Connect with us

ព័ត៌មានជាតិ

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ឧបត្ថម្ភ​ស្បៀងអាហារ ប្រេងឥន្ធនៈ និង​ថវិកា​ដល់​សាលា​ពលទាហាន​ទី​៥

បានផុស

នៅ

ស្បៀងអាហារ ប្រេងឥន្ធនៈ និង​ថវិកា ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី ត្រូវបាន​ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន មេបញ្ជាការរង យោធភូមិភាគ​ទី​៥ បាន​នាំយកទៅ​ប្រគល់ជូន​ដល់​សាលា​ពលទាហាន​ទី​៥ ដែល​ស្ថិតក្នុង​ខេត្តបាត់ដំបង កាលពី​ព្រឹក​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាស​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន បាន​មានប្រសាសន៍ថា អង្ករ​ ប្រេងឥន្ធនៈ និង​ថវិកា​មួយចំនួន ដែល​ប្រគល់ជូន​ដល់​សាលា​ពលទាហាន​ទី​៥​នាពេលនេះ គឺជា​ការយកចិត្តទុកដាក់​ឧបត្ថម្ភ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី សម្រាប់​ទ្រទ្រង់​យោធា​ចារ្យ ការសិក្សា និង​ការងារ​នៅក្នុង​សាលា​។​

ចំណែក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួន សុន នាយក​សាលា​ពលទាហាន​យោធភូមិភាគ​ទី​៥ បាន​លើក​ឡើង​ថា ថ្នាក់ដឹកនាំ​សាលា ព្រមទាំង​យោធា​ចា​រ្យ​ទាំងអស់​មាន​សេចក្តី​រីករាយ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​មេបញ្ជាការ និង​លោកស្រី ដែល​តែង​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ និង​សុខុមាលភាព​របស់​យោធិន ដែល​បម្រើ​ដល់​ថ្នាល​បណ្តុះបណ្តាល​ធនធាន​មនុស្ស នៃ​កងយោធពល​ខេមរភូមិន្ទ ដូច្នេះ​យោធិន​គ្រប់រូប​ប្តេជ្ញា​បន្ត​យកចិត្តទុកដាក់​អនុវត្ត​តួនាទី​ភារកិច្ច​ប្រកបដោយ​ចីរភាព​ជូន​ជាតិ​មាតុភូមិ​៕

អត្ថបទ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥៤ នាទី មុន

មីជាតិ ចែករំលែកក្តីស្រឡាញ់ជាមួយកុមារអូទីសឹម និងដោនស៊ីនដ្រូម នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតី ហាមដាច់ខាតដាក់ កាតព្វកិច្ចឱ្យអាណាព្យាបាល់បង់ថ្លៃ សម្រាប់ការសិក្សាជំនាន់ថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខេត្តស្វាយរៀង រៀបចំពិធីជូនពរអបអរសាទរបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ម្ដាយឳពុកខ្លះកាន់ជើងកូនពេក ប្រើហ្វេសប៊ុកជះកំហឹង ដាក់គ្រូបង្រៀនព្រោះប្រដៅកូនខ្លួន

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចនាយករដ្ឋមន្ត្រី ជំរុញឱ្យបង្កើនការទំនាក់ទំនងរវាងអាណាព្យាបាលជាមួយសាលារៀន  

Sokha Hotels

ព័ត៌មានពេញនិយម