Connect with us

ព័ត៌មានជាតិ

បង្ក្រាបរថយន្តដឹកឈើប្រណិតទ្រង់ទ្រាយធំនៅកោះកុង

បានផុស

នៅ

កងកម្លាំងនគរបាលខេត្តកោះកុង បានធ្វើការតាមដានល្បាត និងបង្ក្រាប រថយន្តដឹកឈើប្រណិតចំនួន៤គ្រឿង និងចាប់ខ្លួនមនុស្ស២នាក់ ដែលជាការបង្ក្រាប លក្ខណៈទ្រង់ទ្រាយធំនាដើមខែមីនា ឆ្នាំ២០២១នេះ គ្រាមនុស្ស៣ផ្សេងៗទៀតរត់គេចខ្លួនចូលក្នុងព្រៃបាត់។

ជាវិធានការបង្រ្កាបបានទាន់ពេលវេលាមួយរបស់សមត្ថកិច្ចជំនាញ សម្រាប់ដើមខែមីនា ក៏ដូចជាដើមឆ្នាំ២០២១លើកិច្ចការបង្រ្កាបបទល្មើសព្រៃឈើនៅក្នុងភូមិសាស្រ្តខេត្តកោះកុងដែលជាខេត្តសំបូរដោយសម្បត្តិធនធានធម្មជាតិក្នុងជួរភ្នំក្រវ៉ាញខាងត្បូងនៃប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានឲ្យដឹងថា ពេលទទួលបានព័ត៌មានសម្ងាត់ថាមានរថយន្តឡានឈើប្រណិតចំនួន៤គ្រឿងធ្វើដំណើរចេញពីស្រុកថ្មបាំងឆ្ពោះទៅរាជធានីភ្នំពេញ លោកបានចាត់កម្លាំងជំនាញចុះតាមដានធ្វើយ៉ាងណាបង្រ្កាបរថយន្តដឹកឈើប្រណិតចំនួន៤គ្រឿងឱ្យខានតែបាន។


លោកគង់ មនោ ស្នងការនគរបាលខេត្ត បញ្ជាក់ទៀតថា ប្រតិបត្តិការបង្រ្កាបបទល្មើសដឹកជញ្ចូនឈើប្រណិត ធ្វើឡើងជាបន្តបន្ទាប់ចាប់តាំងពីម៉ោង៦ដល់៨យប់ថ្ងៃទី២ មីនា កន្លងទៅតាមបណ្តោយផ្លូវជាតិលេខ៤៨ ចំណុចគោលដៅអូរជ្រៅ ឃុំប្រឹងព្រាវ ស្រុកស្រែអំបិល។ អំឡុងតាមគឺក្រុមជនសង្ស័យហាក់បីដឹងខ្លួនជាមុន ហើយក៏ព្យាយាមបើកបរបន្ថែមល្បឿនរត់គេច តែទោះបីពួកគេមិនអាចរួចផុតពីការចាប់ខ្លួនរបស់កម្លាំងសមត្ថិកច្ច។

ក្រុមជនសង្ស័យឃាត់បានតែ២នាក់ប៉ុណ្នោះ ទី១-ឈ្មោះ ង៉ែត ម៉ៅ ភេទប្រុស អាយុ ២៤ឆ្នាំមានស្រុកកំណើតខេត្តតាកែវ និងទី២-ឈ្មោះ ផាន់ ថន ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិជាំស្លា ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុ ង(អ្នកទាំងពីរនៅក្នុងរថយន្តបាឡែន)ចំណែកឯមនុស្សក្នុងរថយន្ត៣គ្រឿងទៀតបានរត់គេចខ្លួនចូលព្រៃអស់។

រថយន្តដឹកជញ្ចូនឈើប្រណិតដែលបង្រ្កាបបាន គឺទី១-រថយន្តម៉ាក់ ឡង់គ្រីស័រ ព័ណស ពាក់ស្លាក់លេខ ភ្នំពេញ 2M-9751 ទី២-រថយន្តម៉ាក់ ហាយឡែនឌ័រ ព័ណមាស ពាក់ស្លាកលេខ ភ្នំពេញ2X-2367 ទី៣-រថយន្តម៉ាក់ ហាយឡែនឌ័រ ព័ណស្ក ពាក់ស្លាកលេខភ្នំពេញ2Z-2755និងទី៤-រថយន្តម៉ាក់បាឡែន សេរី2003 ព័ណស ពាក់ស្លាក់លេខភ្នំពេញ2W-2986។

លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បកស្រាយថា ជនសង្ស័យធ្វើសកម្មភាពអំឡុងពេលក្រុមឧទ្យានអនុរក្សការពារបរិស្ថានរបស់ខ្លួនចុះបេសកម្មល្បាតនៅក្នុងព្រៃឈើ ទើបជាឱកាសសម្រាប់ក្រុមជនសង្ស័យធ្វើសកម្មភាពបាន។

លោកប្រធានថ្មីនៃមន្ទីរបរិស្ថានខេត្តកោះកុងរូបនេះ ថ្លែងថា ខ្លួននឹងបង្កើនវិធានការទប់ស្កាត់ និងស្វែងរកប្រភពមុខសញ្ញាមេខ្លោងដឹកហ៊ានលួចដឹកជញ្ចូនឈើប្រណិតបែបនេះបន្តទៀត។

តាមការវាស់វែងរាប់ចំនួនឈើប្រណិតដែលដឹកដោយរថយន្តទាំង៤គ្រឿងខាងលើ គឺមានឈើគ្រញូង និងឈើធ្នង់ ស្មើនឹង៣០៤ដុំ ដែលប្រភពនៃការដឹកជញ្ចូនឈើគឺផ្តើមចេញពីភូមិសាស្រ្តស្រុកថ្មបាំង។ បច្ចុប្បន្នក្រុមមន្រ្តីបរិស្ថានខេត្ត កំពុងធ្វើកំណត់លម្អិត និងកសាងសំណុំរឿងបញ្ចូនទៅតុលាការអនុវត្តនីតិវិធីបន្ត ដោយវត្ថុតាងមានរថយន្ត និងឈើប្រណិត ត្រូវរក្សាទុកជាបណ្តុះអាសន្ននៅក្នុងមន្ទីរបរិស្ថាន៕

អត្ថប៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម