Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំពង្រឹងគុណភាពវិស័យអប់រំជាមួយនឹងកំណែទម្រង់ស៊ីជម្រៅ

បានផុស

នៅ

ក្នុងគោលបំណងពង្រឹងគុណភាពវិស័យអប់រំនៅប្រទេសកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា បានបើកវេទិការគោលនយោបាយអប់រំលើកទីមួយ កាលពីថ្ងៃទី០២ ខែមិនា ឆ្នាំ២០២១ ដើម្បីធ្វើកំណែទម្រង់វិស័យអប់រំ និងប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិទិការអប់រំលើកទីមួយនេះមានការចូលរូមពីតំណាងមកពីបណ្ដាក្រសួង និងស្ថាប័ននានាសរុបជាង៥០០នាក់ ដើម្បីបើកឱកាសឱ្យអ្នករៀបចំគោលនយោបាយ អ្នកអនុវត្តន៍គោលនយោបាយ អ្នកស្រាវជ្រាវ និងគ្រូបង្រៀនចូលរួមពិភាក្សានូវក្នុងការងារកំណែទម្រង់វិស័យអប់រំ ជាពិសេសការកំណត់អាទិភាព និងការដាក់ចេញសកម្មភាពជាអាទិភាពមួយចំនួនសម្រាប់ពេលបច្ចុប្បន្ន និងអនាគត។

លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា​ មានប្រសាសន៍ថា៖ «ដើម្បីអភិវឌ្ឍវិស័យអប់រំដើម្បីឆ្លើបតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចង់ប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ ក្រសួងអប់រំបាននឹងកំពុងប្រឹងប្រែងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងពង្រឹងគុណភាពអប់រំនៅគ្រប់គម្រិត ជាមួយនឹងការកែទម្រង់វិស័យអប់រំឱ្យកាន់តែស៊ីជម្រៅ។»

លោកបណ្ឌិត ហង់ ជួនណារ៉ុន បានបន្តថា នៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ ប្រទេសកម្ពុជា និងប្រទេសនៅលើពិភពលោក បានខិតខំប្រឹងប្រែងដាក់ចេញនូវវិធានការនានាដើម្បីបន្តការសិក្សា និងបានប្រែក្លាយវិបត្តិកូវីដ១៩ ឱ្យក្លាយជាកលានុវត្តន៍ភាព ដើម្បីធ្វើកំណែទម្រង់វិស័យអប់រំឱ្យកាន់តែបោះជំហ៊ានទៅមុខយ៉ាងខ្លាំងក្លា ជាពិសេសដោយការដាក់អនុវត្តន៍នូវកំណែទម្រង់ការអប់រំតាមបែបឌីជីថល។

ទន្ទឹមនេះ លោកស្រីបណ្ឌិត ហ៊ុល ចាន់មូលីកា ប្រធាននាយកដ្ឋានគោលនយោបាយនៃក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា៖ «ដើម្បីរួមចំណែកធ្វើឱ្យសម្រេចបានចក្ខុវិស័យប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងអប់រំ បានដាក់ចេញនូវគោលនយោបាយកំណែទម្រង់ជាច្រើនរួមមាន ការអនុម័ត គោលនយោបាយគ្រូបង្រៀន ផែនការសកម្មភាពអនុវត្តន៍គោលនយោបាយគ្រូបង្រៀន ក្របខណ្ឌគន្លងអាជីពគ្រូបង្រៀន និងកំណែទម្រង់បណ្ដុះបណ្ដាលគ្រឹះស្ថានអប់រំគ្រូបង្រៀនជាដើម។»

លោកស្រី បណ្ឌិត ចាន់មូលីកា បានបន្តថា គោលនយោបាយទាំងនេះមានបំណងចង់ប្រែក្លាយគ្រូបង្រៀនប្រកបដោយឧត្តមភាព គុណវុឌ្ឍ មនស្សការ និងវិជ្ជាជីវៈ ដែលអាចផ្ដល់នូវបរិស្ថានរៀនសូត្រមួយដោយសុវត្ថិភាព និងសុខុមាលភាព ដែលមានការគាំទ្រពីបច្ចេកវិទ្យា។ លើសពីនេះ ការធ្វើកំណែទម្រង់ប្រព័ន្ធសាលារៀនត្រូវផ្អែកតាមផែនទីបង្ហាញផ្លូវនៃការអប់រំឆ្នាំ២០៣០ សាលារៀនកម្ពុជានឹងក្លាយជាមជ្ឈមណ្ឌលសិក្សាដែលធានាការអប់រំប្រកបដោយគុណភាពសម្រាប់ទាំងអស់គ្នា។

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម