Connect with us

ព័ត៌មានជាតិ

ផ្ដន្ទា​ទោស​បុរស​វ័យ​ចំណាស់​២​នាក់​ដែល​ប្រមាថ​ព្រះមហា​ក្ស​ត្រ ដាក់ពន្ធនាគារ​៣​ឆ្នាំ​តែ​អនុវត្ត​ទណ្ឌកម្ម​១​ឆ្នាំ​

បានផុស

នៅ

​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​កុល កំពួ​ល បានប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​អតីត​សមាជិក គណបក្ស​សង្គ្រោះ​ជាតិ២នាក់ ដាក់ពន្ធនាគារ​៣​ឆ្នាំ តែ​ទោស​នេះ​ត្រូវអនុវត្ត​ទណ្ឌ​កម្ម​ក្នុង​ពន្ធនាគារ​តែ​១​ឆ្នាំ ទោស​សល់​ត្រូវ​ព្យួរ និង​ពិន័យ​ប្រាក់បង់​ចូល​ថវិការដ្ឋ​ក្នុង​ម្នាក់ៗ​៦​លាន​រៀល ក្រោម​ការចោទប្រកាន់​ពីបទ « ប្រមាថ​ព្រះមហា​ក្ស​ត្រ » ។​

នេះ​បើ​យោងតាម​ប្រភព​ព័ត៌មាន​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​បានឲ្យដឹង​នៅ​ថ្ងៃទី០៣​មិនា ឆ្នាំ​២០២១​នេះ ។​

ជន​ត្រូវ​ចោទ​ទាំង​២​នាក់​ដែល​តុលាការ​ផ្ដន្ទាទោស​មានឈ្មោះ​១ / គង់ ប៊ុន​ហ៊ាង ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ ជា​អតីត​យោធិន​ចូល​និវត្ត រស់នៅ​ស្រុក​សង្កែ ខេត្តបាត់ដំបង ។ ២/ ឈ្មោះ ហង្ស សេង អាយុ​៧០​ឆ្នាំ រស់នៅ​ស្រុក​សង្កែ ខេត្តបាត់ដំបង ។​

តុលាការ​បាន​ចោទប្រកាន់​បុរស​វ័យ​ចំណាស់​ទាំង​២​នាក់​ពីបទ « ប្រមាថ​ព្រះមហា​ក្ស​ត្រ » តាម​បញ្ញត​មាត្រា៤៣៧​នៃ​ក្រម​ព្រហ្មទណ្ឌ ប្រព្រឹត្ត​កាលពី​ថ្ងៃទី១៦​តុលា ឆ្នាំ​២០២០ នៅ​ខេត្តបាត់ដំបង ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សវនាការ​ដែល​ដឹកនាំ​ដោយ​លោក​ចៅក្រម កុល កំពួ​ល និង​តំណាង​អយ្យកា​រលោក សំ​ម ឬ​ទ្ធី​វាសនា ជនជាប់ចោទ ទាំង​២​នាក់​បាន​សារភាពថា ពួកគាត់​ពិតជា​បាន​ទូរស័ព្ទ​និយាយ​គ្នា​មាន​ខ្លឹម​សារ​ប្រមាថ​ដល់​អង្គ​ព្រះមហា​ក្ស​ត្រពិតមែន ។​

ឈ្មោះ គង់ ប៊ុន​ហ៊ាង និង ហង្ស សេង បាន​និយាយថា កាលពី​ថ្ងៃទី១៦​តុលា ឆ្នាំ​២០២០ ឈ្មោះ គង់ ប៊ុន​ហ៊ាង បាន​ទូរស័ព្ទ​ទៅ​ឈ្មោះ ហង្ស សេង ដោយ​សួរថា ៖ តើ​បានទទួល​អំណោយ​ដែរ​ទេ​ក្នុងពេល​ទឹក​លិច​នេះ ?

ពេលនោះ​ឈ្មោះ ហង្ស សេង បាន​ឆ្លើយថា មិនបាន​អំណោយ​ទេ គឺ​បានតែ​គ្នា​វា​ប៉ុណ្ណោះ ទោះ​ក្រ​ដល់​ស្លាប់​ក៏​មិន​ចង់បាន​អំណោយ​នេះ​ទេ។ បើ​មាន​ជាតិ​ក្រោយ​កើតជា​នាយករដ្ឋមន្ត្រី​មិន​ឲ្យមាន​ស្ដេច​ឡេ​ឡឺ ស៊ី​ប្រាក់ខែ​មិន​ធ្វើការ ….​និង​ការប្រមាថ​ដោយ​ពាក្យអសុរស អគតិ អាក្រក់​ស្ដាប់​ជាច្រើន​ទៀត​ដែលមាន​រយៈពេល​នៃ​ការសន្ទនា​ប្រមាណ​ជា​១០​នាទី​ឯណោះ។​

​ឈ្មោះ​គង់ ប៊ុន​ហ៊ាង និង​ហង្ស សេង បាន​ទទួលស្គាល់ថា ពាក្យ​ជេរប្រមាថ​អស់នោះ​គឺ​ចេញ​មកពី​មាត់​របស់​ពួកគាត់​ពិតៗ​ដោយសារតែ​ផឹក​គ្រឿង​ស្រវឹង ។​

តំណាង​អយ្យការ​បានចាត់ទុក​ការប្រមាថ​នោះ​មាន​ភាព​ធ្ង់​ធ្ង​មិនអាច​អត់អោន​អោយបាន និង​ស្នើអោយ​ចៅក្រម​ផ្ដន្ទាទោស​តាមច្បាប់ ៕

អត្ថបទ ៖ មករា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម