Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ក្រុង​សិរីសោភ័ណ ណែនាំ​ម្ចាស់​ផ្សារ និង​អ្នក​ម៉ៅ​ភាស៊ី​ ត្រូវ​រៀបចំ​ឲ្យ​មាន​សណ្តាប់ធ្នាប់ ជាពិសេស​ផ្សារ​នៅជាប់​ផ្លូវជាតិ​

បានផុស

នៅ

​អាជ្ញាធរ​ក្រុង​សិរីសោភ័ណ ណែនាំ​ម្ចាស់​ផ្សារ និង​អ្នក​ម៉ៅ​ភាស៊ី​ទូទាំង​ក្រុង ត្រូវ​រៀបចំ​ទីតាំង​ផ្សារ​ឲ្យ​មាន​សណ្តាប់ធ្នាប់ ជាពិសេស​ផ្សារ​នៅ​ជាប់​ផ្លូវជាតិ នៅ​ព្រឹក​ថ្ងៃទី​៣ ខែមីនា ឆ្នាំ២០២១។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ​បាន​ឲ្យ​ដឹងថា​ នៅ​ព្រឹក​ថ្ងៃ​ទី​៣​នោះ​ លោក​និង​ក្រុមការងារ​ក្រុង​ជាច្រើន​នាក់​ បាន​ចុះ​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​ផ្សារ អ្នក​ម៉ៅ​ភាស៊ី ត្រូវ​ចូលរួម​សហការ​រៀបចំ​ទីតាំង​ផ្សារ​ឲ្យ​មាន​សណ្តាប់ធ្នាប់ ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ពិសេស​ត្រូវ​ប្រមូល​សំរាម ឲ្យ​បាន​ទៀងទាត់ មួយវិញទៀត​មិន​ត្រូវ​ឲ្យ​យានជំនិះ​ចត​នៅ​លើ​ចិញ្ចើមផ្លូវ​ជាដាច់ខាត ដែល​វា​អាច​បង្ក​ជា​គ្រោះថ្នាក់​ផ្សេងៗ​។​ លោក ហ៊ឹ​ល រ៉ា​យ៉ា បាន​បញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​សំយាប​ផ្សេងៗ​លោក ក៏បាន​ណែនាំ​ដល់​អាជ្ញាធរ សង្កាត់ ម្ចាស់​ផ្សារ អ្នក​ម៉ៅ​ភាស៊ី ត្រូវ​ណែនាំ​ដល់​អាជីវករ​លក់ដូរ​ជា​ម្ចាស់​តូប មុននឹង​សាងសង់​ឬ​ត​សំយាប ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​មក​អាជ្ញាធរ​ចៀសវាង​ធ្វើ​ទៅ​ប៉ះពាល់​ដល់​ចំណី​ផ្លូវ​សាធារណៈ​។ ជាមួយគ្នា​នោះ​លោក​ក៏បាន​ជំរុញ​ដល់​សង្កាត់​ទាំង​៤ ដែល​បាន​ចូលរួម ត្រូវ​ធ្វើ​ការ​ផ្សព្វផ្សាយ​ចាប់ពីពេលនេះ​ តទៅ​ដល់​បណ្តារ​អាជីវក​រ​ឲ្យ​បាន​ដឹង និង​ចូលរួម​ជាមួយ​អាជ្ញាធរ​។​

ជាមួយគ្នា​នោះ ​លោក​ឧត្ដមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការ​រង​ទទួល​ផែ​ក​ការងារ​សណ្តាប់ធ្នាប់ ក៏បាន​ធ្វើការ​សំណូម​ឲ្យ​មានការ​សហការ​ជាមួយ​សមត្ថកិច្ច ក្នុង​ការ​រៀបចំ​សណ្តាប់ធ្នាប់​ដោយ​ មិនត្រូវ​អនុញ្ញាត​ឲ្យ​អាជីវករ​លក់ដូរ​លើ​ចិញ្ចើមផ្លូវ ធ្វើ​ឲ្យ​បាត់បង់​សោភ័ណភាព​ផ្សារ និង​អាច​បង្ក​គ្រោះជា​យថាហេតុ​ណាមួយ​កើតឡើង​។ លោក​ក៏បាន​ជំរុញ​បន្ថែម​ដល់​សង្កាត់​ពាក់ព័ន្ធ សូម​ចូលរួម​សកម្មភាព​ទាំងនេះ​ឲ្យ​បាន​ញឹកញាប់ ពិសេស​ត្រូវ​ចុះ​ពិនិត្យ​ឲ្យ​បានជា​ប្រចាំ​ផងដែរ​៕

អត្ថបទ​៖ វ៉ាន់ ណា​ង

សូមចុចអាន៖ ​ដឹងច្បាស់អត្តសញ្ញាណឧក្រិដ្ឋជនទាំង ៤ ប្លន់ជំរិត​លុយ១​ លានដុល្លារមិនសម្រេច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

បន្ទប់រង់ចាំពិសេសនៅព្រលានយន្តហោះសៀមរាបមាន ៥ បន្ទប់ បែងចែកខុសៗគ្នាតាមឋានៈតួនាទី

ព័ត៌មានជាតិ៦ នាទី មុន

ក្រសួងកសិកម្ម ជំរុញឱ្យកសិករធ្វើតាមការណែនាំរបស់មន្ត្រីជំនាញក្នុងការដាំពោតពូជអ៊ីប្រ៊ីដកម្ពុជា០១ ទទួលបានផលល្អ

សន្តិសុខសង្គម៦ នាទី មុន

មន្ទីរធម្មការ ចុះណែនាំ និងធ្វើកិច្ចសន្យាដល់ផ្ទះក្មេងស្រីល្បីមើលឃើញភពទាំងបី

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

ប្រមុខយោធាណាតូថា អ៊ុយក្រែន មិនត្រឹមត្រូវការអាវុធមួយមុខទេ ឯការកែន​ទ័ពក៏ចាំបាច់

ជីវិតកម្សាន្ដ១៨ នាទី មុន

ម៉ា ដូណា ទម្លាយរឿងរបស់ អ៊ីណូ ក្រោយផុងខ្លួនក្នុងបំណុលជាង ១០ ម៉ឺនដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម