ក្រុមហ៊ុន ប៉េង ហួត គ្រុប បន្ត​ចូលរួម​ឧបត្ថម្ភ​ទឹកប្រាក់​ចំនួន​១០​ម៉ឺន​ដុល្លារ ​ជូន​ដល់​សមាគម​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ក្រុមហ៊ុន ប៉េង ហួត គ្រុប បន្ត​ចូលរួម​ឧបត្ថម្ភ​ទឹកប្រាក់​ចំនួន​១០​ម៉ឺន​ដុល្លារ ​ជូន​ដល់​សមាគម​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​​

Published

on

​ក្រុមហ៊ុន ប៉េង ហួត គ្រុប បាន​ចូលរួម​ឧបត្ថម្ភ​ទឹកប្រាក់​ចំនួន ១០០.០០០ ដុល្លារ (​មួយ​រយ​ពាន់​ដុល្លារ​អា​មេ​រិក​គត់​) ជូន​ដល់​សមាគម​មូលនិធិ​ត្រីចក្រយាន​កម្ពុជា សម្រាប់​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការចូលរួម​ឧបត្ថម្ភ​ថវិកា​នេះ​ គឺ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​២៦​ ខែកុម្ភៈ ​ឆ្នាំ​២០២១ នៅ​សាលា​រាជធានី​ភ្នំពេញ​។ សកម្មភាព​នេះ​ គឺជា​ការចូលរួម​របស់​ក្រុមហ៊ុន​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ដើម្បី​លើកកម្ពស់​កម្រិតជីវភាព​របស់​សមាជិក ដែល​ជា​អ្នក​ប្រកបរបរ​ធាក់​ស៊ីក្លូ​។​

​សមាគម​មូលនិធិ​ត្រីចក្រយាន​កម្ពុជា ត្រូវ​បាន​បង្កើត និង​ទទួលស្គាល់​ដោយ​រាជរដ្ឋាភិបាល តាមរយៈ​ប្រកា​សលេខ ១៩០​ប្រក ចុះ​ថ្ងៃ​អង្គារ ៨​រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៩​។ កាលពី​ឆ្នាំ​២០១៨ សមាគម​បាន​ទទួល​ថវិកា​វិភាគទាន​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចំនួន​៥០០​លាន​រៀល​ជាការ​ឧបត្ថម្ភ​ដំបូង និង​២៤​ម៉ឺន​ដុល្លារ​ប្រចាំ​ឆ្នាំ​។ ចាប់ពី​ឆ្នាំ​២០១៩​មក ក្រុមហ៊ុន ប៉េង ហួត គ្រុប និង ក្រុមហ៊ុន​ផ្សេងៗ​ទៀត​បាន​ចាប់​ផ្តើម​ចូលរួម​ឧបត្ថម្ភ​ជា​ថវិកា​ចំនួន ​៥​ម៉ឺន​ដុល្លារ​ក្នុង​១​ឆ្នាំ​។

​នៅពេល​ចាប់ផ្ដើម​ដំណើរការ​ដំបូង សមាគម មាន​សមាជិក​សកម្ម​ ដែល​ជា​អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូ​សរុប ចំនួន​៣២៣​រូប ប៉ុន្តែ​នា​ពេល​បច្ចុប្បន្ន​សមាគម នៅសល់​សមាជិក​សកម្ម​ជាង​២០០​រូប​តែប៉ុណ្ណោះ ដោយ​មូលហេតុ​សមាជិក​មួយ​ចំនួន​ បាន​ទទួល​មរណភាព​ដោយ​ជរាពាធ និង​រោគាពាធ​៕​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ1 hour ago

រដ្ឋបាល​ខេត្តកណ្តាល​សម្រេច​ផ្អាក​ការលក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ជា​បណ្ដោះអាសន្ន​

ព័ត៌មានជាតិ2 hours ago

អភិបាល​ខេត្ត​ព្រៃវែង​ ចាត់​វិធានការ​ក្តៅ​ ក្រោយ​រក​ឃើញ​អ្នកវិជ្ជមាន​កូវីដ១៩ ចំនួន​៦នាក់​លួច​ចូល​ខេត្ត​

ព័ត៌មានជាតិ2 hours ago

​រដ្ឋបាល​រាជធានីភ្នំពេញ បង្ហាញ​អត្តសញ្ញាណ​អ្នកវិជ្ជមាន​កូវីដ១៩ ចំនួន១៩៨រូប ដើម្បី​ឲ្យ​អ្នកពាក់ព័ន្ធ​រួសរាន់​យក​សំណាក​ទៅធ្វើតេស្ត

ជីវិតកម្សាន្ដ3 hours ago

ចំណងស្នេហា​៤​ឆ្នាំ​របស់ វ៉ាន់ នី​ឡា មិន​ប្រែ​ព្រួល ទោះ​រង​ការ​សើចចំអក​ពី​អ្នកដទៃ​

ព័ត៌មានជាតិ4 hours ago

លោក គឹម សន្តិភាព ៖ អ្នក​ល្មើស​វិធានការ ហាមឃាត់​ការធ្វើដំណើរ ត្រូវ​ផ្ដន្ទាទោស​ពី ៣​ឆ្នាំ ទៅ​៥​ឆ្នាំ ឬ​ធ្ងន់​ជាង​នេះ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services