Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ជាង​៣០០​នាក់ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ទទួលបាន​សាច់ជ្រូក​និង​អង្ករ​ពីស​ម្តេច​តេ​ជោ​

បានផុស

នៅ

​ប្រជាពលរដ្ឋ​ជាង​៣០០​នាក់ ដែល​បាន​និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ នៃ​ជំងឺ​កូវីដ​១៩ នៅ​តាម​ផ្ទះ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌ​មានជ័យ​បានទទួល​សាច់ជ្រូក​និង​អង្ករ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពិធី​ប្រគល់​អំណោយ​ខាងលើនេះ ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​០៣​មីនា នៅ​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក តាម​ផ្ទះ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌ​មានជ័យ ក្រោម​វត្តមាន​លោក​ ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​។ ការប្រគល់​អំណោយ​នេះ ​មិនបាន​ប្រគល់​ដោយ​ផ្ទាល់ដៃ​នោះ​ទេ គឺ​ក្រុមការងារ​បាន​ដាក់​សាច់​ជ្រូក​និង​អង្ករ​ជា​កញ្ចប់ ហើយ​ទើបបាន​អញ្ជើញ​មក​បងប្អូន​មក​ទទួល​ម្នាក់​ម្តងៗ ដើម្បី​បង្ការ​កុំ​ឲ្យ​មានការ​ឆ្លង​បន្ត​នៃ​ជំងឺ​នេះ​។

​លោក​ ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា អំណោយ​ទាំងនេះ​ ជា​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ​ហ៊ុន សែន ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​១០​គីឡូក្រាម​និង​សាច់​ជ្រូក​ចំនួន​២​គីឡូក្រាម​។ លោក ​ឃួ​ង ស្រេង បាន​បន្តថា សម្តេចតេ​ជោ ហ៊ុន សែន និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ​ហ៊ុន សែន បាន​យកចិត្តទុកដាក់​ណាស់​ចំ ពោះ​បងប្អូន​ប្រជាពលរដ្ឋ​។​ សូម​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ព្រួយបារម្ភ​សម្តេច​មិន​ទុក​ឲ្យ​បងប្អូន​ស្លាប់​ដោយ​ការ​អត់បាយ​នោះ​ទេ។

​មន្ត្រីរដ្ឋបាល​ខណ្ឌ​មានជ័យ​បាន​ឲ្យ​ដឹងថា រដ្ឋបាល​ខណ្ឌ​មានជ័យ មាន​មណ្ឌល​ព្យាបាល និង​ធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន​០១ មាន​អ្នកជំងឺ​ស្នាក់នៅ​ព្យាបាល​ចំនួន ៥៤​នាក់ (​គិត​ត្រឹម​ថ្ងៃទី​០២​មីនា​) និង​មាន​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុ​ម្ភៈ ចំនួន ០៥​ទីតាំង ស្មើ​៤៧០​នាក់ ក្នុង​នោះ​បរទេស​៣៤​នាក់។ ក្នុង​ចំនួន​នេះ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​តាម​មណ្ឌល​ព្យាបាល​ផ្សេងៗ​ក្នុង​រាជធានី​ភ្នំពេញ ចំនួន​០៦​នាក់ បរទេស​០៤​នាក់។​ ដោយឡែក​ចំពោះ​ប្រជាពលរដ្ឋ​ធ្វើ​ច​តា​ឡី​ស័ក​នៅ​សង្កាត់​ស្ទឹងមានជ័យ​ទី​១​ខាងលើនេះ មាន​ចំនួន​៣៣១​នាក់ ស្មើនឹង​១៣១​គ្រួសារ ។​ពួកគាត់​ជា​ប្រជាពលរដ្ឋ​ ដែល​បាន​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ដែល​បាន​រកឃើញ​កាលពី​ថ្ងៃទី​២៦ ខែ​កុ​ម្ភៈ ឆ្នាំ​២០២១។ ក្នុង​ចំនួន​ប្រជាពលរដ្ឋ​ ដែល​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងនេះ ក្នុង​នោះ​មាន​ចំនួន​ប្រជាពលរដ្ឋ​៩២​នាក់ បាន​ធ្វើ​តេស្ដ​សំណាក​ចំនួន​០២​លើក​រួចមកហើយ គឺ​នៅ​ថ្ងៃទី​២៦ ដោយ​ក្រុម​គ្រូពេទ្យ​បង្អែក​ច្បារអំពៅ និង​នៅ​ថ្ងៃទី​២៧ ដោយ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​៕​

អត្ថបទ៖ ស្រីរ័ត្ន

សូមចុចអាន៖ ​ក្រុមហ៊ុន JTI បរិច្ចាគ​ម៉ាស៊ីន​វាស់​កម្តៅ និង​អាហារ ជូន​កម្លាំង​ជួរមុខ​ប្រយុទ្ធ​ជំងឺ​កូ​វីដ​-១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម