Connect with us

ព័ត៌មានជាតិ

យក​ដីការ​ជូនដំណឹង​ពី​សាលក្រម​ផ្ដន្ទាទោស សម រង្ស៊ី និង​បក្សពួក បិទ​នៅ​សាលាសង្កាត់​

បានផុស

នៅ

នៅវេលា​ម៉ោង​ប្រមាណ​២​រសៀល ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០២១​នេះ សមត្ថកិច្ច​បាន​យក​ដីកា​ជូនដំណឹង​អំពី​សាលក្រម​ផ្តន្ទាទោស​លើ​លោក សម រង្ស៊ី និង​បក្ខពួក​ចំនួន​០៩​នាក់ ទៅ​បិទ​នៅ​សាលាសង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដែល​សាលក្រម​នេះ បានប្រកាស​ជា​សាធារណៈ​កាលពី​ថ្ងៃទី​០១ ខែមីនា កន្លងទៅ​ថ្មីៗ​នេះ​។​


សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​សេចក្តីជូនដំណឹង​នោះ សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​៖ ទី​១. ផ្ដន្ទាទោស​ឈ្មោះ សម រង្ស៊ី ដាក់ពន្ធនាគារ​កំណត់​រយៈពេល​២៥​ឆ្នាំ​។ ទី​២. ឈ្មោះ មូរ សុខ​ហួរ និង​ឈ្មោះ អេង ឆៃអ៊ាង ដាក់ពន្ធនាគារ​កំណត់​ក្នុង​ម្នាក់ៗ​រយៈពេល ២២​ឆ្នាំ​។ ទី​៣. ឈ្មោះ ជូ​ឡុង ស៊ូ​មូរ៉ា​, ឈ្មោះ ម៉ែន សុថា​វរិ​ន្ទ្រ​, ឈ្មោះ អ៊ូ ច័ន្ទ​ឫទ្ធិ​, ឈ្មោះ ហូរ វ៉ាន់​, ឈ្មោះ​ឡុង រី និង​ឈ្មោះ នុត រំដួល ត្រូវបាន​ដាក់ពន្ធនាគា​រ​ក្នុង​ម្នាក់ៗ​កំណត់​រយៈពេល​២០​ឆ្នាំ​។​​បើតាម​សាលក្រម​នោះ ក្រៅពី​ផ្ដន្ទាទោស​តាម​កំណត់​ខាងលើ អ្នក​ទាំងនោះ ក៏ត្រូវ​បាន​ដកសិទ្ធិ​ពលរដ្ឋ​ជា​ស្ថាពរ​ផងដែរ ដែល​ក្នុងនោះ​រួមមាន​៖ សិទ្ធិ​បោះឆ្នោត​, សិទ្ធ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត និង​សិទ្ធិ​បំពេញការងារ​ជាម​ន្ត្រី​ក្របខ័ណ្ឌ​មុខងារសាធារណៈ​។​

តាម​សាលក្រម​ដដែល តុលាការ​ក៏បាន​បង្គាប់​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ជនជាប់ចោទ​ឈ្មោះ សម រង្ស៊ី​, ឈ្មោះ មូរ សុខ​ហួរ​, ឈ្មោះ អេង ឆៃអ៊ាង​, ឈ្មោះ អ៊ូ ច័ន្ទ​ឫទ្ធិ​, ឈ្មោះ ហូរ វ៉ាន់​, ឈ្មោះ ឡុង រី​, ឈ្មោះ ម៉ែន សុថា​វរិ​ន្ទ្រ​, ឈ្មោះ ជូ​ឡុង សូ​មួ​រ៉ា និង​ឈ្មោះ នុត រំដួល ដើម្បី​យកមកអនុវត្ត​ទោស តាម​អំណាច​សាលក្រម​នេះ តាម​បញ្ញត្តិ​មាត្រា​៣៥៣ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ផងដែរ​។​

​ជាមួយគ្នា​នោះ​តុលាការ បាន​បង្គាប់​ឲ្យ​ជនជាប់ចោទ​ឈ្មោះ សម រង្ស៊ី​, ឈ្មោះ មូរ សុខ​ហួរ​, ឈ្មោះ អេង ឆៃអ៊ាង​, ឈ្មោះ អ៊ូ ច័ន្ទ​ឫទ្ធិ​, ឈ្មោះ ហូរ វ៉ាន់​, ឈ្មោះ ឡុង រី​, ឈ្មោះ ម៉ែន សុថា​វរិ​ន្ទ្រ​, ឈ្មោះ ជូ​ឡុង សូ​មួ​រ៉ា និង​ឈ្មោះ នុត រំដួល រួមគ្នា​សង​សំណង​ការខូចខាត​ជា​ប្រាក់​ចំនួន ១.៨០០.០០០.០០០ (​មួយ​ពាន់​ប្រាំបី​រយ​លាន​) រៀល ទៅឱ្យ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២១ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​ប្រកាស​សាលក្រម​កាត់ទោស​លោក សម រ​ង្ស៉ី និង​បក្ខពួក ក្នុង​សំណុំរឿង “​ឧបឃាត​” តាម​មាត្រា​២៧ និង​៤៥១ នៃ​ក្រមព្រហ្មទណ្ឌ ដែល​សំណុំ​រឿងនេះ​មាន​ជនជាប់ចោទ​ចំនួន​០៩​នាក់​ខាងលើនេះ (​ឈ្មោះ ឈ្មោះ សម រង្ស៊ី​, ឈ្មោះ មូរ សុខ​ហួរ​, ឈ្មោះ អេង ឆៃអ៊ាង​, ឈ្មោះ អ៊ូ ច័ន្ទ​ឫទ្ធិ​, ឈ្មោះ ហូរ វ៉ាន់​, ឈ្មោះ ឡុង រី​, ឈ្មោះ ម៉ែន សុថា​វរិ​ន្ទ្រ​, ឈ្មោះ ជូ​ឡុង សូ​មួ​រ៉ា និង​ឈ្មោះ នុត រំដួល​)​។​

​សម រ​ង្ស៉ី និង​បក្ខពួក ត្រូវបាន​ចោទប្រកាន់​ពីបទ “​ឧបឃាត​” តាម​មាត្រា​២៧ និង​៤៥១ នៃ​ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ក្រោម​ឧបាយកល​ជា​ផែនការ​នៃ​ការវិលត្រឡប់​ចូល​ប្រទេស​កម្ពុជា អំឡុង​ព្រឹត្តិការណ៍ ០៩ វិច្ឆិកា ២០១៩៕

កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៧ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម