Connect with us

ព័ត៌មានជាតិ

បិទ​កន្លែង​កែ​ភេទ​ខុសច្បាប់​ ដ៏​ធំ​២​ទីតាំង នៅ​ក្រុង​ភ្នំពេញ

បានផុស

នៅ

​ទីតាំង​កែ​ភេទ​ទ្រង់ទ្រាយ​ធំ​ចំនួន​២​កន្លែង​ខុសច្បាប់ ​នៅ​ក្នុង​រាជធានី​ជ្រក​ក្រោម​ការកែ​សម្ផស្ស​ ត្រូវ​បាន​មន្ត្រី​ជំនាញ​អន្តរក្រសួង បាន​ធ្វើ​ការ​ចុះ​ឆែកឆេរ និង​បិទ​ទីតាំង​ឈប់​ឲ្យ​ធ្វើ​អាជីវកម្ម ​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ជា​បន្ត​ទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទីតាំង​ទាំងពីរ​នោះ​មានឈ្មោះ GANGNAM BEAUTY & CLINIC ស្ថិតនៅ​សង្កាត់​ទំនប់ទឹក ក្បែរ​ស្ថានទូត​ចិន ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ និង​មួយក​ន្លែង​ទៀត មានឈ្មោះ​មជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស ដុក​ទ័​រ កាង ស្ថិតនៅ​សង្កាត់​បឹងកក់​២ ខណ្ឌ​ទូល​គោក រាជធានី​ភ្នំពេញ​។​

​ប្រតិបត្តិ​ការចុះ​បិទ​កន្លែង​កែ​ភេទ​ បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៣ មីនា​នេះ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តាន់ សុខវិជ្ជា ប្រធាន​លេខាធិការដ្ឋាន​នៃ​គណកម្មការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ក្រសួងមហាផ្ទៃ លោក មុត តារា ព្រះរាជអាជ្ញា​រាជធានី​ភ្នំពេញ​និង អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។

​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន ខណៈ​កំពុង​ដឹកនាំ​ប្រតិបត្តិ​ការ​ឆែកឆេរ និង​បិទ​ទីតាំង​កែ​សម្ផស្ស​ខាងលើនេះ លោក ឧ​ត្ត​ម​សេនីយ៍​ឯក តាន់ សុខវិជ្ជា បាន​ឲ្យ​ដឹងថា ការចុះ​ឆែកឆេរ​នៅ​ទីតាំង​លួច​កែ​ភេទ​នេះ គឺ​បាន​ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​ជំនាញ​ធ្វើការ​ស៊ើបអង្កេត​ឃើញ​ថា ម្ចាស់​ទីតាំង​កែ​ភេទ​នេះ បាន​លួច​នាំ​ឱសថ​ខុសច្បាប់​ជាច្រើន​មកពី​ក្រៅ​ប្រទេស ហើយ​បាន​លួច​កែ​ភេទ​បុរស​ទៅ​ស្ត្រី ពី​ស្ត្រី​ទៅ​បុរស​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ​ខណៈ​ការ​កែ​ភេទ​នេះ​ គឺ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ផង​ដែរ​នោះ​។ លោក​បាន​បន្តថា ក្រោយ​ចុះ​ប្រតិបត្តិការ អាជ្ញាធរ​បាន​ធ្វើ​ការឃាត់​ខ្លួន និង​សួរ​ចំលើយ​នូវ​ម្ចាស់​ទីតាំង ដែល​ជា​ជនជាតិ​វៀតណាម និង​បុគ្គល​ជា​ខ្មែរ និង​ជនជាតិ​វៀតណាម​មួយ​ចំនួន​ផង​ដែរ ហើយ​អ្នក​ជាប់​ពាក់ព័ន្ធ នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​បន្ត​នីតិវិធី​ច្បាប់​ផង​ដែរ​។

​លោក ទិ​ត សួស្តី អនុប្រធាន​មន្ទីរពេទ្យ​នៃ​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹង​ថា នៅក្នុង​ប្រតិបត្តិ​ការចុះ​ឆែកឆេរ រហូតដល់​បិទ​នូវ​ទីតាំង​កែ​ភេទ​នេះ គឺ​មន្ត្រី​បាន​រក​ឃើញ​ឱសថ​ជាច្រើន​ម៉ាក ដែល​ខុសច្បាប់ និង​គ្មាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល សម្ភារៈ​វះកាត់ រួម​ទាំង​លិង្គ​បុរស ដែល​បាន​កាត់​ដើម្បី​ប្តូរ​ភេទ​ទៅជា​ស្ត្រី​មួយ​ចំនួន​ផង​ដែរ ខណៈ​សម្ភារៈ​ដែល​រឹបអូស​បាន​នេះ នឹង​បញ្ជូន​ទៅកាន់​តុល​ការ​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត​៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​ស្គាល់អត្តសញ្ញាណ​ជនដៃដល់ សម្លាប់នារីកាស៊ីណូ មិនមែនជាជនជាតិចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

ខេត្តកំពង់ចាម ចាប់ឆ្នោតកំណត់លេខរៀងបក្សនយោបាយសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត​ ក្រុង ស្រុក ខណ្ឌ

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

EU ​ជំរុញផែនការដកលុយបង្កក រុស្ស៊ី ទិញអាវុធឲ្យ អ៊ុយក្រែន

ព័ត៌មានជាតិ១៥ នាទី មុន

រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តប្រែក្លាយផ្លូវដីក្រហមនៅទីជនបទ ឲ្យក្លាយជាផ្លូវកៅស៊ូ ឬផ្លូវបេតុងបន្ថែមទៀត

ព័ត៌មានជាតិ២៦ នាទី មុន

ការប្រើប្រាស់ប្រាក់រៀល តាមប្រព័ន្ធអេឡិចត្រូនិក​កើន​ឡើង​ដល់ ៤៤%

ព័ត៌មានអន្ដរជាតិ២៧ នាទី មុន

រុស្ស៊ី ព្រមានម្តងទៀត! ជប៉ុន នឹងជួបផលវិបាក បើមីស៊ីល Patriot ធ្លាយដល់ដីអ៊ុយក្រែន មែន

Sokha Hotels

ព័ត៌មានពេញនិយម