Connect with us

ព័ត៌មានជាតិ

អភិបាល​រាជធានី​ទទួល​អំណោយ​​សប្បុរសជន​និង​ចែក​ម៉ាស៊ីន​វាស់​កម្ដៅ បាញ់​អាកុល​និង​បដា​អប់រំ​ជូន​ផ្សា​រទាំង​២៥​

បានផុស

នៅ

ភ្នំពេញ ​៖ ម៉ាស​ជាច្រើន​ម៉ឺន​ម៉ាស​និង​ទឹក​សម្លាប់​មេរោគ​ជាច្រើន​ពាន់​ដប​តូច​របស់​ក្រុមហ៊ុន​ឯកជន​មួយ បាន​ប្រគល់​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួមចំណែក​ក្នុងការ​បង្ការ​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ខណៈ​ដែរ​ជំងឺ​នេះ បាននិងកំពុង​រីក​រា​ល​ដាល​ចូលក្នុង​សហគមន៍​ជាថ្មី ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ប្រគល់​និង​ទទួល​ខាងលើ​នេះ បាន​ធ្វើ​ឡើង​នា​រសៀល​ថ្ងៃទី​០៣​ ខែ​មីនា​ ឆ្នាំ​២០២១ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​លោក​ឃួ​ង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដែល​អំណោយ​ទាំងនេះ​រួមមាន ម៉ាស​ចំនួន​១០​ម៉ឺន​ម៉ាស​និង​ទឹក​សម្លាប់​មេរោគ​ចំនួន​២២៥០​ដប​តូច។

ក្នុង​ឱកាស​នោះ​ លោក​ឃួ​ង ស្រេង​ ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សប្បុរសជន​ទាំងអស់​ដែល​បាន​ចូលរួម​បរិច្ចាគ​នូវ​ទ្រព្យធន​របស់​ខ្លួន ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​បង្ការ​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ។

នា​រសៀល​ថ្ងៃ​ដដែល​នោះ​ដែរ លោក​ឃួ​ង ស្រេង​ក៏បាន​ប្រគល់​ម៉ាស៊ីន​វាស់​កំដៅ​និង​បាញ់​អាកុល​ជូន​ទៅ​ផ្សារ​ទាំង​២៥ នៅក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ ដោយ​ក្នុង​មួយ​ផ្សារ​ទទួល​បាន​ម៉ាស៊ីន​វាស់​កម្ដៅ​និង​បាញ់​អាកុល​ចំនួន​២​គ្រឿង​និង​បដា​អប់រំ​ចំនួន​៤​ផ្ទាំង​ ដែល​ម៉ា​ស៊ី​ន​វាស់​កម្ដៅ​និង​បាញ់​អាកុល​ជាមួយនឹង​បដា​អប់រំ​ពាក់ព័ន្ធ​ការ​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​នេះ បាន​មក​ពី​ការ​ជួយ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ថ្នាំជក់​ជប៉ុន​អន្តរជាតិ JTI កម្ពុជា ដែល​បាន​ផ្តល់​ជូន​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​មិញ​នេះ​៕
ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម