Connect with us

ព័ត៌មានជាតិ

សំណាកកម្មករ រោងចក្រ Y & W មិនទាន់ចេញលទ្ធផល

បានផុស

នៅ

លោក កេង ថា នាយករងរដ្ឋបាលខណ្ឌដង្កោបានថ្លែងប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី០៣ ខែមីនា មុននេះបន្តិចថា ជាលទ្ធផល រហូតមកដល់ព្រឹកនេះមិនទាន់ចេញជាផ្លូវការទេ សម្រាប់ការយកសំណាកកម្មករនៅរោងចក្រ វាយ & ដាប់​បែលយូ ហ្គាមេន (Y & W GARMENT Co., LDT) ប៉ុន្តែក្នុងករណីវិជ្ជមាន អាជ្ញាធរ នឹងទទួលបានព័ត៌ជាមុន ដើម្បីមានវិធានការ។

លោកអះអាងថា ជាទូទៅក្រោយពីយកសំណាកហើយ នឹងទទួលបានលទ្ធផលរយៈពេល៤៨ ម៉ោង។ 
លោក កេង ថា បញ្ជាក់ថា “ប្រសិនបើ វិជ្ជមាន ភ្លាមពួកខ្ញុំទទួលបានព័ត៌មានហើយ តែមកដល់ម៉ោងនេះមិនទាន់ទទួលបានទេប៉ុន្តែមិនមែនមានន័យថា អត់ទាំងស្រុងនោះទេ ព្រោះរង់ចាំ៤៨ម៉ោងសិន”។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រោងចក្រ Y & W GARMENT ដែលមានទីតាំងស្ថិតនៅ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ បានរកឃើញស្ត្រីម្នាក់ មានអាយុ៤៨ឆ្នាំ ជាកម្មករ បានឆ្លងកូវីដ-១៩ ពីកូនជាអ្នកបើកឡានឲ្យជនជាតិចិន ហើយក្រោយពីរកឃើញស្ត្រីម្នាក់មានវិជ្ជមានកូវីដ១៩នេះ អាជ្ញាធរ និងក្រសួងសុខាភិបាល បានចុះយកសំណាកលើកម្មករ កម្មការិនី បានចំនួន៧១៨ នាក់ ក្នុងចំណោមកម្មករ កម្មការិនី ទាំងអស់ចំនួន៥០៣០នាក់។
បើតាមលោក កេង ថា ការយកសំណាកនេះ សម្រាប់តែកម្មករ កម្មការិនី ដែលធ្វើការនៅអគារ D8 មួយប៉ុណ្ណោះ ពីព្រោះកម្មករដែលវិជ្ជមាននោះ ធ្វើការនៅអគារ D8 នោះ តែលទ្ធភាពយកសំណាកទៀត ឬមិនយកទៀតយ៉ាងណានោះ រងចាំលទ្ធផលនៃការយកសំណាកនៅថ្ងៃនេះសិន។

ដោយឡែកទាក់ទងទៅនឹងការបិទរោងចក្រ ឬមិនបិទនោះ លោកថា នៅមិនទាន់ដឹងនោះទេ ហើយការងារនេះស្ថិតនៅលើក្រសួងការងារ។
ចំណែកលោកស្រី គឹម ញិប អភិបាល ខណ្ឌដង្កោបានឲ្យដឹងកាលពីម្សិលមិញថា ស្ត្រីដែលឆ្លងជំងឺកូវីដ១៩នោះ ជាស្ត្រីខ្មែរធ្វើការជាមួយជនជាតិចិន។ លោកស្រីបន្តថា ជនរងគ្រោះ រួមទាំងក្រុមគ្រួសារត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក និងព្យាបាលនៅមណ្ឌលព្រែកព្នៅអស់ហើយ។


រីឯលោក ជួន វុ ឌ្ឍី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញបានមានប្រសាសន៍ថា ក្រសួងនៅមិនទាន់បិទរោងចក្រយីហោ “Y & W GARMENT” នៅឡើយទេ ដោយសារការប៉ះពាល់មានកម្រិតតិចតូចនៅឡើយ។

លោកបន្តថា  តាមព័ត៌មាន ដែលលោកទទួលបានជាជំហានដំបូង មានអ្នកពាក់ព័ន្ធជាមួយស្ត្រី ដែលឆ្លងនោះចំនួន ៧នាក់  ក្នុងនោះមានម្នាក់ប៉ះពាល់ផ្ទាល់ និង៦ នាក់ទៀតប៉ះពាល់ដោយ ប្រយោល ហើយត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅពិនិត្យរួចរាល់ហើយ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ៦ នាទី មុន

នាយិកាអុកស្វាម៖ អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាបគោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ៩ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

ជីវិតកម្សាន្ដ៩ នាទី មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានអន្ដរជាតិ២០ នាទី មុន

បក្សប្រឆាំង ឥណ្ឌូណេស៊ី ស្នើបោះឆ្នោតម្ដងទៀត និងដកឈ្មោះកូនប្រុស​លោក Widodo ចេញពីសន្លឹកឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម