Connect with us

ព័ត៌មានជាតិ

ក្រសួងរៀបចំដែនដីនឹងប្ដូរទីតាំង​ថ្មីទៅខណ្ឌសែនសុខ ក្នុងរយៈពេល២សប្ដាហ៍ទៀត

បានផុស

នៅ

ទីស្ដីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់នឹងប្ដូរទីតាំងពីខណ្ឌចំការមនទៅកាន់ទីតាំងថ្មីស្ថិតនៅដីឡូតិ៍ លេខ២០០៥ ផ្លូវលេខ៣០៧ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខចាប់ពីថ្ងៃទី១៥ ខែមិនាឆ្នាំ ២០២១នេះតទៅ។ នេះបើយោងតាមសេចក្ដីជូនដំណឹងពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី៣ ខែមិនា ឆ្នាំ២០២១។

អគារទីស្ដីការថ្មីដែលមានកម្ពស់៥ជាន់នេះ បានបើកការដ្ឋានសាងសង់កាលពីខែមករា ឆ្នាំ២០២០កន្លងទៅនៅលើផ្ទៃដីទំហំ៣ហិកតា ដោយមានផ្ទៃក្រឡាសំណង់សរុប ៤៩,៣៨៩ម៉ែត្រក្រឡា និងក្រឡាផ្ទៃប្រើប្រាស់សរុបប្រមាណ ២៦,៥៦៧ម៉ែត្រក្រឡា មានផលធៀបក្រឡាផ្ទៃបាតសំណង់ ៣២.៥៣%។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគារនេះមានចំណតរថយន្តប្រមាណ៤៥០កន្លែង  ដែលអគារក្រសួងសព្វថៃ្ងខ្វះចំណតបង្កការលំបាកដល់ការធើ្វដំណើរ សាលបដិសណ្ឋារកិច្ច អាហារដ្ឋានសម្រាប់មន្រ្តីបុគ្គលិក និងលម្ហសួនកណ្តាលអគារ សាលប្រជុំតូចៗ និងសាលសន្និ បាតចំណុះ១,៥៨៤នាក់ កន្លែងតម្កល់ឯកសារសុរិយោដីនិងរដ្ឋបាល សាលបច្ចេកវិទ្យា មន្ទីរពិសោធន៍ជាតិសំណង់ បន្ទប់សិក្សាបណ្តុះបណា្តលវិជា្ជជីវៈ បណ្ណាល័យ និងកន្លែងកីឡា។ 

អគារទីស្តីការក្រសួងថ្មីនេះមានរចនាបថខ្មែរ រចនាលម្អដោយបុស្បុកប្រាំពីរថ្នាក់ ដំបូលហោជាងមុខដាច់ ប្រកបដោយក្បូរក្បាច់ពិពិតវិចិត្ររចនា ដែលក្រុមការងារប្រមូលផ្តុំសិក្សាចង់លើកស្ទួយនូវសា្នដៃ លម្អស្ថាបត្យកម្មបុរាណខ្មែរ ដោយឡែកប្លង់បាតមានលម្ហសួនក្នុងអគារ។

សំណង់នេះជាផ្នែកមួយដ៏សំខាន់ក្នុងការបង្ហាញអត្តសញ្ញាណខ្មែរ និងទម្រង់ស្ថាបត្យកម្មខ្មែរក្នុងសម័យតេជោ ដែល បងា្ហញពីសន្តិភាព ស្ថេរភាព ការវិវឌ្ឍ និងសង្គ្រោះសំណង់ប្រភេទនេះឲ្យរស់ឡើងវិញជាសំណង់របស់រដ្នទុកតជំនាន់ ចំណែកទីស្តីការក្រសួងសព្វថៃ្ងរាជរដ្ឋាភិបាលបានប្រគល់ឱ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីវិញ៕

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម