Connect with us

ព័ត៌មានជាតិ

លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ាណែត និង​កូនប្រសា​ សម្តេច​តេជោ ចាក់​វ៉ាក់សាំង​ កូវីដ-១៩ ជា​លើក​ទី​២

បានផុស

នៅ

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរ ភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោក សុខ ពុទ្ធិវុធ កូនប្រសាររស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមទាំងឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិ បាលកម្ពុជាជាច្រើនរូបទៀត បានអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាលើកទី២ នៅមន្ទីរពេទ្យកាល់ម៉ែត។
ដោយឡែកលោក ហ៊ុន ម៉ានី កូនប្រុសរបស់សម្តេចតេជោ ហ៊ុន សែន វិញ ក៏បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាលើកទី១ផងដែរ នៅមន្ទីរពេទ្យកាល់ម៉ែត នៅ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានក្លាយជាអ្នកដំបូងគេ ដែលបានចាក់វ៉ាក់សាំងការពារកូវីដ១៩ នៅមន្ទីរពេទ្យកាល់ម៉ែត ខណៈកូនប្រុស និងកូនប្រសាររបស់សម្តេចតេជោ ហ៊ុន សែន ផ្សេងទៀត ក៏បានចាក់នៅថ្ងៃនោះដែរ។

រហូតមកដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិ បាលបានប្រកាស រកឃើញអ្នកឆ្លងថ្មី ៣៤នាក់ទៀត ជាករណីសហគមន៍ទាំង ៣៤នាក់ ក្នុងនោះរាជធានីភំ្នពេញចំនួន២៤ នាក់ និងខេត្តព្រះសីហនុ ចំនួន១០ នាក់ ហើយគិតត្រឹមព្រឹក ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះដែរ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ៨៧៨ នាក់ ជាសះស្បើយចំនួន៤៨២ នាក់ កំពុងព្យាបាល ចំនួន៣៩៦ នាក់៕

អត្ថបទ៖កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម