Connect with us

ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់​កម្ពុជា​មួយរូប​កំពុង​រង់ចាំលទ្ធផល​​តេស្ត កូវីដ-១៩ ក្រោយ​ទាក់ទងផ្ទាល់ជាមួយប្រមុខការទូតហុងគ្រី

បានផុស

នៅ

លោក​ជំទាវ​ ជា​ សិរី​ អគ្គនាយក​បច្ចេកទេស​ ធនាគារជាតិ​នៃ​កម្ពុជា​ កំពុង​រង់ចាំលទ្ធផល​​តេស្តរក​មេរោគកូវីដ-១៩​ ខណ​ៈ​លោ​កជំទាវ​បាន​​​ទាក់ទង​ផ្ទាល់ជា​​មួយ​នឹង​រដ្ឋមន្រ្តីការ​បរទេសហុង​គ្រី​ ​ លោក Péter Szijjarto ដែល​បានទស្សនកិច្ចនៅ​កម្ពុជាកាលពីម្សិល​មិញ​ និងត្រូវ​បាន​រក​​ឃើញ​ថាឆ្លង​ជមេរោគកូវីដ-១៩។ ​

តាមរយៈ​បណ្តាញសង្គម​ហ្វេសបុក​ផ្ទាល់​ខ្លួន​លោក​ជំទាវ​បាន​សរសេរ​ថា​ “បន្ទាប់ពីទស្សនកិច្ចនៅប្រទេសកម្ពុជា លោករដ្ឋមន្រ្តី Péter Szijjarto ត្រូវបានធ្វើតេស្តវិជ្ជមានចំពោះជំងឺកូវីដ ១៩ ។ ខ្ញុំមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគាត់ អំឡុងទស្សនកិច្ចនេះ ។ វាពិតជាដំណឹងអកុសល ហើយខ្ញុំសូមជូនពរឲ្យគាត់ និងក្រុមគ្រួសាររបស់គាត់ឆាប់ជាសះស្បើយ ។ ចំពោះខ្ញុំវិញ ខ្ញុំបារម្ភពីកូនៗខ្ញុំ ហើយខ្ញុំបានធ្វើតេសត្តដោយខ្លួនឯង ហើយកំពុងរង់ចាំលទ្ធផល ។ ក្នុងពេលនេះក្រុមគ្រួសាររបស់ខ្ញុំទាំងមូលនឹងស្នាក់នៅដាច់ដោយឡែកពីគ្នាដោយចាប់ផ្តើមពីពេលថ្ងៃត្រង់នេះ (ដរាបណាយើងបានដឹងអំពីវា) រហូតដល់យើងលែងបង្កហានិភ័យដល់សុខភាពសាធារណៈ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវឱ្យ​ដឹង​ទៀតថា បុគ្គលិករបស់យើង ដែលមានទំនាក់ទំនងជិតស្និទ្ធក៏ត្រូវបានស្នើសុំឲ្យចាត់វិធានការចាំបាច់ផងដែរ ដើម្បីធានាសុវត្ថិភាពដល់ក្រុមគ្រួសារ និងសាធារណៈជន និង​បាន​អរគុណចំពោះការព្រួយបារម្ភ ។

ចុចអាន៖ Breaking News! រដ្ឋមន្ត្រីការបរទេសហុងគ្រីដែលទើបចាកចេញពីកម្ពុជា ធ្វើតេស្តវិជ្ជមានកូវីដ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរខេត្តសៀមរាប ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនពលរដ្ឋ៤ភូមិក្នុងសង្កាត់ក្របីរៀល

សន្តិសុខសង្គម៥ ម៉ោង មុន

ដើមខែមេសាខេត្តសៀមរាប មានករណីអគ្គិភ័យជិត១០លើក ខូចខាតទ្រព្យសម្បត្តិពលរដ្ឋជាង១០ម៉ឺនដុល្លារ

សន្តិសុខសង្គម៥ ម៉ោង មុន

សមត្ថកិច្ចចុះឆែកឆេរផ្ទះឈ្មួញ ក្នុងភូមិជោគជ័យ រឹបអូសសាច់មាន់ជាង ៣ តោនយកទៅកម្ទេចចោល

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

លោក ហ្សេលេនស្គី៖ ត្រឹមមួយខែមីនា រុស្ស៊ី ទម្លាក់គ្រាប់បែកជាង ៣ ០០០គ្រាប់ លើអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីការបរទេស ណាតូ ត្រៀមពិភាក្សាផ្ដល់ជំនួយយោធា ១០៨ ពាន់លានដុល្លារឲ្យ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម