​Breaking News រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ​ ប្រកាសរក​អ្នក​បើក​រថយន្ត​ដឹក​ភ្ញៀវ​ សណ្ឋាគារ​ហ័ង​ហ្គ័នជាយី​ ទៅ​ធ្វើ​តេស្ត​កូវីដ១៩ ក្រោយ​រក​ឃើញ​ស្ត្រីជន​ជាតិចិន​មាន​វិជ្ជមាន​កូវីដ១៩
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

​Breaking News រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ​ ប្រកាសរក​អ្នក​បើក​រថយន្ត​ដឹក​ភ្ញៀវ​ សណ្ឋាគារ​ហ័ង​ហ្គ័នជាយី​ ទៅ​ធ្វើ​តេស្ត​កូវីដ១៩ ក្រោយ​រក​ឃើញ​ស្ត្រីជន​ជាតិចិន​មាន​វិជ្ជមាន​កូវីដ១៩

Published

on

ព្រះសីហនុ ៖ រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ បាន​ជូន​ដំណឹង​ដល់​សាធារណជន​ដែល​មាន​ទំនាក់ទំនង​ជិតដិត ជាពិសេស​អ្នក​បើក​រថយន្ត​ដឹក​ភ្ញៀវ​ នៅ​សណ្ឋាគារ​ហ័ងហ្គ័នជាយី​ ដែល​មាន​អសយដ្ឋាន​ស្ថិត​នៅ​ភូមិ៤ សង្កាត់​លេខ៤ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ​ ឲ្យ​ទៅ​ធ្វើ​តេស្ត​រក​កូវីដ១៩ ក្រោយ​រក​ឃើញ​ស្ត្រី​ជនជាតិ​ចិន​មាន​វិជ្ជមាន​កូវីដ១៩​ស្នាក់​នៅ​សណ្ឋាគារ​ខាងលើ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ បាន​ជម្រាប​ជូន​ដំណឹង​ទៀត​ថា នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១​កន្លងមក ក្រុម​ឆ្លើយតប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត បាន​យក​សំណាក​តេស្ត​ពី​ស្ត្រីជន​ជាតិចិន អាយុ ២២​ឆ្នាំ​ម្នាក់ ស្នាក់នៅ​បន្ទប់​លេខ​១២០ សណ្ឋាគារ​ហ័ង​ហ្គ័​ន​ជា​យី ស្ថិតនៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​ ឃើញថា​មាន​វិជ្ជមាន​កូវីដ១៩​ ដូច្នេះ​សូម​អញ្ជើញ​ទៅ​ធ្វើ​តេស្ត​សំណាក​នៅ​តាម​ទីតាំង ក្នុង​រាជធានី​-​ខេត្ត ដែល​បងប្អូន​កំពុងស្នាក់នៅ។

ដោយឡែក​សម្រាប់​នៅ​ខេត្ត​ព្រះសីហនុ សូម​បងប្អូន​មក​ធ្វើតេស្ត​សំណាក នៅ​សាលា​បឋម​-​អនុវិទ្យាល័យ​តេ​ជោ​សែន​កម្មករ ឲ្យបាន​ឆាប់​បំផុត​។ ចំពោះ​បុគ្គល​ដែល​មិនមាន​រោគសញ្ញា ឬ​ប៉ះពាល់​ដោយ​ប្រយោល សូម​តាមដាន​សុខភាព​របស់ខ្លួន និង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈ​ពេល​១៤​ថ្ងៃ នៅផ្ទះ​រៀងៗ​ខ្លួន រាប់​ចាប់​ពីថ្ងៃ​ដែលមាន​ការពាក់ព័ន្ធ​តទៅ ដើម្បី​ចូលរួម​ការពារ ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍៕
កែសម្រួល​ដោយ ៖ នាគព័ន្ធ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ27 mins ago

លោកជំទាវ ម៉ែន សំអន ថ្លែងអំណរគុណ លោក ប៉ិច បូឡែន និងលោក ហុង លីម ដែលបានផ្តល់អំណោយក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងកូវីដ១៩

ព័ត៌មានជាតិ1 hour ago

អតីតយុទ្ធជន​ជាង​៣​ម៉ឺន​៥​ពាន់​នាក់​ ហើយ​ទទួល​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩

ព័ត៌មានជាតិ2 hours ago

អ្នកជំងឺកូវីដ១៩នៅផ្សារអូរឫស្សីបានទៅដើរផ្សារនៅផ្សារម៉ាក្រូសែនសុខ

ព័ត៌មានអន្ដរជាតិ2 hours ago

Breaking News! លោកស្រី អ៊ុងសាន ស៊ូជី រងការចោទប្រកាន់បទឧក្រិដ្ឋថ្មីមួយទៀត សរុបឡើងដល់ ៦ ករណី

ព័ត៌មានអន្ដរជាតិ2 hours ago

អ្នក​ចាក់​វ៉ាក់សាំង​រួច​គួរ​ទទួលទាន​អាហារ​មួយ​មុខ​នេះ​ជា​ចាំបាច់ ដើម្បី​បន្ថែម​ការ​បង្កើន​ភាព​ស៊ាំ​ដល់​រាង​កាយ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services