Connect with us

ព័ត៌មានជាតិ

ខេត្តកណ្ដាល​ប្រកាស​ជ្រើសរើស​មន្ត្រី​ក្របខណ្ឌ​ចំនួន ០៨ កន្លែង សម្រាប់​ឆ្នាំ​២០២១

បានផុស

នៅ

រដ្ឋបាល​ខេត្ត​កណ្ដាល​បាន​ប្រកាស​ជ្រើសរើស​មន្ត្រី​ក្របខណ្ឌ​ចំនួន០៨ កន្លែង សម្រាប់​ឆ្នាំ​២០២១​ឲ្យ​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៅ​ខេត្តកណ្តាល​។

លោក​គង់​ សោ​ភ័​ណ្ឌ អភិបាល​ខេត្តកណ្តាល​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ជូន​ដំណឹង​ ចុះ​ថ្ងៃទី​០២​មីនា​ថា​«​រដ្ឋបាល​ខេត្តកណ្ដាល​សូម​ជូនដំណឹង​ដល់​សិស្ស​និស្សិត​ដែល​មាន​បំណង​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ឲ្យ​បាន​ជ្រាប​ថា ​រដ្ឋបាល​ខេត្ត​កណ្ដាល​សម្រេច​បើក​ការ​ប្រឡង​ជ្រើសរើស​និស្សិត​បញ្ចូល​ក្នុង​ក្របខណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ឆ្នាំ​២០២១​ដើម្បី​បម្រើ​ការងារ​នៅ​ខេត្តកណ្ដាល​»​។

លោក​បាន​បន្ត​ក្នុងចំណោម​០៨​ក​ន្លែង​នោះ​ ក្នុង​នោះ​នៅ​ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ចំនួន ៣​រូប​ក្របខ័ណ្ឌ​មន្ត្រី​ក្រមការ ៣​រូប​និង ក្របខណ្ឌ​លេខាធិការ​រដ្ឋបាល​២​រូប​។

លោក​អភិបាលខេត្ត​បាន​បន្ត​ទៀតថា ​បេក្ខជន​ដែល​មាន​បំណង​ចូល​បម្រើ​ការងារ​នៅ​សាលាខេត្ត​កណ្ដាល​ត្រូវ​មក​ទិញ​ពាក្យ​និង​ដាក់ពាក្យ​សូម​ចុះឈ្មោះ​ដើម្បី​ចូលរួម​ប្រឡងប្រជែង​នៅ​ការិយាល័យ​គ្រប់គ្រង​បុគ្គលិក​នៃ​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស​សាលាខេត្ត​កណ្ដាល​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​រហូតដល់​ថ្ងៃទី​០២​ខែមេសា​ឆ្នាំ​២០២១​ខាងមុខនេះ​។

លោក​បាន​បន្ថែម​ថា​ ចំពោះ​បេក្ខជន​ដែល​បាន​ដាក់​ពាក្យ​ស្នើសុំ​ប្រឡង​ក្នុង​ឆ្នាំ​២០២០​រួចហើយ​មិន​តម្រូវ​ឲ្យ​ដាក់​ពាក្យសុំ​សិទ្ធិ​ប្រឡង​ឡើងវិញ​ឡើយ​។

លោក​បាន​បញ្ជាក់​ថា ​ចំពោះ​លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើស​បេក្ខជន​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​មាន​កាយសម្បទា​គ្រប់គ្រាន់​មាន​សុខ​ភាពល្អ​។ ​ករណី​បេក្ខជន​ជា​ជន​ពិការ​សាមីខ្លួន​ត្រូវ​មាន​ស្ថានភាព​ពិការភាព​សមស្រប​ដែល​អាច​បំពេញ​ការងារ​បាន​និង​មិន​ប្រាសចាក​សិទ្ធិ​ខាង​រដ្ឋប្បវេណី​និង​សិទ្ធិ​ជា​ពលរដ្ឋ ត្រូវ​មាន​អាយុ​យ៉ាងតិច​១៨ ឆ្នាំ​ហើយ​មិន​លើសពី​២៥​ឆ្នាំ​។ ការ​កម្រិត​អាយុ​ត្រូវបាន​រំកិល​ពី​២៥​ឆ្នាំ​ដល់​៣៥​ឆ្នាំ​ចំពោះ​បេក្ខជន​ដែលមាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ឬ​ស​មូល​និង​៤០​ឆ្នាំ​ចំពោះ​បេក្ខជន​ដែលមាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ជាន់ខ្ពស់ ​ឬ សមមូល​។

រីឯ​បេក្ខជន​ដែល​មាន​កំរិត​បណ្ដុះបណ្ដាល​ចាប់ពី​សញ្ញាប័ត្រ​ថ្នាក់បណ្ឌិត​ទៅ​ត្រូវ​លើកលែង​លក្ខខណ្ឌ​អាយុ​ជន​។​ បេក្ខជន​ពិការ​ ឬ​ ជា​ស្ត្រី​និង​បេក្ខជន​ដែល​នៅ​តំបន់​ដាច់​ស្រយាល​ត្រូវ​បាន​លើកទឹកចិត្ត​និង​ផ្ដល់​ការ​យកចិត្តទុកដាក់​នៅ​ក្នុង​ការ​ប្រកួតប្រជែង​នេះ​៕

ដោយ ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម