ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ បុគ្គលិកក្រុមហ៊ុន និង ប្តី ឬ ប្រពន្ធមន្ត្រីរាជការ មានអាយុ ៦០ ឆ្នាំ ឡើង អាចស្នើធ្វើបណ្ណ ប.ស.ស បាន
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ១៨ កក្កដា នេះថា បុគ្គលិកក្រុមហ៊ុន និងប្តី ឬប្រពន្ធ(សហព័ទ្ធ) មន្ត្រីរាជការដែលកំពុងបម្រើការងារ ឬ មន្ត្រីសាធារណៈតាមអាណត្តិ ឬ អ្នកនយោបាយតាមអាណត្តិមានអាយុ ៦០ ឆ្នាំឡើង អាចស្នើធ្វើបណ្ណប.ស.ស. បាន។

ការលើកឡើងរបស់អ្នកនាំពាក្យនេះបានធ្វើឡើងបន្ទាប់ពីមានការលើកឡើងតៗគ្នាថាអ្នកដែលអាយុលើសពី ៦០ ឆ្នាំ អាចធ្វើបណ្ណប.ស.ស.បាន ពិសេសករណីបុគ្គលស្វ័យនិយោជន៍គ្រាន់តែបង់ភាគទានលើសជាងអ្នកមានអាយុក្រោម ៦០ ឆ្នាំ ដែលបង់ត្រឹម ១៥ ៦០០ រៀល ក្នុង ១ ខែ។
ពាក់ព័ន្ធបញ្ហានេះ លោក កត្តា អ៊ន បានពន្យល់ថា ចំពោះបុគ្គលស្វ័យនិយោជន៍ដែលមានអាយុលើស ៦០ ឆ្នាំ មិនអាចធ្វើបណ្ណប.ស.ស.ដូចការលើកឡើងតៗគ្នានោះបានទេ។ ប៉ុន្តែអ្នកដែលមានអាយុក្រោម ៦០ ឆ្នាំ នៅតែបន្តអាចធ្វើបណ្ណប.ស.ស.ដូចធម្មតាដដែលនៅតាមសាខាប.ស.ស. និងទីស្នាក់ការកណ្តាល ប.ស.ស។

លោក កត្តា អ៊ន បានបន្តទៀតថា ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ គឺជាកម្មវិធីរបស់រាជរដ្ឋាភិបាលបង្កើតឡើង ដើម្បីជួយដល់មន្ត្រីសាធារណៈ ឱ្យទទួលបានការថែទាំសុខភាពសម្រាប់ប្តី ឬប្រពន្ធ និងកូនក្នុងបន្ទុក ដែលអាចសម្រួលដល់ការចំណាយលើបញ្ហាសុខភាព និងគ្រោះថ្នាក់ផ្សេងៗ ក្នុងគោលដៅរក្សាលំនឹងប្រាក់ចំណូលក្នុងគ្រួសារ និងបង្កើនផលិតភាពការងារ។
លោកបានបន្តទៀតថា នៅពេលអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ ចុះឈ្មោះចូលជាសមាជិក ប.ស.ស. នោះ អ្នកក្នុងបន្ទុក (ប្តី ឬប្រពន្ធ និងកូននៅក្នុងបន្ទុក) នឹងទទួលបានអត្ថប្រយោជន៍ដូចជា សេវាពិនិត្យ ពិគ្រោះយោបល់ ព្យាបាល ដោយឥតគិតថ្លៃ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


