Connect with us

ព័ត៌មានជាតិ

ការនាំចេញផលិតផលកសិកម្មក្រៅពីអង្ករ កើនឡើង៥៥% រយៈពេល២ខែដើមឆ្នាំ២០២១

បានផុស

នៅ

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម ដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យ ការនាំចេញផលិតផលកសិកម្មក្រៅពីអង្ករក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២១ នេះ មានចំនួន១,៥៩៩,៩២២តោន មានការកើនឡើងចំនួន ៥៦៩,៤៩៣តោន ស្មើនឹង ៥៥,២៧% បើធៀបទៅនឹងឆ្នាំ២០២០ ដែលបាននាំចេញទៅកាន់គោលដៅចំនួន២៥ ប្រទេស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមផលិតផលដែលបាននាំចេញទាំងអស់ ដំឡូងមីទទួលបានការបញ្ជាទិញច្រើនជាងគេ ចំនួនជាង ៩៥០,០០០តោន ក្នុងនោះដំឡូងមីក្រៀមមានចំនួន ៨០២,៤៥១តោន និងដំឡូងមីស្រស់ចំនួន ១៥៤,៧៥០តោន។

ការនាំចេញផលិតផលកសិកម្មក្រៅពីអង្ករផ្សេងៗទៀតរួមមាន គ្រាប់ស្វាយចន្ទីចំនួន៧៩, ៤៧៣តោន គ្រាប់ពោតក្រហមមានចំនួន៧៨,៨៥៦តោន ផ្លែចេកស្រស់ចំនួន៧៥,៦៤៥តោន ផ្លែស្វាយស្រស់ចំនួន៤៣,៦៨០តោន ម្ទេសស្រស់ចំនួន៣២,៤១៧តោន ដូងប្រេងចំនួន ៧,១៧៦តោន និងកន្ទក់មានចំនួន៦,២៥០តោន រួមទាំងផលិតផលចំនួន ៣៣ មុខផ្សេងទៀតមានបរិមាណសរុបចំនួន៣១,៣៧១តោន។

ដំឡូងមី គឺជាផលិតផលកិសិកម្មសំខាន់ជាងគេ លំដាប់ទីពីរបន្ទាប់ពីអង្ករ ហើយកម្ពុជាក៏បានអនុម័តលើគោលនយោបាយជាតិស្ដីពីដំឡូងមី ក្នុងគោលដៅអភិវឌ្ឍផលិតកម្ម និងពង្រីកការនាំចេញផលិតផលកែឆ្នៃដំឡូងមីពីកម្ពុជាផងដែរ។ កាលពីឆ្នាំ២០២០កន្លងទៅ កម្ពុជាបានដាំដុះដំឡូងមីលើទំហំផ្ទៃដីជាង៦០០,០០០ហិកតា និងទទួលបានទិន្នផល១២លានតោនក្នុងមួយឆ្នាំ។

យោងតាមរបាយការណ៍នៃគោលនយោបាយជាតិស្ដីពីដំឡូងមី កម្ពុជានាំចេញដំឡូងមីចេញទៅលក់នៅក្រៅប្រទេសបានចំណូល៧២៨លានដុល្លារអាមេរិកក្នុងមួយឆ្នាំកាលពីឆ្នាំ២០២០កន្លងទៅ ដែលការនាំចេញភាគច្រើនជាមើមដំឡូងមីស្រស់ និងចំណិតដំឡូងមីក្រៀម។​

ប្រទេសចិន ឥណ្ឌូនេស៊ី តៃវ៉ាន់ ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក គឺជាប្រទេសដែលនាំចូលម្សៅមីមិនទាន់កែឆ្នៃច្រើនជាងគេនៅលើពិភពលោក។ ចំណែក ប្រទេសដែលនាំចូលម្សៅមីកែឆ្នៃរួចច្រើនជាងគេមានដូចជា ប្រទេសចិន ជប៉ុន អាល្លឺម៉ង់ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៦ វិនាទី មុន

កូវីដបំប្លែងខ្លួនឆ្លងលឿន កំពុងវាយលុកប្រទេសជិតខាងកម្ពុជា ដល់ថ្នាក់មានអ្នកស្លាប់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

តើវិបត្តិនៅសមុទ្រក្រហម បង្កឱ្យមានផលប៉ះពាល់អ្វីខ្លះដល់សហភាពអ៊ឺរ៉ុប?

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ស្តីពី​វិធាន​ការរួម​ដើម្បី​ទប់ស្កាត់​អគ្គិភ័យ​ក្នុង​វិស័យ​កម្ម​មន្ត​សាល និង​ឧស្សាហកម្ម​ទេសចរណ៍

ចរាចរណ៍៨ ម៉ោង មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ជប៉ុន កាត់ទោសប្រហារជីវិតបុរសម្នាក់ ក្នុងករណីដុតស្ទូឌីយូគំនូរជីវចល KyoAni សម្លាប់មនុស្សជាង ៣០នាក់

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម