Connect with us

ព័ត៌មានជាតិ

រកឃើញករណីវិជ្ជមានកូវីដលើស្ត្រីវៀតណាម២នាក់នៅខេត្តស្វាយរៀង

បានផុស

នៅ

ស្ត្រីជនជាតិវៀតណាម ២នាក់ រកឃើញវិជ្ជមានកូវីដ១៩ នៅខេត្តស្វាយរៀងពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កម្ភៈ។

ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង លោក កែរ រដ្ឋា បានឲ្យដឹងថា ស្ត្រីជនជាតិ​វៀត​ណាម​អាយុ​២៧​​ឆ្នាំ និងម្នាក់ទៀតអាយុ២៨ឆ្នាំ មានអាស័យដ្ឋានស្នាក់ អាផាតមេនមួយ(Apartment) នៅខណ្ឌចំការមន​រាជធានីភ្នំពេញ​ត្រូវ​បានរកឃើញវិជ្ជមានកូវីដ១៩នៅខេត្តស្វាយរៀងពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កម្ភៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


លោកបានបន្តថាស្ត្រីវៀតណាមទាំងពីរនាក់នេះបានធ្វើដំណើរពីភ្នំពេញដោយជិះតាក់ស៊ីទៅបាវិតក្នុង​គោលបំណងទៅកាន់ប្រទេសវៀតណាម។

ប៉ុន្តែដោយសារពួកគាត់គ្មានប័ណ្ណបញ្ជាក់ពីការធ្វើតេស្តកូវីដ១៩ខាងភាគីវៀតណាមមិនអនុញ្ញាតឲ្យចូលទើបក្រុម​ការ​ងារសុខាភិបាលខេត្តបានយកពួកគាត់មកធ្វើចត្តាឡីស័កនិងយកសំណាកនៅសណ្ឋាគារមួយ​នៅខេត្តស្វាយរៀង។ លោកបានបន្តទៀតថាជាលទ្ធផលនៅថ្ងៃនេះស្ត្រីជនជាតិវៀតណាមទាំងពីរនាក់នោះមានវិជ្ជមានកូវីដ១៩ដែលបច្ចុប្បន្ននេះកំពុងដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រំ។

លោកបានបន្ថែមថាស្ត្រីជនជាតិវៀតណាមនោះមិនមែនឆ្លងនៅស្វាយរៀងទេអាចឆ្លងនៅភ្នំពេញ។ យ៉ាងណាក៏ដោយលោកបានបន្ថែមទៀតថាក្រុមជំនាញកំពុងធ្វើការស្រាវជ្រាវពីប្រភពចម្លងទៅលើ​ស្ត្រី​ជនជាតិ​​វៀតណាម​​​ទាំង​ពីរ​នាក់​នោះថា តើឆ្លងមកពីណាឲ្យពិតប្រាកដដើម្បីងាយស្រួលក្នុងការស្វែងរកអ្នកជាប់ពាក់ព័ន្ធផ្ទាល់និងប្រយោលដើម្បីស្រាវ​ជ្រាវឲ្យបានទាន់ពេលវេលាទប់ស្កាត់ការចម្លងចូលសហគមន៍ទ្រង់ទ្រាយធំ។

លោកបានបញ្ជាក់ថាជាមឋមនេះក្រុមការងារបានយកសំណាកអ្នកពាក់ព័ន្ធជាមួយស្ត្រីទាំងពីរនាក់នោះចំនួន២៥នាក់រួមទាំងជនជាតិវៀតណាមស្នាក់នៅសណ្ឋាការ៧នាក់សមត្ថកិច្ច៧នាក់និងអ្នកលក់ដូរផ្សេងៗទៀតទៅពិនិត្យកូវីដ១៩និងបន្តស្រាវជ្រាវបន្ថែមទៀត៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៧ នាទី មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ៣៤ នាទី មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ៤៦ នាទី មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

ជីវិតកម្សាន្ដ១ ម៉ោង មុន

មុនលាចាកលោក តួប្រុសរឿង នាងណាត ថៃ បន្សល់ស្នាដៃធំ ៥ សុទ្ធតែល្បីរន្ទឺប្រចាំប្រទេស

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រុស្ស៊ី ថា អាមេរិក គួរតែប្រញាប់ប្រាប់ព័ត៌មានរឿងវាយប្រហារភេរវកម្មនៅ​ក្រុងមូស្គូឲ្យហើយមក

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម