ស្ថានទូត​កម្ពុជា ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​វៀតណាម ប្រុងប្រយ័ត្ន​ពី​ខ្យល់ពុល ដែល​គ្រោះថ្នាក់​ដល់​សុខភាព
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ស្ថានទូត​កម្ពុជា ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​វៀតណាម ប្រុងប្រយ័ត្ន​ពី​ខ្យល់ពុល ដែល​គ្រោះថ្នាក់​ដល់​សុខភាព

Published

on

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅ​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ២០២១​នេះ បាន​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅ​ប្រទេស​វៀតណាម ប្រុងប្រយ័ត្ន​ចំពោះ​ខ្យល់ពុល ដែលមាន​លាយ​កំទិច​ល្អិតៗ​ជា​ប្រភេទ​លោហៈ ដែល​អាច​គ្រោះថ្នាក់ ធ្ងន់ធ្ងរ​ដល់​សុខភាព​មនុស្ស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានទូត​បាន​បញ្ជាក់​យ៉ាងនេះ​ថា “sunh vietnam News ចេញផ្សាយ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២១ ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​វៀតណាម សូម​ជម្រាប​ជូន​និស្សិត សិក្ខាកាម យោធា​-​នគរបាល និង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ កំពុង​សិក្សា ស្នាក់នៅ ឬ​មាន​វត្តមាន​ក្នុង​ប្រទេស​វៀតណាម ពិសេស​នៅ​ភាគ​ខាងជើង មេត្តា​ជ្រាប​ថា ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២១ នៅ​ភាគ​ខាងជើង​ឈៀង​ខាងកើត និង​តំបន់​ដីសណ្ដ​ទន្លេ Hong វៀតណាម ប្រឈម​នឹង​ខ្យល់ពុល មាន​លាយ​ជាមួយនឹង​កំទេច​ល្អិតៗ​បំផុត ដែល​ជា​ប្រភេទ​លោហៈ​ធ្ងន់ គ្រោះថ្នាក់​ខ្លាំងណាស់​ដល់​សុខភាព​មនុស្ស​។ វា​អាច​ផ្ដុំ និង​ជ្រៀត​ចូលដល់​កូន​ថង់​តូចៗ (alveoli) នៃ​សួត និង​ក្នុង​សរសៃឈាម អាច​បង្ក​ឲ្យ​មាន​ជំងឺមហារីក ឬ​ប៉ះពាល់​ដល់ DNA និង​នាំ​ឲ្យ​មាន​បម្រែបម្រួល​សេ​ណេ​ទីក​”​។

បើតាម​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា អំឡុង​ពេល​ស្ថានភាព​អាក្រក់ និង​គុណភាព​ខ្យល់​មិនល្អ អ្នកជំនាញ​បរិស្ថាន​ណែនាំ​ឲ្យ​ជៀសវាង​ការ​ចេញ​ក្រៅ​, បិទ​បង្អួច​នៅពេល​ព្រឹក និង​ត្រូវ​ប្រើ​ម៉ាស់​ការពារ​ធូលី​ពេលចេញ​ក្រៅ ត្រូវ​លាង​សំអាត​រន្ធ​ច្រមុះ​នឹង​ទឹកអំបិល​៕

ដោយ ៖ កោះ​កែវ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ34 mins ago

លោកជំទាវ ម៉ែន សំអន ថ្លែងអំណរគុណ លោក ប៉ិច បូឡែន និងលោក ហុង លីម ដែលបានផ្តល់អំណោយក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងកូវីដ១៩

ព័ត៌មានជាតិ1 hour ago

អតីតយុទ្ធជន​ជាង​៣​ម៉ឺន​៥​ពាន់​នាក់​ ហើយ​ទទួល​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩

ព័ត៌មានជាតិ2 hours ago

អ្នកជំងឺកូវីដ១៩នៅផ្សារអូរឫស្សីបានទៅដើរផ្សារនៅផ្សារម៉ាក្រូសែនសុខ

ព័ត៌មានអន្ដរជាតិ2 hours ago

Breaking News! លោកស្រី អ៊ុងសាន ស៊ូជី រងការចោទប្រកាន់បទឧក្រិដ្ឋថ្មីមួយទៀត សរុបឡើងដល់ ៦ ករណី

ព័ត៌មានអន្ដរជាតិ2 hours ago

អ្នក​ចាក់​វ៉ាក់សាំង​រួច​គួរ​ទទួលទាន​អាហារ​មួយ​មុខ​នេះ​ជា​ចាំបាច់ ដើម្បី​បន្ថែម​ការ​បង្កើន​ភាព​ស៊ាំ​ដល់​រាង​កាយ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services