Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ និងសម្តេចកិត្តិ បានចាក់វ៉ាក់សាំងកូវីដ១៩ រួចរាល់មុននេះបន្តិច

បានផុស

នៅ

សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានទទួលការចាក់វ៉ាក់សាំងប្រឆាំង ជំងឺកូវីដ១៩ នៅមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹក ថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២១នេះ រួចរាល់ហើយ។

បន្ទាប់ពីការចាក់វ៉ាក់សាំង សម្តេចតេជោហ៊ុន សែន ក៏នឹងធ្វើសន្និសីទកាសែតពាក់ព័ន្ធវ៉ាក់សាំង និងការប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ នៅកម្ពុជាផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួររំលឹកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីកម្ពុជាមានផែន ការចាក់ វ៉ាក់ សាំង ប្រឆាំង ជំងឺ កូ វីដ ១៩ ( ស៊ី ណូ ហ្វា ម ) លើកដំបូង តាំងតែ ពីថ្ងៃ ទី ១០ ខែកុម្ភៈ ២០២១ក៏ប៉ុន្តែ ដោយសារតែ វ៉ាក់សាំងស៊ីណូហ្វាម របស់ប្រទេសចិនមិនអាចឲ្យអ្នកមាន អាយុ លើសពី ៥៩ឆ្នាំ ចាក់បាននោះទេ។ ដូច្នេះបានជាផែនការទទួល វ៉ាក់សាំង លើកដំបូងរបស់សម្តេចគឺមិនអាចធ្វើទៅបាន។

ការប្រកាសចាក់វ៉ាក់សាំងជាថ្មីរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានធ្វើឡើងមុន ២ ថ្ងៃនៃការមកដល់នៃវ៉ាក់សាំង Astra Zenecaដែលជា វ៉ាក់សាំង ជំនួយ របស់ ម ជ្ឈ ម ណ្ឌល កូ វ៉ា ក់(COVAX Facility ) ។ វ៉ាក់សាំង នេះ យប់ ត្រូវបាន ដឹក មកដល់កម្ពុជាក្នុងដំណាក់កាលដំបូងចំនួន ៣២៤,០០០ ដូសកាលពី ថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២១។

ប្រទេស កម្ពុជា បានចាប់ផ្តើម ដំណើ រការចាក់ វ៉ាក់សាំង ប្រឆាំង ជំងឺ កូ វីដ ១៩ លើកដំបូង កាលពី ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២១ ដែលជា វ៉ាក់សាំងស៊ីណូហ្វាមជំនួយរបស់រដ្ឋាភិបាលចិនដែលជាកិច្ចការអាទិភាពរបស់ រាជរដ្ឋាភិបាលក្នុងការការពារអាយុជីវិតប្រជាពលរដ្ឋពិសេសមន្ដ្រីសុខាភិបាលជួរមុខអ្នកដែលប្រឈមខ្ពស់ទៅនឹងការឆ្លងជំងឺកូវីដ១៩។

គិតមកដល់ត្រឹមថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២១ កម្ពុជាបានចាក់លើកងកម្លាំងប្រដាប់អាវុធ និងជនស៊ីវិលសរុបប្រមាណ ១០៨,៤០៩ នាក់ ខណៈ អ្នកចាក់ លើកទី២ បានចំនួន ៥,៨៧៤ នាក់ ។

ក្រសួងការពារជាតិ និងក្រសួងសុខាភិបាល កំពុងពង្រីកនិងពន្លឿនការចាក់វ៉ាក់សាំងនេះជូនជនគោលដៅ និង អាអាទិភា៕

អត្ថបទ៖ដោយណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម៣៤ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ៣៩ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ៤១ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ៤៣ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម