Connect with us

ព័ត៌មានជាតិ

ភ្លើងឆេះព្រៃរាលដាលដល់ផ្ទះប្រជាពលរដ្ឋមួយខ្នងអស់ទាំងស្រុង​

បានផុស

នៅ

មាន​ករណី​អគ្គីភ័យ​មួយ​បាន​លេប​ត្របាក់​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​បណ្តាលឲ្យ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ក្លាយជា​ចំណី​អគ្គីភ័យ​អស់ទាំង​ស្រុង​ផងដែរ​។​

ករណី​អគ្គីភ័យ​នេះ​កើត នា​រសៀល​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០២១​វេលា​ម៉ោង​១៧​និង​១០​នាទី នៅ​ភូមិ​សា​យ៉ស់ ឃុំ​កា​ឡែ​ង ស្រុក​លំផាត់ ខេត្តរតនគិរី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​យោងតាម​របាយការណ៍រ​បស់​អធិការដ្ឋាន​នគរបាល​ស្រុក​បានឲ្យដឹងថា ​ករណី​ភ្លើង​ឆេះ​នេះ​កើត​ឡើង​ដោយសារភ្លើង​ឆេះ​ព្រៃ​ក្បែរ​ផ្ទះ ក្រោយមក​មាន​ផ្សែង អណ្ដាតភ្លើង​ចេញពី​ក្នុងផ្ទះ​តែម្ដង។​ក្នុង​ពេល​ឆេះ​នេះ គឺ​ម្ចាស់ផ្ទះ​មិន គឺ​ពួកគាត់​បាន​ទៅ​ចម្ការ​អស់ហើយ​។

ក្រោយពី​ទទួលបាន​ដំណឹង​ពី​ភ្លើង​ឆេះ​នេះ​ភ្លាម​រថយន្ដ​ពន្លត់អគ្គីភ័យ ស្រុក​លំផាត់បាន​ចុះជួយ​អន្ដ​រាគមន៍​ភ្លាមៗ ប៉ុន្ដែ​ដោយសារតែ​ភ្លើង​ភ្លើង​ឆេះ​ខ្លាំង​(​ភ្លើង​ឆេះ​ពេញក្រមុំ​) និង​ផ្លូវ​ពី​អធិការដ្ឋាន​ទៅ​កន្លែង​ឆាបឆេះ​មាន​ចម្ងាយ​ឆ្ងាយ ទើប​គ្រប់គ្រង​ស្ថាន​ការមិន​បាន ។ ប៉ុន្ដែ​កម្លាំង​ពន្លត់អគ្គីភ័យ​ក៏បាន​បាញ់​បង្ការ​ការពារ​មិនឲ្យរាលដាល​ដល់ផ្ទះ​ដទៃ​ជិត​នោះ​ផងដែរ ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​ពីរ​ឡាន​។​

របាយការណ៍​ក៏បាន​បញ្ជាក់​អោយដឹង​ផងដែរ​ថា ជនរងគ្រោះ​ឈ្មោះ មី គ្លូ​ក ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​កសិករ និង​មាន​សមាជិក (​ប្រពន្ធ​កូន​ចំនួន​៥​នាក់ ស្រី​២​នាក់​) មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ ខូចខាតសម្ភារៈក្នុងផ្ទះទាំងស្រុង៕

អត្ថបទ ៖ វុ​ទ្ធ​ឦសាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទី មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ២៩ នាទី មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានជាតិ៣៣ នាទី មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឱ្យគ្រូពេទ្យព្យាបាលពូម្នាក់ដែលមានជំងឺបេះដូងរីក

ព័ត៌មានជាតិ៣៣ នាទី មុន

សិក្ខាកាមយោធាកម្ពុជា៣រូប នឹងចេញទៅបន្តការសិក្សានៅបណ្ឌិតសភាការពារជាតិជប៉ុន

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការអនុញ្ញាតឲ្យរាយការណ៍ជាប្រចាំឆ្លុះបញ្ចាំងពីការ​យកចិត្តទុកដាក់ខ្ពស់របស់ សម្ដេចធិបតី លើការងារកំណែទម្រង់រដ្ឋបាលសាធារណៈ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម