Connect with us

ព័ត៌មានជាតិ

ឧ​ត្ត​ម​សេនីយ៍​ហ៊ុន ម៉ា​ណែ​ត ប្រគល់​មី​៥០០​កេស​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​ចាត់ចែង​ជួយ​ដល់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​កូ​វីដ​-១៩

បានផុស

នៅ

ភ្នំពេញ​ ៖ មី​ចំនួន​៥០០​កេស​ ដែល​ជា​អំណោយ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការរង​កងយោធពល​ខេមរភូមិន្ទ ​និង ​ជា​មេបញ្ជាការ​កងទ័ពជើងគោក​និង​លោកស្រី​ពេ​ជ ចន្ទ​មុន្នី​ត្រូវបាន​ប្រគល់​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​យកទៅ​ចាត់ចែង​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ពាក់ព័ន្ធ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​នេះ​បាន​ធ្វើ​ឡើង​នា​រសៀល​​ថ្ងៃទី​០៤​ ខែមីនា ​ឆ្នាំ២០២១ ក្រោម​វត្តមាន​លោក​កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ​តំណាង​ឲ្យ​លោក​ឃួ​ង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​និង​លោក អ៊ុក ច័ន្ទ​វាសនា​ជំនួយការ​លោក​ឧ​ត្ត​ម​សេនីយ៍​ហ៊ុន ម៉ា​ណែ​ត​ នៅ​សាលា​រាជធានី​ភ្នំពេញ​។

លោក​កើត ឆែ ក្នុងឱកាស​នោះ​បាន​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ដែល​បាន​យកចិត្តទុកដាក់​ជួយឧបត្ថម្ភ​គាំទ្រ​សកម្មភាព​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ពិសេស​ក្នុង​ការបង្ការ ទប់ស្កាត់​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​នេះ រហូត​បាន​ប្រគល់​នូវ​អំណោយ​ជា​មី​ចំនួន​៥០០​កេស​មកអោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​យកទៅ​ចាត់ចែង​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​។

លោក អ៊ុក ច័ន្ទ​វាសនា បាន​មានប្រសាសន៍​លើកឡើងថា លោក​ឧ​ត្ត​ម​សេនីយ៍​ហ៊ុន ម៉ា​ណែ​ត​និង​លោកស្រី​តែង​យកចិត្តទុកដាក់​ណាស់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ ហើយដោយ​មើលឃើញ​សកម្មភាព​របស់លោក​ឃួ​ង ស្រេង ដែល​អនុវត្ត​ការងារ​បានល្អ ពិសេស​ក្នុង​ស្ថានការណ៍​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ ទើប​លោក​ឧ​ត្ត​ម​សេនីយ៍​និង​លោកស្រី ប្រគល់​នូវ​អំណោយ​ជា​មី​ចំនួន​៥០០​កេស​មកអោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​តែម្តង ដើម្បីអោយ​រដ្ឋបាល​រាជធានី បន្ត​យកទៅ​ចាត់ចែង​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម