Connect with us

ព័ត៌មានជាតិ

អភិបាល​រាជធានី​ភ្នំពេញ ​ផ្ដល់​ស្រូវពូជ​ដល់​ប្រជាពលរដ្ឋ​ និង​សន្យា​ផ្ដល់​ទឹក​ដើម្បី​បង្កបង្កើនផល

បានផុស

នៅ

ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង ​ក្នុង​ឱកាស​ផ្ដល់​ស្រូវពូជ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជាង ៦០០​គ្រួសារ​នៅក្នុង​សង្កាត់​ចំនួន​០៥​ ក្នុង​ខណ្ឌដង្កោ​នា​ព្រឹក​ថ្ងៃទី​៤ ​វិច្ឆិកា​នេះ​បាន​សន្យាថា នឹង​ផ្គត់ផ្គង់​ទឹក​សម្រាប់​បង្កបង្កើនផល​ស្រូវ​និង​ដំណាំ​ផ្សេងៗ​ទៀត ​បើ​បងប្អូន​ប្រជាពលរដ្ឋ​ខ្វះ​ទឹក​ដើម្បី​បង្កបង្កើនផល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឃួ​ង ស្រេង​ បាន​មានប្រសាសន៍​លើក​ឡើង​ថា សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទទួលរង​នូវ​ការ​លិចលង់​ដោយ​ទឹកជំនន់​នៅក្នុង​ខណ្ឌដង្កោ​នេះ ត្រូវ​បាន​រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ណាស់ ពិសេស​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ដោយ​នៅពេលនេះ សម្តេច​បាន​ផ្ដល់​នៅ​ស្រុ​វ​ពូជ ដើម្បីអោយ​បងប្អូន​ប្រជាពលរដ្ឋ​បាន​បង្កបង្កើនផល​ឡើងវិញ។

ក្រោយពី​ទទួល​បាន​នូវ​គ្រាប់ពូជ​នេះ​ហើយ លោក​សន្យា​លើ​ការ ផ្គត់ផ្គង់​ទឹក​ថែមទៀត ដើម្បី​បង្កបង្កើនផល​ស្រូវ​នេះ ដោយ​លោក​បាន​ជំរុញ​ឲ្យ​អភិបាល​ខណ្ឌដង្កោ ចាត់ចែង​រឿង​នេះ ពោល​គឺ​បើ​បងប្អូន​ប្រជាពលរដ្ឋ​ខ្វះខាត​ទឹក​ក្នុងការ​បង្កបង្កើន​ផល​ស្រូវ​និង​ដំណាំ​ផ្សេងៗ នៅក្នុង​មូលដ្ឋាន​ខណ្ឌដង្កោ​ក​យើង​ចាត់ចែង​ភ្លាម​។

ក្នុង​ឱកាស​នោះដែរ លោក​ឃួ​ង ស្រេង ក៏បាន​ធ្វើការ​ណែនាំ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ រងគ្រោះ​ទាំងអស់ ខណៈ បង្កបង្កើន​ផលដំណាំ​ស្រូវ​និង​ដំណាំ​រួមផ្សំ​ឡើងវិញ​គឺ​ត្រូវ​អនុវត្ត​ទៅតាម​លក្ខណៈ​បច្ចេកទេស​របស់​ក្រសួងកសិកម្ម​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ឲ្យ​ផលដំណាំ​ទទួល​បាន​ទិន្នផល​គាប់ប្រសើរ។

លោក​ហួត ប៊ុន​ណា​រី រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​មានប្រសាសន៍​លើក​ឡើង​ថា សម្រាប់​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ជំនន់​ទឹកភ្លៀង​នៅ​រាជធានី​គឺ​បាន​ធ្វើ​ឲ្យ​ខណ្ឌ​ចំនួន​៤​បាន​ទទួល​រង​នូវ​ការ​លិចលង់ ក្នុង​នោះ​សង្កាត់​ដែល​បើ​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ​គឺ​នៅ​ខណ្ឌដង្កោ​ល​នេះហើយ ។ ដើម្បី​ស្ដារ​ឡើង​វិញ ​ក្រោយពី​ទទួលបាន​នូវ​ស្រូវពូជ​នេះហើយ សូម​បងប្អូន​ប្រជាពលរដ្ឋ​បង្កបង្កើនផល​ឲ្យ​បាន​ទាន់​ពេល​វេលា​ទៅតាម​អ្វីដែល​អាចធ្វើ​បាន។

លោក​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា នៅក្នុង​ឆ្នាំ​២០២០​នេះ​កម្ពុជា​ពិតជា​ទទួលរង​នូវ​ផល​ប៉ះពាល់​ពីរ​ធំៗ នោះ​គឺ​បញ្ហា​ជំងឺ​កូ​វីដ​-១៩ និង​បញ្ហា​ទឹកជំនន់។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ដី កម្ពុជា​នៅ​តែ​មាន​លទ្ធភាព​គ្រប់គ្រាន់ ក្នុង​ការ​នាំចេញ​អង្ករ​ទៅ​ក្រៅប្រទេស​បាន​ប្រមាណ​៥៣​ម៉ឺន​តោន ដែល​មាន​ទឹកប្រាក់​ប្រមាណ​៣៦៦​លាន​ដុល្លារ ហើយ​ចំពោះ​ការ​ផ្ដល់​ស្រូវពូជ​នេះ យើង​បាន​សម្រិតសម្រាំង ដែល​អាច​បង្កបង្កើនផល​បាន​ទិន្នផល​ពី​៨០​ទៅ​៨៥​ភាគរយ​។

លោកស្រី គីម ញឹម អភិបាល​ខណ្ឌដង្កោ បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ពូជស្រូវ​ស្រាល​ដែល​ចែក​ជូន​ប្រជាកសិករ​នេះ​មាន​ចំនួន ៥០​តោន ស្មើ ៦៦៣ គ្រួសារ សង្កាត់​គង​ន​យ សង្កាត់​ទៀន សង្កាត់​រលួស សង្កាត់​ស្ពានថ្ម និង​សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ។

លោកស្រី​បន្ត​ថា ចាប់តាំងពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០ ដល់​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០ មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បន្តបន្ទាប់​គ្នា បណ្តាល​ឲ្យ​ទឹកស្ទឹង​ព្រែក​ត្នោត​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ​មានការ​ហក់​ឡើង​ខ្ពស់ ធ្វើ​ឲ្យ​ជន់​លិច​ភូមិ​ចំនួន​៤២​ភូមិ ក្នុង​សង្កាត់​ចំនួន​១១ ជន់​លិច​ផ្ទះសំបែង​ចំនួន ៤៩៦៥ ខ្នង​ផ្ទះ ស្មើនឹង ៥៥៨៧ គ្រួសារ ដែល​មាន​ប្រជាពលរដ្ឋ​ចំនួន​២៣៥៦០​នាក់ រងគ្រោះ​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត​ដោយផ្ទាល់ និង​បង្ក​ការខូចខាត​ដំណាំ​ស្រែចំការ​ចំនួន ១០៧៩ ហិកតា សត្វ​គោ​សរុប​ចំនួន ១៤៨៨ ក្បាល និង​ប៉ះពាល់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ចំនួន ៥៣ ខ្សែ ស្មើនឹង ២០.១៩៥ ម៉ែត្រ សាលារៀន​ចំនួន ១២​ទីតាំង វត្ត​អារាម​ចំនួន ១០​ទីតាំង មណ្ឌល​សុខភាព​០៣​ទីតាំង ប៉ុស្តិ៍​សុខភាព​០២​ទីតាំង រោងចក្រ ១៣​ទីតាំង សហគ្រាស​ធន់​តូច និង​សិប្បកម្ម​ចំនួន ១១ ទីតាំង ដែល​មាន​កម្មករ​សរុប ៥៤១៦​នាក់ ស្រី​៣៦៤៥​នាក់ ក្នុង​នោះ​ដែល​ក៏​មាន​ជំនន់​ទឹកភ្លៀង​បណ្តាល ភូមិ​ចំនួន​១៩​ភូមិ ក្នុង​សង្កាត់​ចំនួន​៥ ជន់​លិច​ខ្នង​ផ្ទះ ១២៧៩ ខ្នង​ផ្ទះ ស្មើនឹង ១៣២៥ គ្រួសារ ដែលមាន​ប្រជាពលរដ្ឋ​ចំនួន​៦៩១២នាក់ ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ​៕
ស្រី​រ័​ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥៧ នាទី មុន

មីជាតិ ចែករំលែកក្តីស្រឡាញ់ជាមួយកុមារអូទីសឹម និងដោនស៊ីនដ្រូម នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតី ហាមដាច់ខាតដាក់ កាតព្វកិច្ចឱ្យអាណាព្យាបាល់បង់ថ្លៃ សម្រាប់ការសិក្សាជំនាន់ថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលខេត្តស្វាយរៀង រៀបចំពិធីជូនពរអបអរសាទរបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ម្ដាយឳពុកខ្លះកាន់ជើងកូនពេក ប្រើហ្វេសប៊ុកជះកំហឹង ដាក់គ្រូបង្រៀនព្រោះប្រដៅកូនខ្លួន

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចនាយករដ្ឋមន្ត្រី ជំរុញឱ្យបង្កើនការទំនាក់ទំនងរវាងអាណាព្យាបាលជាមួយសាលារៀន  

Sokha Hotels

ព័ត៌មានពេញនិយម