Connect with us

ព័ត៌មានជាតិ

ត្រឹមពាក់កណ្តាលយប់មិញ ខេត្តព្រះសីហនុរកឃើញវិជ្ជមាន ៧១ នាក់ នៃសំណាកជិត ១ ម៉ឺននាក់

បានផុស

នៅ

អាជ្ញាធរខេត្តព្រះសីហនុ បានឲ្យដឹងថា គិតត្រឹមម៉ោង១២ និង០០នាទី ថ្ងៃទី៣ ខែមីនា ឆ្នាំ​២០២១ បានយកវត្ថុសំណាកសរុបចំនួន ៩៩៧០ នាក់ ស្រី ៤២៣៨ នាក់ ក្នុងនោះអ្នកវិជ្ជ​មានកូវីដ-១៩ សរុបចំនួន ៧១នាក់ ស្រី៣២នាក់​(ជនជាតិចិន ៦០នាក់ ស្រី២៥ នាក់ ស្រ្តីជនជាតិវៀតណាម ៥នាក់ ជនជាតិខ្មែរ៦នាក់ ស្រី២នាក់)។

នៅយប់ថ្ងៃ៣​ ខែ​មីនា​ ឆ្នាំ​២០២១ រដ្ឋបាល​ខេត្តព្រះសីហនុ​ បានចេញសេច​ក្តីប្រកាសព័ត៍មានចំនួន១១ច្បាប់ខុសៗគ្នា ប្រកាសប្រាប់ដល់សាធារណជន ដែលមានទំនាក់ទំនងជិតដិត ជាពិសេសអ្នកបើកបររថយន្ត និងម៉ូតូឡំប្រឺតាកង់បី ដែលបានដឹកភ្ញៀវ រកឃើញមានវិជ្ជមានវីរុសកូវីដ-១៩ (ដូចក្នុងសេចក្តីជូនដំណឹង) អញ្ជើញទៅធ្វើតេស្តសំណាកនៅតាមទីតាំង ក្នុងរាជធានី-ខេត្ត ដែលបងប្អូនកំពុងស្នាក់នៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់នៅខេត្តព្រះសីហនុ សូមបងប្អូនមកធ្វើតេស្តសំណាក នៅសាលាបឋម-អនុវិទ្យាល័យតេជោសែនកម្មករ ឱ្យបានឆាប់បំផុត។

ចំពោះបុគ្គលដែលមិនមានរោគសញ្ញា ឬប៉ះពាល់ដោយប្រយោល សូមតាមដានសុខភាពរបស់ខ្លួន និងត្រូវធ្វើចត្តាឡីស័ករយ:ពេល ១៤ថ្ងៃ នៅផ្ទះរៀងៗខ្លួន រាប់ចាប់ពីថ្ងៃដែលមានការពាក់ព័ន្ធតទៅ ដើម្បីចូលរួមការពារ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

ក្នុងការផ្ញើសារជាសំឡេង នៅយប់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ ផ្ដាំទៅសមត្ថកិច្ចពាក់ព័ន្ធឱ្យពិនិត្យមើលទាក់ទងនឹងករណីកើនឡើងនៃអ្នកវិជ្ជមានកូវីដ-១៩នៅខេត្តព្រះសីហនុ តែមិនអាចបិទក្រុងព្រះសីហនុបានទេ ដោយគប្បីយកវិធានការបន្ទាន់ ចំនួនពីរ ដែលវិធានការទី១ គឺបិទចរាចរណ៍មនុស្សចេញពីខេត្តព្រះសីហនុ ទៅកាន់ខេត្តផ្សេង គឺធ្វើម៉េចគឺខិតខំកាត់ចលនាមនុស្សកុំឱ្យចេញ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

បន្ទប់រង់ចាំពិសេសនៅព្រលានយន្តហោះសៀមរាបមាន ៥ បន្ទប់ បែងចែកខុសៗគ្នាតាមឋានៈតួនាទី

ព័ត៌មានជាតិ៤ នាទី មុន

ក្រសួងកសិកម្ម ជំរុញឱ្យកសិករធ្វើតាមការណែនាំរបស់មន្ត្រីជំនាញក្នុងការដាំពោតពូជអ៊ីប្រ៊ីដកម្ពុជា០១ ទទួលបានផលល្អ

សន្តិសុខសង្គម៥ នាទី មុន

មន្ទីរធម្មការ ចុះណែនាំ និងធ្វើកិច្ចសន្យាដល់ផ្ទះក្មេងស្រីល្បីមើលឃើញភពទាំងបី

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

ប្រមុខយោធាណាតូថា អ៊ុយក្រែន មិនត្រឹមត្រូវការអាវុធមួយមុខទេ ឯការកែន​ទ័ពក៏ចាំបាច់

ជីវិតកម្សាន្ដ១៦ នាទី មុន

ម៉ា ដូណា ទម្លាយរឿងរបស់ អ៊ីណូ ក្រោយផុងខ្លួនក្នុងបំណុលជាង ១០ ម៉ឺនដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម