Connect with us

ព័ត៌មានជាតិ

គូសង្សារចិនទៅផ្សារក្តាម ផ្សារពាណិជ្ជកម្ម ៣ ថ្ងៃ​ក្រោយ គ្រុន​ក្តៅ​ខ្លាំង​ តេស្ត​ឆ្លងកូវីដ ១៩

បានផុស

នៅ

រដ្ឋបាលខេត្តព្រះសីហនុ បានជូនដំណឹងនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ កន្លងមក ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាកតេស្តពីបុរសជនជាតិចិន អាយុ ៣៤ឆ្នាំ និងស្រ្តីជាសង្សារម្នាក់ ស្នាក់នៅក្នុងហាងលក់គ្រឿងអគ្គិសនី ស្ថិតក្នុងសណ្ឋាគារ មីង ហួយ (Min Hui) ផ្លូវ២៨មិថុនា ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ លទ្ធផល​គឺ​វិជ្ជមាន​កូវីដ១៩។

ក្រុមការងារ​ឆ្លើយតបបន្ទាន់ បាន​បង្ហាញ​ពី​ដំណើរសកម្មភាព​ដែល​ជនរងគ្រោះទាំងពីរ​នាន់បាន​ទៅ​ប៉ះពាល់ដូចជា​ផ្សារ​ក្តាម ផ្សារពាណិជ្ជកម្ម ផ្សារដារុនហ្វា មុនពេល​រកឃើញ​​ឆ្លង​កូវិដ ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលខេត្តព្រះសីហនុ សូមអញ្ជើញបងប្អូនដែលមានរោគសញ្ញា ដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬពិបាកដកដង្ហើម និងអាជីវករលក់ដូរ ព្រមទាំងអ្នកដែលបានចេញចូលទីតាំងហាងលក់គ្រឿងអគ្គិសនី ស្ថិតក្នុងសណ្ឋាគារ មីង ហួយ (Min Hui) ផ្សារក្តាម និងផ្សារពាណិជ្ជកម្ម តាមពេលវេលាដូចបានរៀបរាប់ក្នុងលិខិតខាងក្រោម សូមអញ្ជើញមកធ្វើតេស្តនៅសាលាបឋម-អនុវិទ្យាល័យតេជោសែនកម្មករ ឱ្យបានឆាប់បំផុត។

ចំពោះបុគ្គលដែលមិនមានរោគសញ្ញាសូមតាមដានសុខភាពរបស់ខ្លួន និងត្រូវធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួនចំនួន១៤ថ្ងៃ រាប់ចាប់ពីថ្ងៃដែលមានការពាក់ព័ន្ធតទៅ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម