​ជូនទៅ​តាម​សង្កាត់​ទាំង​៨​ចំណុះ​ឲ្យ​ខណ្ឌ​ច្បារអំពៅ​និង​បន្ត​ផ្តល់ជូន​តាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​មិន​ឲ្យ​ខ្វះខាត​ឡើយ​៕​

អត្ថបទ ៖ ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម